ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លក់ដាវចេញរាប់ឆ្នាំមកហើយ ទម្រាំបែកការណ៍ ទើបដឹងថាអត់ច្បាប់

93

ភ្នំពេញ ៖ កាលពី​ម៉ោង​១០​និង​១៥​នាទី​ព្រឹក ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០១៩ កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ពោធិ៍​សែន​ជ័យ បានចុះទីពិនិត្យ ទីតាំងសិប្បកម្មផលិតដាវសាំម៉ូរ៉ៃ ដាវធម្មតានិង កាំបិតគ្រប់ប្រភេទមួយកន្លែងដែលគ្មាន អត់ច្បាប់អនុញាតិ ដែលផលិតលក់ចេញរាប់ឆ្នាំមកហើយ​ នៅ​ក្នុង​សិប្បកម្ម​ផលិត​ដាវ​គ្មាន​ស្លាក​យីហោ​មួយ​កន្លែង ស្ថិត​នៅ​ក្នុងភូមិ​ចំការឪឡឹក​២ សង្កាត់​កា​កាប​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ។

តាមលោក ភា ប្រុស នាយប៉ុស្តិ៍កាកាប២ បានឲ្យដឹងថា គាត់ក៏មិនដឹងថា ទីតាំងខាងលើ បើកកន្លែងផលិតដាវ កាំបិត បែបនេះដែរ ក្រោយពីបែកធ្លាយ ក្រុមបងតូចបងធំ ដែលកម្លាំងប៉ុស្តិ៍របស់លោក បង្ក្រាបបានកន្លងមកនៅពេលសួរនាំរឿងបានដាវពីណាមកក៏ល្អម្ល៉េះ និងបានប្រជាពលរដ្ឋក្នុងមូលដ្ឋាន រាយការណ៍ថា ទីតាំងខាងលើ មានផលិតដាវសម្រាប់លក់ ទើបកម្លាំងប៉ុស្តិ៍ ចុះទៅស៊ើបអង្កេត ស្រាវជ្រាវ ដឹងថាពិតជាមានផលិត សម្ភារៈអស់ទាំងនេះមែនតែ មិនដឹងថាមានច្បាប់ ឬអត់ច្បាប់នោះទេ ទើបរាយការណ៍ទៅ ផ្នែកជំនាញ អាជ្ញាធរខណ្ឌ  គណៈបញ្ជាការឯកភាពខណ្ឌពោធិសែនជ័យ ចុះទៅធ្វើការត្រួតពិនិត្យជាក់ស្តែង តែម្ដងទៅ ទើបរកឃើញដាវ គ្រប់ប្រភេទ រាប់រយដើម ។

បើតាមសម្តី អ្នកបម្រើការងារ នៅសិប្បកម្មផលិត ដាវនេះមិនបាននិយាយរឿងមានច្បាប់ឬអត់ច្បាប់ទេ គឺ គ្រាន់តែឲ្យដឹងថា ដាវ និងកាំបិត ដែលផលិតបានទាំងនេះលក់នៅក្នុងស្រុកខ្លះនិង បាននាំចេញទៅលក់នៅក្រៅប្រទេសភាគច្រើន ។

ក្នុងប្រតិបត្តិការខាងលើ ដកហូត និងរឹបអូសដាវ កាំបិត បានរាប់រយដើម យកទៅរក្សាទុក ជាបណ្តោះអាសន្ន និងនាំខ្លួន មនុស្សទាំងអស់ក្នុងរោងសិប្បកម្មទៅសាកសួរនៅផ្នែកជំនាញ អធិការដ្ឋាននគរបាលខណ្ឌ ដើម្បីកសាងសំណុំរឿងបញ្ជូន ទៅតុលាការចាត់ការតាមនីតិវិធី ។

មហាជនលើកឡើងថានេះសំណាងហើយដែលទីតាំងមួយនេះ ផលិតត្រឹមតែដាវ និងកាំបិត ចុះបើផលិតអាវុធសម្រាប់លក់ដូរយ៉ាង អានាធិបតេយ្យវិញនោះវាមិនវីវរទៅហើយទេ បើគេផលិតលក់ចេញ បានរាប់រយដើមហើយ ព្រមទាំងលក់នៅក្នុងប្រទេស និងការនាំចេញទៅ លក់នៅក្រៅប្រទេសថែមទៀតផងអ៊ីចឹងនោះ ៕

អត្ថបទដែលជាប់ទាក់ទង