ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឡានដឹកទំនិញចងកំហឹងជាមួយបង្គោលភ្លើងស្តុប បុកបាក់រាបដល់ដី

98

ភ្នំពេញ៖ រថយន្តដឹកទំនិញមួយគ្រឿង ទំនងជាចងកំហឹង ជាមួយភ្លើងស្តុប បានបោកមុខទាំងកំរោល បណ្ដាលឱ្យបង្គោលភ្លើងស្តុប បាក់ដួលដល់ដីនៅ ចំណុចផ្លូវវ៉េងស្រេងកែងផ្លូវ 30 ម៉ែតកាន់តែហេតុការណ៍នេះ មិនបានផ្ដល់ឲ្យមនុស្សរងគ្រោះថ្នាក់ទេ ចំណែកឯតៃកុងឡានបង្ក ក៏ត្រូវសមត្ថកិច្ចចាប់ខ្លួន។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅវេលាម៉ោង ៧:០០នាទីព្រឹក​ ថ្ងៃអាទិត្យ ទី១៦ ខែមិថុនា ឆ្នាំ២០១៩នេះ មានករណីរថយន្តដឹកឈើទំងន់២តោនកន្លះ បានបេីកបុកបង្គោលភ្លើងស្តុប នៅចំណុចផ្លូវវេងស្រេង កែងស្តុប30ម៉ែត្រ ប៉ុន្តែមិនបណ្តាលឲ្យគ្រោះថ្នាក់ ដល់មនុស្សឡេីយ នៅពេលនេះអ្នកបេីកបរត្រូវបានឃាត់ខ្លួន នៅនឹងកន្លែងកេីតហេតុ ហេីយនគរបាលខណ្ឌ​ បានសហការជាមួយមន្ត្រីចរាចរណ៍ផ្លូវគោក ដេីម្បីធេី្វការវាស់វែងធ្វេីកំណត់ហេតុ និងបញ្ជូនរថយន្តយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ៕

អត្ថបទដែលជាប់ទាក់ទង