ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរជាតិអប្សរា ឲ្យលោកជំទាវ លី អ៊ុំអេង រុះរើការិយាល័យ

157


សៀមរាប៖ក្នុងពេលថ្មីៗកន្លងមកនេះ លោកជំទាវ លី អ៊ុំអេង តាមរយៈប្រព័ន្ធសារព័ត៌មានសង្គមមួយចំនួន បានលើកឡើងនូវមតិដែលអាចនាំមកនូវការភ័ន្តច្រឡំជាសាធារណៈមកលើស្ថាប័នអាជ្ញាធរជាតិអប្សរា ពាក់ព័ន្ធនឹងទីតាំងសំណង់ការិយាល័យលក់ដីឡូតិ៍របស់គាត់ លើក្បាលដីលេខ៥២២៩ ស្ថិតនៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។

ព័ន្ធករណីនេះបានសារព័ត៌មានក្នុងស្រុកដែលមានមូលដ្ឋាននៅខេត្តសៀមរាបបានផ្សាយថា អាជ្ញាធរអប្សរាខេត្តសៀមរាប បោះរបងព័ទ្ធយកដីរបស់លោកជំទាវបណ្ឌិត លី អ៊ុំអេង ដោយអះអាងថា បានដោះស្រាយគោលនយោបាយរួចហើយ តែលោកជំទាវបានបដិសេធថា មិនបានទទួលសូម្បីតែ១កាក់១សេន។

ថ្មីៗនេះអាជ្ញាធរអប្សរា ចេញលិខិតជូនដំណឹង១ ទុកពេល១សប្តាហ៍ អោយលោកជំទាវរើការិយាល័យពីលើដីរបស់ បើមិនដូច្នោះ ខាងអប្សរានឹងវាយកម្ទេចចោល។ លោកជំទាវបានប្រាប់ថា ដីនេះតុលាការបានចេញដីការក្សាការពារ រងចាំដំណោះស្រាយ បើអប្សរាវៃការិយាល័យរបស់គាត់ នោះមានន័យថា ខាងអាជ្ញាធរអប្សរា ធ្វើការបំពានផ្លូវច្បាប់ ប្រឆាំងសាលដីការរបស់តុលាការហើយ។

យោង​តាម​សេចក្តី​ជូន​ដំ​ណឹង​របស់​អាជ្ញាធរ​ជាតិ​អប្សរាលេខ​ ៨៣២/១៩ លសសអតឆ ចុះថ្ងៃទី​​ថ្ងៃ​ទី​០៩ ខែសីហា ឆ្នាំ២០១៩ បាន​បង្គាប់​អោយ​លោកជំទាវបណ្ឌិត លី អ៊ុំអេង រុះរើ​សំណង់​មួយ​កន្លែង​ដែល​មាន​លេខ​ក្បាលដី ៥២២៩ ដោយ​ខ្លួន​ឯង​បើ​មិន​ដូច្នោះ​ទេ ខាង​អាជ្ញាធរ​ជាតិ​អប្សរា និង​ធ្វើ​ការ​រុះ​រើ​ដោយ​ខ្លួន​ឯងក្នុង​រយៈមួយសប្តាហ៍​គិត​ចាប់​ពី​ថ្ងៃ​ជូន​ដំ​ណឹង។

លោកជំទាវបណ្ឌិត លី អ៊ុំអេង សុំអោយសម្តេច ហ៊ុនសែន​ ជួយផ្តល់យុត្តិធម៌ ករណីលោក ហង្ស ពៅ អគ្គនាយក​​អាជ្ញាធរជាតិ​​អប្សរា ខេត្តសៀមរាប​ គ្រោង​រុះ​រើ​​ការិយាល័យ​របស់​គាត់ នៅលើដី​កម្ម​សិទ្ធិ​ស្រប​ច្បាប់​ដែល​មាន​ឯក​សារ​គ្រប់​គ្រាន់ នៅចំណុច​ផ្លូវ​៦០ម៉ែត្រ​ក្នុង​សង្កាត់​ស្លក្រាម ក្រុង​សៀមរា ដោយ​អាជ្ញាធរជាតិ​អប្សរាបាន​អះ​អាង​ថា ដី​ដោះ​ស្រាយ​គោល​នយោ​បាយ​រួច​ហើយ​។

លោកជំទាវបណ្ឌិត លី អ៊ុំអេង បាន​ប្រាប់ កាសែត​ក្នុងស្រុកថា ខាង​អាជ្ញាធរ​ជាតិ​អប្សរា បាន​ធ្វើ​របាយការណ៍ភូត​កុហក់​ទៅថ្នាក់​លើ​ថា បាន​ដោះ​ស្រាយ​គោល​នយោ​បាយលើ​ក្បាល​ដី​​របស់​លោក ជំទាវរួច​ហើយ តែ​ធាតុ​ពិ​ត​លោក​ជំទាវ​ថា មិន​បាន​ទទួល​លុយ​គោល​នយោ​បាយ​ពី​ខាង​អាជ្ញាធរជាតិ​អប្សរា​សូម្បី​តែ​មួយកាត់​មួយសែន។ លោក​ជំទាវ​បាន​បន្តថា បើ​តុលាការ​រក​ឃើញ​ឯក​សារ​ណា​មួយ​ថា លោកជំទាវ​​ពិត​ជាបាន​ទទួល​លុយ​គោល​នយោបាយ​មែននោះ លោក​ជំទាវ​សន្យាថា ​នឹង​ដើរ​ចូល​គុគ​ដោយខ្លួនឯង ហើយ​ម្យ៉ាង​វិញ​ទៀត​រឿង​រ៉ាវ​​ដី​ធ្លីនេះ លោក​ជំទាវ​បាន​ដាក់​បណ្តឹង​ទៅ​សាលាដំ​បូង​ខេត្ត​សៀមរាប សាលាដំបូងបាន​ចេញ​ដី​កា​រក្សាការពារ ឥឡូវ​សំណុំ​រឿង​ឡើង​ដល់​សាលា​ឧទ្ធរណ៍​ហើយ​តែ​មិន​ទាន់​មាន​សេចក្តី​សម្រេច ឯខាង​ក្រសួង​យុត្តិធម៌ក៏បាន​ចេញ​ដីកាការពារ​ផងដែរ។ លោកជំទាវបណ្ឌិត លី អ៊ុំអេង បន្ត​ថា លោក​​មាន​ឯកសារគ្រប់​គ្រាន់​ដូច​ជា ប្លង់ដី លិខិត​ទិញ​លក់ និង​ឯកសារទទួល​ស្គាល់​ពី​អាជ្ញាធរពាក់​ព័ន្ធជាច្រើនទៀត ក្នុង​ការ​តតាំង​ក្តីនៅ​តុលាការជា​មួយ​អាជ្ញាធរជាតិ​អប្សរា។ លោកជំទាវ​បន្ថែមថា សុំ​ខាង​អាជ្ញាធរ​ជាតិ​អប្ស​រា មាន​ការ​អត់​ធ្មត់​បន្តិច រង​ចាំ​តុលាការ​នៅ​ប្រទេស​កម្ពុជា​សម្រេច​សិន​ថា តើ​អ្នក​ណា​ឈ្នះ​ចាញ់​ កុំ​ទាន់​មក​រុះ​រើ​ស្នាក់​ការ​របស់​គាត់ ព្រោះ​ស្នាក់​ការ​នេះ​មិន​រត់​ទៅ​ណាទេ។

ដើម្បីបញ្ជៀសការភ័ន្តច្រឡំ និងជាការឆ្លើយតបចំពោះ លោកជំទាវ លី អ៊ុំអេង អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា សូមធ្វើការបំភ្លឺដូចខាងក្រោម៖

អត្ថបទដែលជាប់ទាក់ទង