ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរាជធានី៖ការដាក់ប្រាសាទព្រះវិហារជាសម្បត្តិ បេតិកភ័ណ្ឌពិភពលោកមិនមែន ជារឿងចៃដន្យនោះទេ

136

ភ្នំពេញ៖ ថ្ងៃទី១៥កក្ដដានេះនៅរាជធានីភ្នំពេញក៏មិនខុសពីនៅទូទាំងប្រទេសដែរស្នូរជួង ស្គរនិង បទពង្សាវតាខ្មែរ ត្រូវបានបន្លឺឡើង នៅគ្រប់ទីតាំងក្នុងប្រទេស ដើម្បីអបអរប្រាសាទព្រះវិហារខួប១០ឆ្នាំ នៃប្រាសាទព្រះវិហារ និងខួប១ឆ្នាំ តំបន់ប្រាសាទព្រៃគុកដែលបានចូលជាសម្បត្តិ បេតិកភ័ណ្ឌពិភពលោក។

ពាក់ព័ន្ធព្រឹត្តតិការនោះលោកអភិបាលរាជធានីភ្នំពេញ បានលើកឡើងថា៖ការដាក់ប្រាសាទព្រះវិហារនិង តំបន់ប្រាសាទព្រៃគុកជាសម្បត្តិ បេតិកភ័ណ្ឌពិភពលោក មិនមែនជារឿងចៃដន្យនោះទេតែនេះជាការចាត់ចែងដឹកនាំការងារច្បាស់លាស់ មានគម្រោងការត្រឹមត្រូវរបស់ប្រមុខរាជរដ្ឋាភិបាល។ ក្នុងឱកាសនោះលោក ឃួង ស្រេង អភិបាលរាជធានីថ្លែងបែបនេះក្នុងឱកាសលោកនិងលោកស្រី លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ព្រមទាំងមន្ត្រីចំណុះអោយរដ្ឋបាល រាជធានីភ្នំពេញ ទាំងអស់ កាលពីព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨នេះ បានទូងស្គរ បន្ទរសំឡេង អបអរសាទរ ខួប១០ឆ្នាំ នៃប្រាសាទព្រះវិហារ និងខួប១ឆ្នាំ តំបន់ប្រាសាទព្រៃគុក ដែលបានចូលជាសម្បត្តិ បេតិកភ័ណ្ឌពិភពលោក ដែលពិធីនេះបានធ្វើឡើងនៅក្នុងសាលារាជធានីភ្នំពេញ។លោកអភិបាលរាជធានីបានមានប្រសាសន៍ទៀតថា៖ប្រាសាទព្រះវិហារត្រូវបានរំលឹកឡើងវិញ ក្រោយពីអង្គការយូណេស្កូ បានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក និងប្រាសាទសម្បូរព្រៃគុក ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌមនុស្សជាតិពិភពលោក ។នេះពិតជាមានមោទនភាពណាស់សំរាប់យើងជាខ្មែរ ។

លោក ឃូង ស្រេង បានបញ្ជាក់ទៀតថាសព្វថ្ងៃនេះនៅលើពិភពលោកមានតែ១០៩៦ប្រាសាទនិងបេតិកភណ្ឌដែលអង្គការយូណេស្កូ ចាត់បញ្ចូលជាបេតិកភណ្ឌពិភពលោក។ ប្រាសាទ សម្បត្តិវប្បធម៌ អរូបីយនិងរូបីយនៅក្នុងប្រទេសកម្ពុជា ជាច្រើន ត្រូវអង្គការយូណេស្កូ រាប់បញ្ចូលជាបេតិកភណ្ឌ ដែលចំណុចនេះ ពិតជាមានមោទនភាពដែលបានកើតជាខ្មែរ ដោយត្រូវបានដូនតាបន្សល់នូវកេរ្តិ៍មរតកដ៏មហស្ចារ្យសម្រាប់ខ្មែរជំនាន់ក្រោយនិងជំនាន់យើងនេះ។ លោកបន្តទៀតថា៖ក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញ និងប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលបានដាក់គោលនយោបាយដ៏ត្រឹមត្រូវ ធ្វើឱ្យប្រាសាទជាច្រើនត្រូវបានចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ។នេះមិនមែនជារឿងចៃដន្យនោះទេ តែនេះជាការចាត់ចែងដឹកនាំការងារច្បាស់លាស់ មានគម្រោងការត្រឹមត្រូវរបស់ប្រមុខរាជរដ្ឋាភិបាល ដូចជាប្រាសាទអង្គរវត្ត និងប្រាសាទផ្សេងៗទៀត ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ។

ជាមួយគ្នានោះ លោកអភិបាលបន្តថា៖ ពិធីរំលឹកខួបនេះ គឺដើម្បីឲ្យកូនខ្មែរទាំងអស់បានដឹង ឧទ្ទិសកុសលស្នាដៃនិងដឹងគុណទៅដល់បុព្វបុរសខ្មែរដែលបានខិតខំប្រឹងប្រែងកសាងប្រាសាទទុកជាកេរ្តិ៍ដំណែលជូនកូនចៅជំនាន់ក្រោយ ។ ក្នុងនាមកុលបុត្រខ្មែរមួយរូបសូមអំពាវនាវដល់យុវជនជំនាន់ក្រោយ ត្រូវថែរក្សាបេតិកភណ្ឌមនុស្សជាតិនេះឲ្យបាន ព្រោះយើងជាម្ចាស់ បន្សល់ពីដូនតារបស់យើង ។
ក្នុងឱកាសនោះដែរលោក ឃួង ស្រេង ក៏បានអំពាវនាវឱ្យបងប្អូនប្រជាណលរដ្ឋនិងយុវជនខ្មែរទាំងអស់ត្រូវរួមគ្នារក្សាសន្តិភាព។ មានសន្តិភាពទើប យើងអាចអភិវឌ្ឍន៍ប្រទេសជាតិអោយរីកចំរើនបាន និងអាចអភិរក្សប្រាសាទនានាដែលជាកេរ្ត៍ដំណែលរបស់ដូនតាយើងបាន ។ បើសិនជាប្រទេសជាតិគ្មានសន្តិភាព មានតែសង្គ្រាមនោះមិនអាច មានពេលអភិវឌ្ឍន៍ប្រទេសជាតិ និងអភិរក្សប្រាសាទនានានោះទេ។ ដូច្នេះយើងត្រូវរួមគ្នារក្សាសន្តិភាពទាំងអស់គ្នា។លោកបន្តទៀតថា៖ សន្តិភាពនេះជាសម្បត្តិដ៏មហាសាល ដែលអាចធ្វើអ្វីៗគ្រប់បែបយ៉ាង ដើម្បីជាតិ និងសំណូមដល់កូនខ្មែរ ត្រូវសិក្សាឲ្យបានស៊ីជម្រៅ ពីលទ្ធផលនៃសង្រ្គាម និងលទ្ធផលសន្តិភាព ដែលជាចំណុចសំខាន់ដែលយើងទាំងអស់គ្នាត្រូវបណ្តុះគំនិតមនោគមន៍នេះ ដល់យុវជនជំនាន់ក្រោយឲ្យបានដឹងកាន់តែច្បាស់។

គួររំលឹកថា៖ ប្រាសាទព្រះវិហារ ត្រូវបានចូល ជាបេតិភ័ណ្ឌពិភពលោក នាថ្ងៃទី៧ ខែកក្កដា ២០០៨ និងតំបន់ប្រាសាទព្រៃគុក ចូលជា បេតិភ័ណ្ឌពិភពលោក នាថ្ងៃទី៨ កក្កដា ២០១៧ ហើយរាជរដ្ឋាភិបាលបានសម្រេច យកថ្ងៃទី១៥ កក្កដា ដើម្បីប្រារព្ធអបអរសាទរសាទរ នៃការដាក់បញ្ចូល ជាសម្បត្តិបេតិភ័ណ្ឌពិភពលោក ទាំងពីររួមគ្នា ដែលបានឲ្យគ្រប់ស្ថាប័នរដ្ឋ និងឯកជនប្រារព្ធរួមគ្នា ដើម្បីជាមោទ នភាពខ្មែរ។

ស្នូរជួង សម្លេង ស្គ និងបទពង្សាវតាខ្មែរត្រូវបានបន្លឺឡើងនៅគ្រប់ទីតាំង ចាប់ពីព្រឹកថ្ងៃទី១៥កក្កដា ឆ្នាំ២០១៨នេះ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមអបអរសាទរខួប១០ឆ្នាំ របស់ប្រាសាទព្រះវិហារនិងខួប១ឆ្នាំរបស់តំបន់ប្រាសាទសម្បូរព្រៃគុក ត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក និងក្លាយជាមោទនភាពជាតិខ្មែរ។ដោយឡែកនៅសាលារាជធានីភ្នំពេញនៅព្រឹកថ្ងៃទី១៥កក្កដានេះដែរ ក៏មានរៀបចំពិធីទូងស្គអបអរសាទរប្រាសាទព្រះវិហារ និងប្រាសាទសម្បូរព្រៃគុក ដែលត្រូវបានចុះក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក ដោយមានការចូលរួមពីលោកឃួងស្រេង អភិបាលរាជធានីភ្នំពេញនិងលោកស្រី,លោកម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងមន្ត្រីក្រោមឱវាទរាជធានីភ្នំពេញ ជាច្រើនទៀត។ចំណែកនៅតាមខណ្ឌទាំង១២ និងសាលារៀន វត្តអារ៉ាមក្នុងរាជធានីភ្នំពេញក៏ទូងស្គរដូចគ្នាដែរ។គួរំលឹកថា៖ប្រាសាទព្រះវិហារ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី៧កក្កដា ឆ្នាំ២០០៨ដោយអង្គការយូណេសស្កូ។ មួយសប្តាហ៏ក្រោយមកនៅថ្ងៃទី១៥កក្កដា ឆ្នាំ២០០៨កងទព័ថៃ បានបង្កហេតុរហូតដល់ផ្ទុះសង្រ្គាម នៅតាមជាយដែន។ ជំលោះដ៏តានតឹងស្ដីពីប្រាសាទព្រះវិហារ បានបង្ខំឲ្យកម្ពុជាដាក់ពាក្យ បណ្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ទីក្រុងឡាអេ ដោយសុំឲ្យតុលាការនេះ ចាត់វិធានការបន្ទាន់ ដើម្បីការពារប្រាសាទចេញពីគ្រោះថ្នាក់។កម្ពុជាក៏សុំឲ្យតុលាការក្រុងឡាអេ បកស្រាយឡើងវិញ នូវសាលក្រមឆ្នាំ១៩៦២ ដែលតុលាការនេះឲ្យកម្ពុជា ជាម្ចាស់កម្មសិទ្ធិឈ្នះក្តីភាគីថៃផងដែរ។ ដោយឡែកប្រាសាទសម្បូរព្រៃគុក ក៏ត្រូវបានអង្គការយូណេស្កូ ដាក់បញ្ជូលបញ្ជីបេតិកភណ្ឌពិភពលោក ក្នុងកិច្ចប្រជុំលើកទី៤១ នៅទីក្រុងKrakow ប្រទេសប៉ូឡូញ កាលពីថ្ងៃទី៨កក្កដា ឆ្នាំ២០១៧។រាជរដ្ឋាភិបាលបានរៀបចំពិធីអបអរសាទរ ប្រាសាទព្រះវិហារខួប១០ឆ្នាំ និងខួប១ឆ្នាំប្រាសាទសម្បូរព្រៃគុកចុះក្នុងបញ្ជីបេតិកភណ្ឌ័ពិភពលោកនៅល្ងាចថ្ងៃទី១៥ ខែកក្កដានៅពហុកីឡដ្ឋានជាតិអូឡាំពិក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។

គួរចងចាំដែរថា៖ ប្រាសាទសម្បូរព្រៃគុក : ជារាជធានីដែលមានឈ្មោះដើមថា ឥសានបុរៈ ត្រូវបានកសាងដោយ ព្រះបាទឥសាន្តវរ្ម័នទី១ (៦១៦-៦៣៥) នៃសម័យអាណាចក្រចេនឡា ដែលមានទីតាំងស្ថិតនៅតំបន់ប្រាសាទសម្បូរព្រៃគុក ឃុំសម្បូរ ស្រុកប្រាសាទសម្បូរ ខេត្តកំពង់ធំ។ប្រាសាទព្រះវិហារ : ត្រូវបានស្ថាបនាឡើងក្នុងបំណងពិសេស ខុសប្លែកពីការកសាងប្រាសាទអង្គរវត្ត ដែលស្ថាបនាឡើង ដើម្បីរំឭកគុណព្រះវិស្ណុ ប្រាសាទបាពួន រំឭកគុណព្រះឥសូរ ។ប្រាសាទព្រះវិហារ ត្រូវបានស្ថាបនាឡើង ដើម្បីធ្វើជាទីដែលគេរក្សាទុកលិង្គព្រះអាទិទេព ស្រីសិខៈរិស្វរៈ ពីព្រោះតាមជំនឿរបស់ព្រះបាទសូរ្យវរ្ម័នទី១ ជាពិសេសព្រះបាទសូរ្យវរ្ម័នទី២ ក៏អញ្ចឹងដែរ ព្រះអង្គនៅតែគាំទ្រគំនិតដែលថា មហិទ្ធិឫទ្ធិធំណាស់អាទិទេពនេះ ដូច្នេះត្រូវធ្វើម៉េច បន់ស្រន់ គោរពបូជា យ៉ាងដាច់ខាត៕

       

អត្ថបទដែលជាប់ទាក់ទង