ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប៉ូលិសស្រុកកៀនស្វាយចុះបង្ក្រាប ករណីគ្រឿងញៀនឃាត់ខ្លួន ជនសង្ស័យ២នាក់

65

កណ្ដាល៖កាលពីល្ងាចថ្ងៃទី០១ខែសីហាឆ្នាំ ២០១៩នេះនៅត្រង់ចំណុចភូមិកោះប្រាក់ឃុំភូមិធំស្រុកកៀនស្វាយខេត្តកណ្ដាលកម្លាំង សមត្ថកិច្ចប៉ូលិសស្រុកកៀនស្វាយបានចុះបង្រ្កាបករណីជួញដូរគ្រឿងញៀនដោយចាបខ្លួនជនស័ង្សយបាន២នាក់។
១/ ឈ្មោះផន សុភ័ក្ត្រ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដមានទីលំនៅភូមិយកបាត្រសង្កាត់ក្បាលកោះខ័ណ្ឌច្បារអំពៅរាជធានីភ្នំពេញ
(ឃាត់ខ្លួន)និងទី២/ឈ្មោះស៊ុម ពិសាល ភេទប្រុសអាយុ ១៨ ឆ្នាំជនជាតិខ្មែរមានទីលំនៅភូមិយកបាត្រ សង្កាត់ក្បាលកោះ ខ័ណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ
(ឃាត់ខ្លួន)
ចំពោះវត្ថុតាងចាប់យករួមមាន:
ម្សៅក្រាមពណ៍សថ្លាសង្ស័យសារធាតុញៀន(ម៉ាទឹកកកចំនួន០១ កញ្ចប់។
ទូរសព្ទ័ដៃម៉ាកsumsung
០១គ្រឿងពណ៌ ស
ម៉ូតូ០២គ្រឿង
១_ម៉ាកSmash Revoពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ១R.៣៦៥២
២_ម៉ូតូម៉ាកគុបជ្រុងពណ៌ទឹកប៊ិច ពាក់ផ្លាកលេខភ្នំពេញ១BW.៥០៤៣។
លោកអធិការប៉ូលិសស្រុកកៀនស្វាយព្រុំ សំណាងបានអោយដឹងថានៅមុនពពេលកើតហេតុខាងលេីលោកបាន បញ្ជាកំលាំងប៉ុស្តិ៍រដ្ឋបាលភូមិធំបានសហការជាមួយជំនាញគ្រឿងញៀនស្រុកកៀនស្វាយ ចុះល្បាតក្នុងភូមិកោះប្រាក់ឃុំភូមិធំស្រុកកៀនស្វាយ បានឈប់ម៉ូតូស្រាប់តែឃើញមុខសញ្ញាសង្សយ័ឈ្មោះផន សុភ័ក្ត្រភេទប្រុស អាយុ២២ឆ្នាំមានទីលំនៅភូមិយកបាត្រសង្កាត់ក្បាលកោះ ខ័ណ្ឌច្បារអំពៅរាជធានីភ្នំពេញជិៈម៉ូតូម៉ាកSmash Revoតែម្នាក់ឯងពណ៌ខ្មៅពាក់ផ្លាកលេខ១R-៣៦៥២ ជិៈចូលទៅក្នុងចំការស្វាយមួយកន្លែងក្នុងភូមិកោះប្រាក់ឃុំភូមិធំស្រុកកៀនស្វាយ បានប្រហែល១០នាទីក៏ឃើញឈ្មោះផន សុភ័ក្ត្រជិៈម៉ូតូចេញពីចំការស្វាយមកវិញ សមត្ថកិច្ចបានហៅអោយឈប់ម៉ូតូ ឈ្មោះផន សុភ័ក្ត្រ ភ័យបានផ្តួលម៉ូតូចោលរត់គេចខ្លួនសមត្ថកិច្ចបានដេញតាមចាប់ឃាត់ខ្លួនបានខណៈនោះសមត្ថកិច្ចក៏ឃើញឈ្មោះស៊ុម ពិសាល ភេទប្រុសអាយុ ១៨ឆ្នាំមានទីលំនៅភូមិយកបាត្រ សង្កាត់ក្បាលកោះ ខ័ណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ជិៈម៉ូតូម៉ាកគុបជ្រុងពណ៌ទឹកប៊ិចពាក់ផ្លាកលេខភ្នំពេញ១BW-៥០៤៣តែម្នាក់ឯងចេញ ពីចំការស្វាយមកទៀតសមត្ថកិច្ចបានហៅអោយឈប់ម៉ូតូត្រួតពិនិត្យឃើញថ្នាំញៀន
(ម៉ាទឹកកក)មួយកញ្ចប់តូចក្តាប់ជាប់នៅហ្នឹងដៃកំលាំងសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យ រួមទាំងវត្ថុតាងយកមកប៉ុស្តិ៍នគរបាលរដ្ឋបាលភូមិធំនិងបានបញ្ជូនបន្តទៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីចាត់ការតាមនិតិវិធីច្បាប់នៅចំពោះមុខសម្ថកិច្ចជនសង្ស័យបានសារភាពថា ថ្នាំញៀន០១កញ្ចប់តូចនេះពិតជារបស់ខ្លួនបានទិញមកពីជន ដែលខ្លួនមិនស្គាល់ឈ្មោះពីចំការស្វាយពិតប្រាកដមែន៕

អត្ថបទដែលជាប់ទាក់ទង