ជនមិនស្គាល់អត្តសញ្ញាណ យកគ្រាប់បេ40ថ្មីស្រឡាង កប់ក្នុងដីលាយជាមួយរំសេវ ក្នុងបំណងទុច្ចរិតក្បែរសាលារៀនមួយ
ឧត្តរមានជ័យ៖ ប្រជាពលរដ្ឋបានប្រទះឃើញគ្រាប់បេ40 ចំនួន 4គ្រាប់ ដែលជនមិនស្គាល់អត្តសញ្ញាណ យកមកបង្កៃប្លុងចោល នៅក្បែរសាលារៀនមួយ ក្នុងបំណងទុច្ចរិត។ នគរបាលបាននិយាយថា គ្រាប់នេះនៅថ្មីស្រឡាង ដែលផលិតនៅប្រទេសសូវៀត ដែលជនមិនស្គាល់មុខ ទើបតែយកមកកប់ក្នុងដីលាយជាមួយរំសេវនាថ្មីៗនេះតែប៉ុណ្ណោះ។
ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យបានឲ្យដឹងថា នៅថ្ងៃទី16មិថុនា២០១៩ វេលាម៉ោង01និង50នាទី ប្រជាពលរដ្ឋបានប្រទះឃើញគ្រាប់បេ៤០ នៅខាងក្រោយសាលាអនុវិឡាលយ័រួតចំប៉ី ហ៊ុន សែន ស្ថិតនៅភូមិរួតចំប៉ី សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
បន្ទាប់មកកម្លាំងជំនាញ បានចុះដល់កន្លែងកើតហេតុ ពិនិត្យឃើញថា ពិតជាមានគ្រាប់ខាងលើពិតមែន ដែលជាប្រភេទគ្រាប់B40 ផលិតនៅប្រទេសសូវៀត ចំនួន04គ្រាប់ បានយកទៅកប់ក្នុងរណ្តៅ នឹងចាក់រំសែវ មានបីកន្លែងខុសគ្នា ដោយឃ្លាតពីកន្លែងមួយ ទៅកន្លែងមួយមានចំងាយ10ម៉ែត្រ និងគ្រាប់DK ចំនួន1គ្រាប់ ចំងាយ100ម៉ែត្រ ពីគ្រាប់ B40 បន្ទាប់មកកម្លាំងជំនាញការពារកន្លែងកើតហេតុ នឹងបានទាក់ទងទៅកម្លាំងស៉ីម៉ាក់ ដើម្បីមកទទួលយកទៅកម្ទេចចោល៕