ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ
Browsing Category

ព័ត៌មានជាតិ

វាយគង ទូងស្គ បាន​បន្លឺ​ឡើងនៅគ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជា ដើម្បីអបអរសាទរការដាក់…

ភ្នំពេញ៖ ជយោ ព្រះរាជាណាចក្រកម្ពុជា! ល្ខោនខោល ចូលជាសម្បត្តិបេតិកភណ្ឌអរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូពិភពលោក។ ជាមួយព្រឹត្តិការណ៍រដ្ឋបាលរាជធានីភ្នំពេញ បា្ររព្ធពិធីអបអរសាទរនេះ ដោយមានការចូលរួមពីលោកឃួង ស្រេង អភិបាលរាជធានី និងលោកស្រី…

សម្តេច ហេង សំរិន ផ្តាំផ្ញើដល់យុវជនជំនាន់ក្រោយ អោយថែរក្សាសន្តិភាព ដែលជាមរតករណសិរ្ស២ធ្នូ

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បានជួបសំណេះសំណាល ជាមួយក្រុមយុវជន ដើរ« ៤០ គីឡូម៉ែត្រ ទៅកាន់ ប្រវត្តិសាស្ត្រ» នៅឯបរិវេណវិមានអនុស្សាវរីយ៍២ធ្នូ ក្នុងភូមិសាស្រ្ត…

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមពិធីលៀង សាយភោជន៍ នៃកិច្ចប្រជុំកំពូលអាស៊ី-ប៉ាស៊ីហ្វិក

នៅរាត្រីថ្ងៃទី៣០វិច្ឆិកា ឆ្នាំ២០១៨នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមនៅ ក្នុងពិធីលៀងសាយភោជន៍ ដែលរៀបចំឡើងដោយរដ្ឋាភិបាល នៃប្រទេសនេប៉ាល់ជូនប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងអតីតប្រមុខរដ្ឋ…

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបប្រធានាធិបតីប្រទេសនេប៉ាល់

នៅរសៀលថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោកជំទាវ ប៊ីដយ៉ា ដេវី ប៉ាដារី (Bidhya Devi Bhandari) ប្រធានាធិបតីនៃប្រទេសនេប៉ាល់។…

អភិបាលខេត្តកំពង់ចាម​ ៖ ការប្រឡងមានកម្រិតត្រឹមត្រូវ មិនមានការសូកប៉ាន់ និងមិនមានការបែកធ្លាយវិញ្ញសារ…

ខេត្តកំពង់ចាម៖ នៅថ្ងៃសុក្រ ៨ រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨លោក​ គួច​ ចំរើន​ អភិបាលខេត្តកំពង់ចាម​ បានអញ្ជើញជាគណអធិបតីបើកប្រធានវិញ្ញាសារប្រឡងជ្រើសរើសគ្រូបង្រៀនកម្រិតបឋមសិក្សា​…

សាខាកាកបាតក្រហមរាជធានីភ្នំពេញប្រាព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍​ ០១​ ធ្នូ​ ២០១៨​ ក្រោមទិសស្លោក​…

ភ្នំពេញ៖ សាខាកាកបាតក្រហមរាជធានីភ្នំពេញ នាល្ងាចថ្ងៃសុក្រ ៨រោច​ ​ ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ៣០​ ខែ វិច្ឆិកា ឆ្នាំ​ ២០១៨នេះ​ នៅអគារផ្កាម្លិះគាំទ្រចិត្តសាស្ត្រសង្គម​ ស្ថិតក្នុងបរិវេណមណ្ឌលកុមារកំព្រាភ្នំពេញថ្មី…

ព្រះចៅអធិការវត្តទេពឧណ្ណារាម លួចប្រាក់កថិនរាប់សិបលានរៀល​ ហើយប្រឌិតរឿងថា មានចោរគាស់ទ្វារកុដិ…

កំពង់ស្ពឺ៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺនៅថ្ងៃទី៣០វិច្ឆិកានេះបានឲ្យដឹងថា កម្លាំង​នគរបាល​ជំនាញ​ នៃស្នងការនគរបាលខេត្តកំពង់ស្ពឺ​ បើកប្រតិបត្ដិការស្រាវជ្រាវ បំបែកសំ​ណុំរឿងដ៏ក្ដៅគគុក ពាក់ព័ន្ធករណីក្លែងព័ត៌មានថា មានចោរចូលលួចយកវត្ថុមានតម្លៃ​…

យុវជនម្នាក់ ជាកូនម្នាស់ផ្ទះសំណាក់កោះកុងថោន សម្រេចចិត្តចងកធ្វើអត្តឃាត ដោយសារមានវិបត្តិផ្លូវចិត្ត

កោះកុង៖ ស្នងការដ្ឋាននគរបាលខេត្តកោះកុង បានឲ្យដឹងថា នៅថ្ងែទី ៣០ ខែវិច្ឆកា ឆ្នាំ២០១៨ នៅវេលាម៉ោង ១០.៣០នាទីព្រឹក អធិការដ្ឋាននគរបាលក្រុងខេរមភូមិន្ទ បានទទួលព័ត៌មាន ពីក្រុមគ្រួសារជនរងគ្រោះ ថាមានក្លិនស្អុយចេញីបន្ទប់កូនរបស់គាត់ បន្ទាប់មក…

ឃាត់ខ្លួនជនសង្ស័យ២នាក់ ដកហូតថ្នាំញៀនប្រភេទម៉េតំហ្វេតាមីន(ICE) 1002.56g នៅស្រុកឆែម

ខេត្តព្រះវិហារ៖ កម្លាំងជំនាញ" ក៤  " នៃមន្ទីរប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោក ឃឹង សារ៉ាត់ និងមានការចូលរួមពីស្នងការដ្ឋាននគរបាលខេត្ត បានបង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែន បានឃាត់ខ្លួនជនសង្ស័យ២នាក់ ដកហូតថ្នាំញៀនប្រភេទម៉េតំហ្វេតាមីន(ICE) 1002.56g ។…

នៅវេលាម៉ោង១០យប់នេះ នឹងមានឮសំលេងទូងស្គរ គោះត្រដោក និង សំលេងផ្សេងៗយ៉ាងកងរំពង…

ភ្នំពេញ ៖ លោកស្រី ឯក យ៉ានី អភិបាលរង ខណ្ឌច្បារអំពៅ បានណែនាំដល់លោកចៅសង្កាត់ទាំង៨ , តាមបណ្តាវត្តនានា និង ប្រជាពលរដ្ឋទាំងអស់ក្នុងខណ្ឌច្បារអំពៅទាំងមូល សូមត្រៀម និង ចូលរួមទូងស្គរ គោះត្រដោក,ទះប៉ោត ជាដើម អោយបានកងរំពង នៅវេលាម៉ោង ១០យប់ ថ្ងៃទី៣០ ខែ…

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញ ទស្សនា ប្រសាទមាសព្រះវិហារនៃព្រះពុទ្ធសាសនៅនេប៉ាល

បន្ទាប់ពីបានអញ្ជើញទស្សនា ប្រាសាទបុរាណនៅវិសាលដ្ឋាន ប៉ាតាន់ ឌួបា (Patan Durbar Square )រួចមក សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអញ្ជើញធ្វើដំណើរបន្តឆ្ពោះមកកាន់ ហ៊ី រ៉ាន់យ៉ា វ៉ារណា ម៉ាហារវិហា ប្រាសាទមាស (Golden temple Hiranya Varna…

នគរបាលឃាត់បុរសជនសង្ស័យនិងថ្នាំញៀន២០កញ្ចប់

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវនគរបាលចាប់វាយខ្នោះក្រោយពីជិះម៉ូតូដេីរលក់គ្រឿងញៀននិងឆែករកឃេីញក្នុងខ្លួនមានថ្នាំក្រាមសថ្លាចំនួន២០កញ្ចប់ កាលពីល្ងាចថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចដីឡូត៍គ្មានលេខ តាមផ្លូវ១២៣កែងផ្លូវ៤៧៨ ក្រុម២ ស្ថិតនៅភូមិ១…

ស្រវឹងស្រា ឃើញមានមនុស្សឈរ នៅក្បែររថយន្ត ទាញអាវុធខ្លី អស់ជាច្រើនគ្រាប់ ប៉ូលីសនាំមកសួរនាំ

ភ្នំពេញ៖ មន្ត្រីនគរបាលព្រំដែន គោកម្នាក់ត្រូវបានប៉ូលីសខណ្ឌច្បារអំពៅ ហៅមកសួរនាំ ក្រោយពីស្រវឹងស្រា ឃើញមានមនុស្សឈរ នៅក្បែររថយន្ត របស់ខ្លួនទាញអាវុធខ្លី អស់ជាច្រើនគ្រាប់ បង្កការភ្ញាក់ផ្អល់ដល់ប្រជាពលរដ្ឋទាំងយប់នោះ។   …

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទស្សនាប្រាសាទបុរាណ នៅប្រទេសនេប៉ាល់

នៅព្រឹកថ្ងៃទី៣០វិច្ឆិកា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទស្សនាប្រាសាទបុរាណ នៅក្នុងវិសាលដ្ឋាន Patan Durbar Square ក្នុងទីក្រុង Kathmandu…

បុរសម្នាក់លង់ទឹកស្ទឹងក្បែរផ្ទះស្លាប់ ព្រោះតែស្រវឹងស្រា

ពោធិ៍សាត់ៈ បុរសម្នាក់ចុះងូតទឹកស្ទឹងលង់ស្លាប់ ទុកឲ្យប្រពន្ធក្លាយជាស្រីមេម៉ាយ កូនប្រុសស្រី៤នាក់ ក្លាយទៅជាកូនកំព្រាឪពុក។ ឧបទ្ទវហេតុនេះ កើតឡើងកាលពីវេលាម៉ោង១៦និង១៨នាទី ថ្ងៃទី២៩ វិច្ឆិកា២០១៨ នៅចំណុចក្នុងស្ទឹងខាងលិចវត្តកោះជុំ…

អាជ្ញាធររាជធានីភ្នំពេញនិងស្ថាប័នពាក់ព័ន្ធ បន្តយន្តការពង្រឹងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿង…

ភ្នំពេញ៖  បើទោះបីជាអាជ្ញាធរ មានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់បានខិតខំប្រឹងប្រែងអនុវត្តការងារប្រកបដោយការទទួលខុសត្រូវ ក្នុងការបង្រ្កាប់ ទប់ស្កាត់ លើបញ្ហាគ្រឿងញៀនយ៉ាងណាក៏ដោយ ក៏សកម្មភាពប្រើប្រាស់ និងចែកចាយគ្រឿងញៀន ក្នុងរាជធានីភ្នំពេញ…

បញ្ជ្រាបចំណេះដឹង លើការកាត់បន្ថយការញ៉ាំភេសជ្ជៈផ្អែម ដែលអាចកើតមានហានិភ័យ .ការធាត់ ទឹកនោមផ្អែម…

ភ្នំពេញ៖ សិក្ខាសាលាស្តីពីការបញ្ជ្រាបចំណេះដឹង អំពីការកាត់បន្ថយការញ៉ាំភេសជ្ជៈផ្អែម ត្រូវបានរៀបចំឡើងដោយមន្ទីរសុខាភិបាលរាជធានីភ្នំពេញ កាលពីព្រឹក ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅភោជនីយដ្ឋានទន្លេបាសាក់២ ខណ្ឌចំការមន រាជធានីភ្នំពេញ …

តំបន់ជួរភ្នំដងរែក និងខ្ពស់រាបភាគឦសាន នឹងចុះត្រជាក់ចន្លោះពី២១ទៅ២៩អង្សាសេ

ភ្នំពេញ៖ ស្ថានភាពសីតុណ្ហភាព នៅព្រះរាជាណាចក្រកម្ពុជាចាប់ពីថ្ងៃទី ៣០ ខែវិច្ឆិកា ដល់ថ្ងៃទី ៦ ខែធ្នូ ឆ្នាំ ២០១៨ នឹងចុះត្រជាក់ក្នុងអប្បបរមា ពី២១-២៣អង្សាសេ និងអតិបរមា ពី២៧-២៩អង្សាសេ នៅបណ្ដាខេត្តជាប់តំបន់ជួរភ្នំដងរែក និងខ្ពស់រាបឦសាន។…

កូនប្រុស ប្រធានមន្ទីរសេដ្ឋកិច្ចខេត្តព្រៃវែងផឹកស៊ីស្រវឹងជោក ជិះម៉ូតូដួលបែកមុខស្លាប់

ខេត្តព្រៃវែង៖ បុរសម្នាក់ស្ថិតក្នុងសភាពស្រវឹងជោកជាំ បានជិះម៉ូតូដួលខ្លួនឯង បោកក្បាលយ៉ាងដំណំបណ្ដាលឲ្យស្លាប់ភ្លាមៗ នៅម៉ោង ១២ ជាងរំលងអធ្រាត្រ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចខាងកើតរង្វង់មូលវត្តរោងដំរី ភូមិលេខ៦ សង្កាត់កំពង់លាវ ក្រុងព្រៃវែង…

គ្រាន់តែបង់ប្រាក់ពិន័យជាង៣ពាន់ដុល្លារភ្លាម សមត្ថកិច្ចដោះលែងមេឈ្មួញសត្វប្រវឹកជាង៥០០ក្បាល

ស្វាយរៀង៖ ក្រោយធ្វើការផាកពិន័យជាប្រាក់ជាង៣ពាន់ដុល្លារ ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសសត្វព្រៃចល័ត នៃរដ្ឋបាលព្រៃឈើ សហការជាមួយអង្គការវ៉ាយអេត បានដោះលែងមេឈ្មួញប្រុសស្រី២នាក់ ដែលដឹកសត្វប្រវឹក២៤ជាល ស្មើ៥២៨ក្បាល…