ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រងរបួសធ្ងន់ ស្រាល ៧នាក់ ក្រឡាប់រថយន្ត ពេលចុះចំណោទ នៅស្រុកកោះកុង

215

កោះកុង ÷ យ៉ាងហោចណាស់ មនុស្សចំនួន៧នាក់ បានរងរបួសធ្ងន់ និង ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរក្រឡាប់រថយន្ត កាលពីវេលាម៉ោងជាង២រសៀល នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ៤៨ ចន្លោះគីឡូម៉ែត្រលេខ១២៧=១២៨ ត្រង់ចំណុចភូមិអន្លង់វ៉ាក់ ឃុំតាទៃ ស្រុកកោះកុង ។

រថយន្តម៉ាក land cruis ers ពណ៌ខ្មៅ ពាក់ផ្លាកលេខកោះកុង 2A.3350 បើកបរដោយឈ្មោះ លាង កុម្ភៈ ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ និងអ្នករួមដំណើរចំនួន ៦នាក់ បានធ្វើដំណើរត្រឡប់មកពីឃុំកោះស្តេច ដើម្បីមកកាន់ទីរួមខេត្តកោះកុងវិញ តែពេលមកដល់ចំណុចកើតហេតុ រថយន្តចុះចំណោទក្នុងល្បឿនលឿន បណ្តាលឲ្យធ្លាក់ផ្លូវ បុកជញ្ជាំងភ្នំ ក្រឡាប់ដោយខ្លួនឯងតែម្តង ។

ដោយឡែក ក្រុមគ្រូពេទ្យ បានបញ្ជាក់ថា ជនរងគ្រោះមានគ្នា៧នាក់ បានរងរបួសធ្ងន់៥នាក់ ស្រាល២នាក់ និងបានបញ្ជូនទៅព្យាបាលបន្តនៅប្រទេសថៃចំនួន៤នាក់ ក្រៅពីនោះកំពុងសម្រាកព្យាបាល និងពិនិត្យបន្តនៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង ៕

អត្ថបទដែលជាប់ទាក់ទង