ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បញ្ជូនចោរឆក់ 2 នាក់ទៅតុលាការខេត្តសៀមរាប

51


ក្រុងសៀមរាប៖ នគរបាលផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប នៅថ្ងៃទី 17 ខែមិថុនាឆ្នាំ 2019 នេះ បានកសាងសំណុំរឿងបុរសដៃស្អិត 2នាក់ ជាងមុខសញ្ញាចោលឆក់ និងប្រើប្រាស់គ្រឿងញៀន បញ្ជូនទៅតុលាការដើម្បីចាត់ការតាមនិតិវិធីច្បាប់ ។

លោកអធិការនគរបាលក្រុងសៀមរាប បញ្ជាអោយ ធ្វើការឃាត់ខ្លួន ជនសង្ស័យ ចំនួន០២នាក់ ពាក់ព័ន្ធករណី អំពើលួច(ទូរស័ព្ទដៃ និងកុំព្យូទ័រ laptop,លុយ) និងប្រើប្រាស់សារធាតុញៀនខុសច្បាប់ ។

សូមបញ្ជាក់ថា កាលពីវេលាម៉ោង២យប់ ឈានចូលព្រឹកថ្ងៃទី០៩ខែមិថុនាឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិក្រសាំង សង្កាត់ជ្រាវ ក្រុង-ខេត្តសៀមរាប ជនរងគ្រោះឈ្មោះ កួយ កក្កដា ភេទប្រុស អាយុ២៧ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិទី៤ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ បានដេកលង់លក់ នៅក្នុងបន្ទប់ផ្ទះរបស់បងប្អូនឈ្មោះ ភិន វណ្ណា ភេទប្រុស អាយុ៤៧ឆ្នាំ ដោយមិនបានចាក់ គន្លឹះទ្វារនិងបង្អួច ពេលនោះមានជនមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពចូលលួចទូរស័ព្ទលើក្បាលដំណេក ចំនួន៥គ្រឿង÷
-ទី០១/ទូរស័ព្ទម៉ាក iphone xsmax ពណ៌ខ្មៅ
-ទី០២/ទូរស័ព្ទម៉ាក iphone x ពណ៌ទឹកមាស
-ទី០៣/ទូរស័ព្ទម៉ាក iphone 6s phlus ពណ៌ទឹកមាស
-ទី០៤/ទូរស័ព្ទម៉ាកiphone6 ទឹកប្រាក់
-ទី០៥/ ទូរស័ព្ទម៉ាកiphone7 plus ពណ៌ផ្កាឈូក
-ទី០៦/កុំព្យូទ័រ laptop ម៉ាក apple ពណ៌ប្រផេះស៊េរីឆ្នាំ២០១៧ដែលមានភ្ជាប់ប្រព័ន្ធ icloud ឬ ប្រព័ន្ធ gps និងប្រាក់ដុល្លា៦០០ដុល្លារអាមេរិក ។

បន្ទាប់ពីទទួលបានពាក្យបណ្តឹងរបស់ជនរងគ្រោះ លោកវរសេនីយ៍ឯក ណុប សារ៉ាក់ អធិការនៃអធិការដ្ឋាននគរនបាលក្រុងសៀមរាប បានចាត់តាំងអោយ លោកវរសេនីយ៍ទោ នួន សក្តិ័ចំរើនរិទ្ធ អធិការរងទទួលផ្នែកព្រហ្មទណ្ឌ ដឹកនាំកំលាំងនគរបាលប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ជ្រាវ និងកំលាំងនគរបាលផ្នែកព្រហ្មទណ្ឌ បើកការស៉ើបអង្កេត ស្រាវជ្រាវ រហូតដល់ថ្ងៃទី១៤ខែឧសភាឆ្នាំ២០១៩ យើងបានកំណត់អត្តសញ្ញាណ ជនសង្ស័យបានម្នាក់ ឈ្មោះ ឆន ចាន់ដា រស់នៅនៅជិតម្ដុំ វត្តគោកចក ស្ថិតនៅភូមិវាល សង្កាត់គោកចក ដោយមានការឯកភាព ពីលោកអធិការនគរបាលក្រុងសៀមរាប កំលាំងផ្នែកព្រហ្មទណ្ឌ សហការណ៍ជាមួយកម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលសង្កាត់គោកចក បានធ្វើការឃាត់ និងនាំ ខ្លួនជនសង្ស័យខាងលើ មកធ្វើការសាកសួរ ហើយបន្តសុំឆែកឆេរ រកឃើញកុំព្យូទ័រ laptop apple របស់ជនរងគ្រោះដែលបានបាត់បង់នោះ នៅក្នុងបន្ទប់ របស់ជនសង្ស័យរូបនេះពិតមែន។ ហើយជនសង្ស័យ ឈ្មោះ ឆន ចាន់ដា បានឆ្លើយសារភាពថាកុំព្យូទ័រ ខាងលើនេះ គឺឈ្មោះ មីន ឌីណា ហៅគ្រួច ឌីណា ឬ យូរី បានកាន់យកមកប្រើប្រាស់នៅក្នុងផ្ទះរបស់ខ្លួន ។ បន្ទាប់មកដោយមានការឯកភាព ពីលោកអធិការនគរបាលក្រុងសៀមរាប កំលាំងផ្នែកព្រហ្មទណ្ឌ សហការជាមួយកម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលសង្កាត់ស្លក្រាម បានបន្តធ្វើការនាំខ្លួនឈ្មោះមីន ឌីណា រស់នៅបន្ទប់ជួលរបស់គេស្ថិតនៅភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងខេត្តសៀមរាប មកធ្វើការសាកសួរ ក្រោយពីធ្វើការសាកសួរ ជនសង្ស័យរូបនេះបានឆ្លើយ សារភាពថា គេបានពិតជាបានធ្វើសកម្មភាពលួចយកទូរស័ព្ទដៃ កុំព្យូទ័រនិង ប្រាក់របស់ជនរងគ្រោះពិតប្រាកដមែន។ ដោយទូរស័ព្ទដៃចំនួន០៤គ្រឿង ខ្លួនបានយក ទៅលក់នៅហាង មួយដែលស្ថិតនៅក្រោយផ្សារលើ មួយគ្រឿងទៀតបានឲ្យប្រពន្ធគេយកទៅប្រើប្រាស់។

វត្ថុតាងដកហូតបាន កុំព្យូទ័រ laptop appleចំនួន០១គ្រឿង
ទូរសព្ទ័ ចំនួន០៤គ្រឿង។

យោងតាមចម្លើយ សារភាពរបស់ជនសង្ស័យ និងពាក្យបណ្ដឹង របស់ជនរងគ្រោះ ជនសង្ស័យ ត្រូវបាន នគរបាលផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប កសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនិតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង