ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្នងការខេត្តកំពត ស្នើឲ្យលោករិទ្ធី អ្នកសារព័ត៌មានហង្សមាសដ៏ល្បីល្បាញ បើកភ្នែកមើល កុំបិទភ្នែកមើល ករណីករណីគ្រោះថ្នាក់ចរាចរនៅចំណុចស្ពានថ្មីក្នុងក្រុងកំពត

70

ក្រុងកំពត៖ សមត្ថកិច្ចខេត្តកំពតប្រាប់ថា នៅវេលាម៉ោង៩កន្លះព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរមួយ បានកើតឡើងរវាងរថយន្តធុនធំមួយគ្រឿង បុកប៉ះជាមួយម៉ូតូមួយគ្រឿង នៅចំណុចស្ពានថ្មីក្នុងក្រុងកំពត បណ្តាលឲ្យបុរសវ័យចំណាស់ម្នាក់រងរបួសធ្ងន់ត្រង់ជើងខាងឆ្វេង។ ករណីនេះក៏បានធ្វើឲ្យកកស្ទះចរាចរណ៍ខ្លាំងផងដែរ។ ទោះជាយ៉ាងនេះក្តី បើតាមលោកឧត្តមសេនីយ៌ទោម៉ៅ ចន្ទ័មធុរិទ្ធស្នងការនគរបាលខេត្តកំពតឲ្យដឹងថា រហូតមកដល់រសៀលថ្ងៃដដែល សមត្ថកិច្ចបានដោះស្រាយសម្រួលចរាចរណ៍ បានជាបណ្តើរៗវិញហើយ ក្រោយស្ទូចយករថយន្តធំដែលបុកប៉ះជាមួយម៉ូតូនោះទាំងមេឃភ្លៀងរួចរាល់។

ករណីនេះដែរ លោកមាស រីទ្ធ អ្នកនិយាយព័ត៌មានទូរទស្សន៍ហង្សមាស បានសរសេរលើហ្វេសប៊ុកថា ជាប់ចរាចរនៅស្ពានខេត្តកំពតជាង៣ម៉ោងហើយទៅមិនរួចទេ មូលហេតុឡានសំរាមបុកម៉ូតូនៅលើស្ពាន វិធានការបូលីសខ្សោយ លោកស្នងការខេត្តកំពតមិនមានមុខជួយសម្រួលដល់មហាជនរាប់ម៉ឺននាក់ដែលកំពុងសុំឲ្យលោកជួយទេ ។ឥឡូវមេឃកំពុងភ្លៀងទៀតឡានសំរាមដែលគ្រោះថ្នាក់តាំងពីម៉ោង9នៅលើស្ពានដដែល។

ជាការឆ្លើយតបវិញ លោកឧត្តមសេនីយ៌ទោម៉ៅ ចន្ទ័មធុរិទ្ធស្នងការនគរបាលខេត្តកំពត បានបញ្ជាក់ថា លោកសូមជម្រាបដល់ លោករិទ្ធី អ្នកសារព័ត៌មានហង្សមាសដ៏ល្បីល្បាញ ខ្ញុំមិនមានពាក្យអ្វីដើម្បីបកស្រាយជូនលោកទេ ក៏ប៉ុន្តែគ្រាន់តែសុំអោយលោកបើកភ្នែកមើល កុំបិទភ្នែកមើល ។ ករណីរវាងឡានធំនេះបានបុកម៉ូតូជនរងគ្រោះរងរបួសធ្ងន់ ប្រហែលជាត្រូវកាត់ជើងចោល ទីពីរឡាននេះគឺឡានធំហើយមិនអាចបើកយកចេញឬក៏អូសយកចេញបាននោះទេ ! យើងត្រូវរកឡានធំដើម្បីស្ទូចយកឡាននេះចេញ ! គ្រោះថ្នាក់នេះគឺនៅលើស្ពាន យើងខ្ញុំធ្វើការហាលភ្លៀងហាលថ្ងៃ បាយក៏មិនទាន់បានហូបដែរ ក៏ព្រោះត្រូវដោះស្រាយការងារនេះ ឲ្យប្រសើរឡើងវិញ។ ក្នុងនាមលោកជាអ្នកសារព័ត៌មានដ៏មានប្រជាប្រិយមួយរូប តែលោកបែរជាបិទភ្នែក ហើយតិទៀនដល់សមត្ថកិច្ចខ្ញុំដែរកំពុងខិតខំសម្រួលចរាចរណ៍ជូនបងប្អូនទៅវិញ។ សមត្ថកិច្ចបានទៅដល់គោលដៅដើម្បីដឹកជនរងគ្រោះទៅពេទ្យ៕

អត្ថបទដែលជាប់ទាក់ទង