ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខណ្ឌដង្កោដង្ហែរក្បួនយុទ្ធនាការឃោសរកសំឡេងឆ្នោត អណត្តី៦ ទ្រង់ទ្រាយធំជាលើកទី២

167

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨ លោក កែប ជុតិមា ប្រធានក្រុមការងារចុះជួយខណ្ឌដង្កោ និង នុត ពុធដារ៉ា ប្រធានគណបក្សខណ្ឌដង្កោ រួមជាមួយលោកបេក្ខជនតំណាងរាស្ត្រនិង លោកស្រីក្រុមការងារចុះជួយសង្កាត់ បានដឹកនាំ សមាជិកសមាជិកបក្សសង្កាត់ទាំង១៣ មានសមាជិក សមាជិការបក្សចំនួន ៣០២០នាក់ ដោយប្រើប្រាស់រថយន្ត​៤៩​គ្រឿង ម៉ូតូ​៩១០​គ្រឿង រ៉ឺម៉កម៉ូតូ​៤៨​គ្រឿងបានដង្ហែក្បួនយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ ទ្រង់ទ្រាយធំជាលើកទី២ក្នុងភូមិសាស្ត្រខណ្ឌដង្កោ។

ក្នុងពេលដង្ហែរក្បួនឃោសនានោះគេបានស្រែកជ័យោ! គណបក្សប្រជាជនកម្ពុជា សូមប្រជាពលរដ្ឋនាំគ្នាទៅបោះឆ្នោតជូនគណបក្សមានលេខរៀងទី២០ ទាំងអស់គ្នាដើម្បីរក្សាការពារសុខសន្តិភាព ស្ថេរភាពនិងការអភិវឌ្ឍ ។
គួរបញ្ជាក់ថា៖សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសជូនជនរួមជាតិ និងសុំការគាំទ្រពីជនរួមជាតិលើ «កម្មវិធីនយោបាយ សម្រាប់ការកសាង និងការពារមាតុភូមិ ឆ្នាំ២០១៨-២០២៣» ដែលជាត្រីវិស័យសម្រាប់ទម្រង់ទិសសកម្មភាពរបស់គណបក្ស ក្នុងការបន្តបំពេញភារកិច្ចចបម្រើជាតិ និងប្រជាជន រយៈពេល៥ឆ្នាំទៅមុខ។ កម្មវិធីនយោបាយនេះ បានកំណត់គោលដៅធំៗ ជាយុទ្ធសាស្ត្រ ៕

 

    

អត្ថបទដែលជាប់ទាក់ទង