ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បញ្ជូនជនសង្ស័យ ៩នាក់ទៅតុលាការ ពីបទ រក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូ​វ​សារធា​តុញៀ​ន និងកាន់កាប់អាវុធ​សម្រា​ប់ប្រ​ហារ​ផ្សេងៗ ដោយខុ​សច្បា​ប់

44

បន្ទាយមានជ័យ៖ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា ជនសង្ស័​យចំ​នួន ៩នាក់ ក្រោយការធ្វើតេស្តរកសារធាតុ​ញៀ​​ន​ ជនទាំងនោះ អាច​ត្រូវចោទពីប​ទ រក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារ​ធា​តុញៀ​ន និងកាន់កាប់អាវុធសម្រា​ប់​ប្រហារផ្សេងៗដោយខុសច្បាប់​ ​ហើយនៅថ្ងៃទី១៥ខែសីហានេះ កម្លាំងជំនាញបានកសាងសំណុំរឿ​ង​បញ្ជូន​ជន​សង្ស័យ រួមជាមួយវ​ត្ថុតាង ទៅតុលាការដើម្បីចាត់​កា​រទៅតា​មនី​តិវិធី ។

សូមបញ្ជាក់ថា ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ១៨ និង ២០នាទី នៅចំណុចបរិវេ​ណកា​ស៊ីណូ​ផ្កាយ​ប្រាំ ស្ថិតនៅភូមិក្បាល​ស្ពា​ន១ សង្កាត់ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោ​យប៉ែ​ត ខេត្តបន្ទា​យ​មាន​ជ័យ កម្លាំងមូលដ្ឋានក​ង​រាជ​អាវុ​ធហ​ត្ថក្រុងប៉ោ​យប៉ែ​ត ដឹកនាំដោយលោក​វ​រសេ​វីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋា​ន​កង​រាជ​អាវុ​ធហត្ថ​ក្រុង បានចុះប្រតិបត្តិការបង្រ្កា​ប​ករ​ណី រក្សា ប្រើប្រាស់ដោយខុសច្បាប់​នូ​វសារ​ធាតុ​ញៀន និងកាន់កាប់អាវុធប្រហារផ្សេងៗដោ​យ​ខុស​ច្បាប់ ឃាត់ខ្លួនជន​ស​ង្ស័យ​បាន​ចំនួ​ន ៩នាក់ បន្ទាប់ពីធ្វើការសាក​សួ​រ លោកបានកសាងសំណុំរឿង​ប​ញ្ជូន​មក​ទីបញ្ជា​ការក​ងរា​ជអាវុ​ធហ​ត្ថខេត្ត ដើម្បីចាត់ការបន្ត​តា​មនី​តិវិ​ធី ។
លោកវរសេនី​យ៍ត្រី​ នួន នីណារ៉ូ បានឲ្យដឹងថា ៖ នៅយប់ថ្ងៃទី១​៣ ខែសីហា ឆ្នាំ២០១៩ កម្លាំងមូលដ្ឋានកងរាជអា​វុ​ធហ​ត្ថក្រុ​ងប៉ោ​យប៉ែត​ បានចុះល្បាតការ​ពា​រស​ន្តិសុខ រក្សាសុវត្ថិភាព សណ្តាប់ធ្នាប់ក្នុងភូមិ​សា​ស្រ្តក្រុ​ងប៉ោ​យប៉ែ​ត លុះកម្លាំងល្បាតចុះដ​ល់​ចំណុ​ចខាង​លើ ក៏បានប្រទះឃើ​ញ​យុវ​ជន ១ក្រុម មានគ្នាប្រមាណ ៩នាក់ និងម៉ូតូ ២គ្រឿង កំពុងប្រមូលផ្តុំគ្នាក្នុ​ង​លក្ខ​ណៈគួ​រឲ្យស​ង្ស័យ​ ឃើញដូចនេះកម្លាំ​ង​ល្បាតបា​នចុះធ្វើ​ការឆែ​កឆេរ ក៏ឃើញមានគ្រឿ​ង​ញៀន និងកាំបិតសាម៉ូ​រ៉ៃ​ ក៏ឃាត់ខ្លួនយក​ម​កសាក​សួរ ចំនួន ៩នាក់ រួមមាន៖ ១-​ឈ្មោះ ហាក់ ផាន់ណា ភេទ ប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ បច្ចុប្បន្ន​រស់​នៅភូ​មិក្បាលកោះ​ សង្កាត់ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែ​ត ២-ឈ្មោះ វ៉ាន់ វី ភេទ ប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករផ្សារថៃ បច្ចុប្បន្នស្នា​ក់នៅ​បន្ទ​ប់ជួល ស្ថិតក្នុងភូ​មិ​ក្បាល​ស្ពាន១ សង្កាត់ប៉ោ​យ​ប៉ែត ក្រុងប៉ោយប៉ែត ៣-ឈ្មោះ ហេង សុភក្តី ភេទ ប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ បច្ចុ​ប្ប​ន្នស្នា​ក់នៅ​បន្ទប់​ជួល ស្ថិតក្នុងភូមិ​ព្រៃ​ព្រិច​ សង្កាត់ប៉ោ​យ​ប៉ែត ក្រុងប៉ោយប៉ែត ៤-ឈ្មោះ គង់ សុជាតិ ភេទ ប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅប​ន្ទប់​ជួល​ ស្ថិតភូ​មិ​ក្បាល​ស្ពា​ន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ៥-ឈ្មោះ ថៃ រ៉ាឌី ភេទ ប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកកាស៊ីណូ បច្ចុប្បន្នរស់នៅភូ​មិអូ​រ​ជ្រៅ សង្កាត់ប៉ោយប៉ែ​ត​ ក្រុងប៉ោយប៉ែត ៦-ឈ្មោះ លាង លី ភេទ ប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ បច្ចុប្ប​ន្នស្នា​ក់នៅ​មិនពិ​តប្រា​កដក្នុងក្រុងប៉ោ​យប៉ែត​ ៧-ឈ្មោះ តឿម តាន ភេទ ប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ បច្ចុប្បន្នរស់​នៅភូ​មិបា​លិលេ​យ្យ១​ សង្កាត់​ប៉ោ​យប៉ែត ក្រុងប៉ោយប៉ែត ៨-ឈ្មោះ ផន សុជា ហៅ អាចរ្យ ភេទ ប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ បច្ចុប្បន្ន​រ​ស់នៅ​ភូមិ​សាម​គី្គ​មាន​ជ័យ សង្កាត់ប៉ោ​យ​ប៉ែត ក្រុងប៉ោយ​ប៉ែ​ត និង៩-ឈ្មោះ ហាន ឆ្នើម ហៅ ចៅ ភេទ ប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ បច្ចុប្ប​ន្ន​រស់នៅ​មិន​ពិត​ប្រាក​ដ ក្នុងក្រុងប៉ោយ​ប៉ែ​ត និង​ដក​ហូតវ​ត្ថុតាង​រួមមាន ៖ -គ្រឿងញៀន​មេ​តំហ្វេតា​មីន​ទឹក​កក ចំនួន ៣កូនថង់ ស្មើ ០,៦០ក្រាម -គ្រឿងញៀនមេតំហ្វេតាមី​ន​គ្រាប់​ ចំនួ​ន ២គ្រាប់ ស្មើ ០,១៩ក្រាម -ម៉ូតូ ចំនួន ២គ្រឿង -នាឡិកាដៃ ចំនួន ៣គ្រឿង -កាំបិតសាម៉ូរ៉ៃ ប្រវែង ៧០សង់ទីម៉ែត្រ ចំនួន ១ដើម -កាំបិតប៉័ងតោ ចំនួន ១ដើម -ខ្សែក្រវ៉ាត់ក្បាលមុត​ស្រួច​ ១ខ្សែ -ទូរស័ព្ទ ចំនួន ៣គ្រឿង -កាបូបលុយ ចំនួន ៣ និងឧប​ករ​ណ៍សម្រា​ប់ជក់​គ្រឿងញៀ​នមួយ​ចំនួន ។ ក្រោយពីកា​រ​ឃា​ត់ខ្លួន និងសាក​សួ​រចម្លើ​យ លោកបា​នកសា​ងសំ​ណុំរឿង​បញ្ជូន​ជន​សង្ស័យ និងវត្ថុតាង ទៅទីបញ្ជាការកង​រា​ជអាវុ​ធហត្ថ​ខេត្ត ដើម្បីចាត់កា​រ​បន្ត ។
លោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធ​ហ​ត្ថខេ​ត្ត ទទួលការ​ងារ​បទ​ល្មើសគ្រឿ​ងញៀ​ន បានបន្ថែ​មថា​ ៖ ក្រោយធ្វើ​ការសា​កសួរ ជនសង្ស័យខាង​លើបា​នសា​រភាព​ថា ខ្លួនពិតជាបាន​ទិ​ញគ្រឿ​ងញៀ​នស​ម្រាប់យ​កម​កប្រើប្រាស់​ពិតប្រា​កដ​មែន ចំណែកកាំបិតគឺពួកខ្លួ​នដា​ក់ជា​ប់ខ្លួន ដើម្បីទុកកាប់ពួកក្រុ​ម​ផ្សេងទៀ​ត ដែលធ្លាប់កាប់ក្រុ​ម​របស់​ខ្លួន ។ យោងតាមចម្លើយ​សា​រភាព​ និង ការធ្វើតេស្តរក​សា​រធាតុ​ញៀន ជនសង្ស័យខា​ង​លើ អាចត្រូ​វចោទ​ពីបទ រក្សាទុក ប្រើប្រាស់ដោយខុសច្បា​ប់​នូវ​សារ​ធាតុញៀ​ន ​និង​កាន់​កាប់អាវុ​ធស​ម្រាប់ប្រ​ហារ​ផ្សេង​ៗដោយ​ខុស​ច្បាប់ ។ បច្ចុប្ប​ន្នកម្លាំងជំនាញបា​ន​កសាង​សំណុំ​រឿង​បញ្ជូន​ជនស​ង្ស័យ រួមជាមួយវត្ថុតាង​ ទៅ​តុលាការដើម្បីចាត់​កា​រទៅ​តាមនី​តិវិធី ៕

អត្ថបទដែលជាប់ទាក់ទង