ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បើកវេទិកាសាធារណៈនៅភូមិទាំង៦ ក្នុងសង្កាត់ដង្កោ ដើម្បីទទួលយកសំណើរ, សំណូមពរ បញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋ

56

ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩ លោក នុត ពុធដារ៉ា ជំនួយការសម្តេចតេជោ នាយករដ្ឋមន្ត្រី និងជាអភិបាលខណ្ឌដង្កោ រួមជាមួយលោកអភិបាលរង មន្ត្រីរាជការខណ្ឌ កងកម្លាំងប្រដាប់អាវុធ ចៅសង្កាត់ មេភូមិ បានចុះបើកធ្វើវេទិកាសាធារណៈ និងសំណេះសំណាលសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ក្នុងភូមិទាំង៦ របស់ សង្កាត់ដង្កោ ដើម្បីទទួលយកសំណើរ សំណូមពរ និងបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋ មកដោះស្រាយឱ្យបានទាន់ពេលវេលា។
ក្នុងវេទិការនោះប្រជាពលរដ្ឋបានលើកសំណើរនិងសំណូមពរមួយចំនួនដល់អាជ្ញាធរខណ្ឌដើម្បីជួយដោះស្រាយរួមមាន បញ្ហាសន្តិសុខ សណ្ដាប៉ធ្នាប់ បញហាគ្រឿង ញៀន និងបញ្ហាសុំធ្វើ ផ្លូវ ប្រឡាយ លូ ក្នុងភូមិរបស់ពួកគាត់។
ជាមួយសំណើរនិងសំណូមពរខាងលើត្រូវបានលោកនុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ បានទទួលយកមួយចំនួនហើយមួយចំនួនទៀតបានដោះស្រាយភ្លាមៗនៅនឹងកន្លែង។ចំណែកសំណូមពរណាដែលខណ្ឌមិនអាចដោះស្រាយបានលោកអភិបាលខណ្ឌក៏បានទទទួល យកដើម្បីដាក់ជូនរដ្ឋបាលរាជធានីភ្នំពេញដោះស្រាយបន្តថែមទៀតផង៕

អត្ថបទដែលជាប់ទាក់ទង