ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតឡឺកឺ ៖ ទឹកភ្នែកក្រពើរបស់បងខាទេដឹង?

423

ក្នុងខណៈដែលការសង្គ្រោះជនរងគ្រោះ ដោយសាររលំអគារកំពស់៧ជាន់នៅខេត្តព្រះសីហនុត្រូវបានបញ្ចប់
បេសកកម្មកកាយរកអ្នកមានជីវីត និងអ្នកនៅរស់នោះស្រាប់តែអតីមេបក្សប្រឆាំង ចេញមុខធ្វៀពើជាស្ណោះអាឡោះ
អាល័យចំពោះជនរងគ្រោះ ។
ទឹកភ្នែកក្រពើទេដឹងបងខា ?សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែនប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងគ្រប់
ផ្នែកទាំងអស់បានចេញមកជួយ គាស់កកាយគំនរអគារចេញដើម្បីសង្គ្រោះ ជាមួយគ្នានេះសប្បុរសជនបានលះបង់នូវ
ថវិការបស់គេដើម្បីជួយដល់អ្នកស្លាប់ និងអ្នករបួសឯបងខាអុជធូបមិនដល់មួយ បាច់ផងធ្វើពើជាស្រក់ទឹកភ្នែកក្រពើ
អាណិតដល់ជនរងគ្រោះ ទង្វើបែបនេះបានត្រឹមតែឲ្យគេចំអកប៉ុណ្ណោះ ។
អ្នកនៅរស់សុទ្ធតែត្រូវសម្ដេចអគ្គមហាសេបតីតេជោហ៊ុន សែនផ្ដល់ថវិកាជូនក្នុងម្នាកៗមិនតិចជាង១០.០០០
ដុល្លារឡើយ ដែលក្នុងនោះអ្នករស់២រូបដែលរកឃើញ ក្រោយគេបានទទួលដ់ទៅ៣០.០០០ដុល្លារឯណោះ ។ ចំពោះ
អ្នកស្លាប់បានក្នុងម្នាក់ៗពី៦០.០០០ទៅ៧០.០០០ដុល្លារ ។
តិចលោឃើញសម្ដេចមានលុយជួយ ជនរងគ្រោះច្រើនសន្ធឹកសន្ធាប់បែបនេះតើសម្ដេចបានលុយពីណាមក?
នាយឡឺកឺខ្ញុំគ្រាន់តែសុំប្រាប់បងខាឯងថា ប្រសិនបើបងខាឯងចំណាយពេលអានពត៌មានបន្តិចទៅដឹងហើយថាតើមាន
សប្បុរសជនប៉ុន្មាននាក់ដែលជួយនោះ ?
បើបងខាឯងជាអ្នកនយោបាយល្អមែននោះ សម្រាប់អ្នកស្លាប់បងខាឯងជួយតែ២.០០០រៀលលុយខ្មែរ ឯ អ្នក
នៅរស់ជួយតែ១.០០០រៀលលុយខ្មែរក៏ចាត់ទុកថាមាននិស្ស័យដែរ ។ បងខាឯងចូលចិត្តតែធ្វើចរឹកក្រពើ ហើយស្រក់
ទឹកភ្នែកក្រពើដើម្បីបោកគរហ្នុង ?ហេស ហា ! ។
ធ្វើអីក៏ធ្វើទៅទោះសម ឬ មិនសមក៏ដោយទាន់ក្រពើមិនទាន់មានប្រតិកម្ម ប្រយ័ត្នតែក្រពើមានប្រតិកម្មតប
វិញច្បាស់ជាក្រពើសុំស្រក់ទឹកភ្នែកមនុស្សវិញ ហើយៗទឹកភ្នែកមនុស្សគឺទឹកភ្នែកបងខាឯងហ្នឹងតែម្ដង ។

អត្ថបទដែលជាប់ទាក់ទង