មនុស្សស្លាប់៣នាក់ លើផ្លូវជាតិលេខ៤ ដោយសារម៉ូតូ២គ្រឿងបុកគ្នា
ខេត្តព្រះសីហនុ៖ បុរស២នាក់និងស្ត្រីម្នាក់ បានស្លាប់ ដោយគ្រោះថ្នាក់ចរាចរនៅផ្លូវជាតិលេខ៤ជិតសាលាឃុំសំរុងក្នុងភូមិសំរុងលើ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ រវាងម៉ូតូនិងម៉ូតូក្នុងទិសដៅបញ្ជ្រាសគ្នា នៅម៉ោងជាង០៧យប់ថ្ងៃទី ១៦ មិថុនា ២០១៩នេះ។
ជនរងគ្រោះ នៅពុំទាន់ស្គាស់ច្បាស់ នៅឡើយ សមត្តិកិច្ចកំពុងសម្រួលចរាចរណ៍នៅកន្លែងកើតហេតុ និងស្រាវជ្រាវរកគ្រួសារជនរងគ្រោះ៕