ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការងារសាងសង់ប្រឡាយស្ទឹងមានជ័យ បានដំណើរការឈាន ដល់ជំហានទី២ហើយជាមួយនិងការបុកស៊ីផាយចិញ្ជាំងបេតុងជិត៥០០ម៉ែត្រសងខាង

87

ភ្នំពេញ៖ការងារសាងសង់ប្រឡាយស្ទឹងមានជ័យចាប់ពីស្ពានអាកាសស្ទឹងមានជ័យដល់ស្ពានដើមស្លែងដែលមានប្រវែងជិត១៥០០ម៉ែត្រមកដល់ពេលនេះបានដំណើរការឈានដល់ជំហានទី២ហើយជាមួយនិងការបុកស៊ីផាយចិញ្ជាំងបេតុងបានជិត៥០០ម៉ែត្រសងខាងការដាក់លូប្រអប់បីជួរការចាក់ថ្មមិចធ្វើផ្លូវសងខាងប្រឡាយនិងការស្ថាបនាស្ពានដែកឆ្លងប្រឡាយបានសម្រេចជាច្រើនភាគរយផងដែរ។

   លោកលោកសាំពិសិដ្ឋប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានបញ្ជាក់អោយដឹងថាមកដល់ពេលនេះការដ្ឋានស្ថាបនាប្រឡាយស្ទឹងមានជ័យចាប់ពីស្ពានអាកាសស្ទឹងមានជ័យដល់ស្ពានដើមស្លែងប្រវែង១៤៩៥ម៉ែត្រជាលទ្ធផលការងារជំហានទី១និងទី២សម្រេចការងារបានមួយចំនួនក្នុងនោះរួមមាន៖ការងារបុកស៊ីផាយចិញ្ជាំងបេតុងបាន៤៦៦ម៉ែត្រសងខាង។ការងារដាក់លូប្រអប់បីជួរបានប្រវែង២៥៧ម៉ែត្រ៣ជួរការងារតំឡើងបង្កាន់ដៃប្រឡាយបាន៤៦៦ម៉ែត្រសង្ខាង។ការងារដាក់លូមុខកាត់មួយម៉ែត្រពីទឹក៤៦៥ម៉ែត្រ។ការងារដាក់លូមុខកាត់១០០០មីលីម៉ែត្រប្រវែង៤០៥ម៉ែត្រការងារដាក់លូកាត់៦០០មីលីម៉ែត្រប្រវែង៧៤១ម៉ែត្រការងារដាក់លូមុខកាត់ទំហំ

៤០០មីលីម៉ែត្រប្រវែងការងារចាក់ថ្មមិចធ្វើផ្លូវសងខាងប្រឡាយប្រវែង៤៨៥ម៉ែត្រស្ពានដែកឆ្លងប្រឡាយភូមិ៨ម៉ែត្រគុណនឹង៤ម៉ែត្រកន្លះមួយជាលទ្ធផលរួមសម្រេចបាន៧០ភាគរយនៃផែនការ។

   គួរបញ្ជាក់ថាតំបន់ស្ទឹងមានជ័យរដ្ឋបាលរាជធានីបាននឹងកំពុងស្ថាបនាប្រឡាយស្ទឹងមានជ័យពី

ស្ពានអាកាសស្ទឹងមានជ័យដល់ស្ពានដើមស្លែងប្រវែង១៤៩៥ម៉ែត្រដោយចាក់បេតុងបុកស៊ីផាយទទឹង៨ម៉ែត្រហើយគម្រោងនេះត្រូវបានបែងចែកជា៤តំណាក់កាលក្នុងនោះតំណាក់កាលទី១មានប្រវែង៣២៦ម៉ែត្រសងខាងប្រឡាយសរុបប្រវែង៦៥២ម៉ែត្រហើយក្នុងជំហានទី១នេះរដ្ឋបាលរាជធានីបានសម្រេចចាប់ឆ្នោតប្រគល់ដីជូនប្រជាពលរដ្ឋដែលរស់នៅលើប្រឡាយនេះ១៥២គ្រួសាររួចហើយដែរ។

   ប្រឡាយស្ទឹងមានជ័យដែលរដ្ឋបាលរាជធានីភ្នំពេញបាននឹងកំពុងធ្វើការអភិវឌ្ឍនេះឆ្លងកាត់ខណ្ឌចំនួន២គឺខណ្ឌមានជ័យនិងខណ្ឌសែនសុខដែលមានប្រជាពលរដ្ឋរស់នៅនិងរងផលប៉ះពាល់ប្រឡាយនេះចំនួនជាង៥០០គ្រួសារហើយប្រជាពលរដ្ឋទាំងអស់នេះនឹងទទួលបានដីទំហំ៤គុណនិង៦ម៉ែត្រជាកម្មសិទ្ធិស្របច្បាប់នៅហ្នឹងកន្លែងតែម្តង។

   ប្រឡាយស្ទឹងមានជ័យបានដើរតួយ៉ាងសំខាន់ក្នុងការនាំទឹកទំលាក់ចូលទៅបឹងទំពុន។ជាគម្រោងតួប្រឡាយស្ទឹងមានជ័យមានទំហំ៨ម៉ែត្រ

ចិញ្វើម២ម៉ែត្រសាងសង់ផ្លូវបេតុងទទឹង៦ម៉ែត្រផ្លូវមុខផ្ទះ៥ម៉ែត្រដីនៅសល់មុខផ្ទះ១ម៉ែត្រកន្លះនិងក្រោយផ្ទះកន្លះម៉ែត្រ៕

 

អត្ថបទដែលជាប់ទាក់ទង