ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជុំវិញព័ត៌មានដែលថា មានសត្វខ្លាដើរកាត់ផ្លូវនៅ ក្នុងក្រុងព្រះសីហនុ វាជារឿងចាស់ មិនត្រូវមានការព្រួយបារម្ភ

84

ខេត្តព្រះសីហនុ៖អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុលោកគួចចំរើនបានបញ្ជាក់យ៉ាងច្បាស់ថាជុំវិញព័ត៌មានដែលថាមានសត្វខ្លាដើរកាត់ផ្លូវនៅក្នុងក្រុងព្រះសីហនុវាជារឿងចាស់ជារឿងកន្លងផុតយូរ

មកហើយមិនមែនជារឿងថ្មីទេ។ដូច្នេះទេសូមបងប្អូនប្រជាពលរដ្ឋកុំមានការព្រួយបារម្ភអោយសោះ។

   ការបញ្ជាក់បែបនេះរបស់លោកគួចចំរើនបានធ្វើឡើងដោយសារតែមានព័ត៌មានមិនមានប្រភពច្បាស់ការណ៍ថានៅវេលាម៉ោង១១និង៣៨នាទីយប់មុិញត្រូវនឹងថ្ងៃទី២៧កក្កដាឆ្នាំ២០១៩ប្រជាពលរដ្ឋបានប្រទះឃើញសត្វខ្លា០១ក្បាលបានឆ្លងផ្លូវជាតិលេខ៤នៅត្រង់ចំណុចចំណោតអូរត្រាវស្ថិតក្នុងភូមិសាស្រ្តព្រុំប្រទល់ក្រុងព្រះសីហនុនិងឃុំបិតត្រាងស្រុកព្រៃនប់ខេត្តព្រះសីហនុប្រជាពលរដ្ឋដែលបានឃើញផ្ទាល់បានបញ្ជាក់ថាគ្រាដែលរូបគាត់ធ្វើដំណើរដោយរថយន្តមកដល់ចំណុចខាងលើក៍ប្រទះឃើញខ្លា០១ក្បាលនេះដើរឆ្លងថ្នល់ពីខាងសមុទ្រអូរត្រេះទៅកាន់ព្រៃនៃតំបន់ក្បាលឆាយ

 

អត្ថបទដែលជាប់ទាក់ទង