ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការប្រឡងសញ្ញាបត្រ័មធ្យម សិក្សាទុតិយភូមិ នាឆ្នាំ២០១៩នេះមានបេក្ខជនបេក្ខនារីជិត១២ម៉ឺននាក់ចូលរួមប្រលងនៅទូទាំងប្រទេស

112

ភ្នំពេញ៖ការប្រឡងសញ្ញាបត្រ័មធ្យមសិក្សាទុតិយភូមិហៅថាបាក់ឌុបនាសម័យប្រឡងថ្ងៃទី១៩និង២០សីហាឆ្នាំ២០១៩ឆ្នាំនេះមានបេក្ខជនបេក្ខនារីចូលរួមប្រលងជិត១២ម៉ឺននាក់ជាមួយនឹងការរិតបន្តឹងយ៉ាងម៉ឹងម៉ាត់បំផុតមិនខុសពីបណ្តាឆ្នាំមុនៗឡើយពោលគឺតាមគោលការណ៏(ចេះគឺជាប់) បើទោះបីមិនមានការចូលរួមសង្កេតការណ៏ច្រើនពីអង្គភាពប្រឆាំងអំពើពុករលួយក៏ដោយ។

   នៅព្រឹកថ្ងៃទី១៩សីហាដែលជាថ្ងៃចាប់ផ្តើមសម័យប្រឡងសញ្ញាបត្រ័មធ្យមសិក្សាទុតិយភូមិនេះដែរ        លោកបណ្ឌិតសភាចារ្យហង់ជួនណារ៉ុនរដ្ឋមន្ត្រីក្រសួងអប់រំយុជននិងកីឡា,លោកឃួងស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងលោកសាយសំអាលរដ្ឋមន្ត្រីក្រសួងបរិស្ថាននិងជាប្រធានសហភាពសហពន្ធ័យុជនកម្ពុជារាជធានីភ្នំពេញបានអញ្ជើញកាត់វិញ្ញាសារប្រឡងជានិមិត្តរូបនៅវិទ្យាល័យព្រះស៊ីសុវត្ថិក្នុងខណ្ឌដូនពេញរាជធានីភ្នំពេញ។

   តាំងពីម៉ោង៦ព្រឹកគេសង្កេតឃើញបេក្ខជនត្រូវប្រឡងបានរូតរះមកកាន់មណ្ឌលប្រឡងតាមការកំណត់។   

     សូមបញ្ជាក់ថានៅទូទាំងប្រទេសមានបេក្ខជនប្រឡងជិត១២ម៉ឺននាក់តែសំរាប់រាជធានីភ្នំពេញមានបេក្ខជន២៣.០៨៨នាក់,ស្រី១០.៦៨៥នាក់,នៅភ្នំពេញមានមណ្ឌលប្រឡងចំនួន២៧មណ្ឌលមានបន្ទប់ប្រឡងចំនួន៩២៦បន្ទប់។

    លោកហង់ជួនណារ៉ុនបានរំលឹកដល់បេក្ខជនទាំងអស់ត្រូវគោរពឲ្យបានបទបញ្ញាតិបទបញ្ជារបស់ក្រសួងអប់រំយុវជននិងកីឡាដោយមិនត្រូវធ្វើផ្ទុយពីការណែនាំនោះឡើយ។

    លោកឃួងស្រេងក្នុងនាមជាម្ចាស់ផ្ទះបានលើកឡើងពីវិធានការមួយចំនួនដែលគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញបានអនុវត្តតាមការស្នើសុំពីក្រសួងអប់រំយុវជននិងកីឡាលើការពង្រឹងសន្តិសុខសណ្តាប់ធ្នាប់នៅខាងក្រៅបរិវេណមណ្ឌលប្រឡងធ្វើយ៉ាងណាធានាឲ្យមានរបៀបរៀបរយនៃការប្រឡងឲ្យប្រព្រឹត្តទៅបានល្អប្រសើរ។

     ចំណែកលោកសាយសំអាលក៏បានគូសបញ្ជាក់ថា៖សហភាពសហពន្ធ័យុវជនកម្ពុជាតែងបានសហការជាមួយក្រសួងអប់រំយុជននិងកីឡាលើការសំរបសំរួលក្នុងពេលប្រឡងក្នុងរយះពេលកែទំរង់វិស័យអប់រំអស់រយះពេល៥ឆ្នាំមកហើយ។លោកពិនិត្យឃើញថាការបើកថ្នាក់រៀនបំប៉នមុនពេលប្រឡងឆ្នាំនេះមិនសូវមានសិស្សមករៀនទេនោះមានន័យថាសិស្សប្រឹងរៀនតាំងពីដើមឆ្នាំដោយមិនបាច់រៀនបំប៉ន។ពេលនេះសហភាពសហពន្ធ័យុវជនកម្ពុជារាជធានីភ្នំពេញបានរួមសហការជួយសំរួលកន្លែងផ្ញើរកង់ម៉ូតូ,ការផ្តល់ទឹកសុទ្ធដល់សិស្សានុសិស្សរួមទាំងសំរួលដល់កន្លែងស្នាក់នៅប្រឡងសំរាប់សិស្សមកពីឆ្ងាយជាដើម៕

 

អត្ថបទដែលជាប់ទាក់ទង