ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ត្រីនគរបាលម្នាក់បម្រើការ នៅ មន្ទីរប្រឆាំងគ្រឿងញៀន ត្រូវបញ្ជូនទៅ តុលាការ ពាក់ព័ន្ធនឹងការបង្ក្រាបគ្រឿងញៀន នៅក្នុងមជ្ឈមណ្ឌលកម្សាន្ត រ៉ក់

101


កម្លាំង នគរបាល ព្រហ្មទណ្ឌ កំរិត ស្រាល បាន បញ្ជូន ជនសង្ស័យ ម្នាក់ ជា មន្ត្រី នគរបាលបម្រើ ការ នៅ អង្គភាព មន្ទីរ ប្រឆាំង គ្រឿងញៀន ទៅ កាន់ តុលាការក្រុង ភ្នំពេញ ពាក់ព័ន្ធ នឹង ករណី បង្ក្រាប គ្រឿងញៀន នៅ ក្នុង មជ្ឈមណ្ឌល កម្សាន្ត រ៉ក់ នៅ រសៀល ថ្ងៃ ទី ១៧ ខែមិថុនា ឆ្នាំ ២០១៩ នេះ។

ជនសង្ស័យ មានឈ្មោះ ឡេ ង សុខ គង់ ជា មន្ត្រី នគរបាល ពាក់ ស័ក្តិ ២ បម្រើ ការ នៅ អង្គភាព មន្ទីរ ប្រឆាំង គ្រឿងញៀន ត្រូវ សមត្ថកិច្ច តាមចាប់បាន កាលពី ថ្ងៃ ទី ១៦ ខែមិថុនា នេះ តាម ដីការ បង្គាប់ ឲ្យ ចាប់ខ្លួន របស់ លោក សេង លាង ចៅក្រម ស៊ើបសួរ សាលាដំបូង រាជធានី ភ្នំពេញ បន្ទាប់ពីរត់គេចខ្លួន។

សូម រំលឹក ថា នគរបាល បានឆ្មក់ បង្ក្រាប គ្រឿងញៀន នៅ ក្នុង មជ្ឈមណ្ឌល កម្សាន្ត រ៉ ក់ (Rock Entertainments) កាលពី ថ្ងៃ ទី២៣ ខែមីនា ដោយ បាន ឃាត់ខ្លួន មនុស្ស ចំនួន ជាង៣០០ នាក់ រឹបអូស បាន សារធាតុ ញៀន ប្រភេទ ផ្សេង ៗ គ្នា ជា ច្រើន ចំនួន ៥០គីឡូក្រាម។ ចាប់ មនុស្ស១៧នាក់ ឃុំខ្លួន ក្នុង ពន្ធនាគារ ក្រោយ ពី តុលាការ បាន ចោទប្រកាន់ ពាក់ព័ន្ធ គ្រឿងញៀន ក្នុង នោះ មាន លោក ឧកញ៉ា គិត ធាង ដែល ជា ម្ចាស់ ក្លិប កម្សាន្ត រ៉ក់ ត្រូវបានតុលាការចេញដីឃុំខ្លួនដាក់ពន្ធនាគារPJ៕

អត្ថបទដែលជាប់ទាក់ទង