ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បញ្ជូនពូ ម្នាក់ ទៅតុលាការ ដែលបានរំលោភក្មួយ ខ្លួនឯង ជាច្រើនលើក

93

បុរស ០១នាក់ ដែលត្រូវជាពូ បានរំលោភក្មួយ ខ្លួនឯង ជាច្រើនលើក ច្រើនសារ ហើយត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាន កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ១២:៣០នាទី នៅចំណុចបន្ទប់ទឹកផ្ទះ ជនសង្ស័យ (បន្ទាប់ពីធ្វើសកម្មភាព រំលោភលើកុមារីរងគ្រោះហើយ) នៅភូមិជ្រោយចង្ហារ ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

ជនសង្ស័យ មានឈ្មោះ ឡូញ អ៉ីម អាយុ៤២ឆ្នាំ រស់នៅភូមិ-ឃុំ កើតហេតុខាងលើ។

កុមារីរងគ្រោះ មានឈ្មោះ ជ.ស.ផ.ន អាយុ០៩ឆ្នាំ រស់នៅភូមិ-ឃុំ កើតហេតុខាងលើ។

បច្ចុប្បន្ន ជនសង្ស័យ ជាពូ ត្រូវបានសមត្ថកិច្ច បញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការ តាមនិតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង