ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួនជនសង្ស័យ២នាក់ ដកហូតថ្នាំញៀនប្រភេទម៉េតំហ្វេតាមីន(ICE) 1002.56g នៅស្រុកឆែម

71

ខេត្តព្រះវិហារ៖ កម្លាំងជំនាញ” ក៤  ” នៃមន្ទីរប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោក ឃឹង សារ៉ាត់ និងមានការចូលរួមពីស្នងការដ្ឋាននគរបាលខេត្ត បានបង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែន បានឃាត់ខ្លួនជនសង្ស័យ២នាក់ ដកហូតថ្នាំញៀនប្រភេទម៉េតំហ្វេតាមីន(ICE) 1002.56g ។

   មន្ត្រីប៉ូលីសបានអោយដឹងថា នៅវេលាម៉ោង ៩និង៣០ នាទី ថ្ងៃទី២៩ ខែវិច្ឆិការ ២០១៨ នៅចំណុចភូមិកំពុងស្រឡៅ ឃុំកំពុងស្រឡៅ១ ស្រុកឆែម  ខេត្តព្រះវិហារ កម្លាំងជំនាញ” ក៤  ” នៃមន្ទីរប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោក ឃឹង សារ៉ាត់ និងមានការចូលរួមពីស្នងការដ្ឋាននគរបាលខេត្ត បានបង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែន  ជាលទ្ធផល ឃាត់ខ្លួនជនសង្ស័យបាន០២នាក់៖

  ១-ជនសង្ស័យឈ្មោះ សុខ ថាវង្ស  ភេទប្រុស អាយុ ៤៤ឆ្នាំ ជនជាតិ ឡាវ មុខរបរ ប៉ូលីសអន្តោប្រវេសន៍ វៀងចន្ទ័(ឡាវ)។

  ២-ជនសង្ស័យឈ្មោះ ម៉ាន់ គីតា ភេទប្រុស អាយុ ៤៦ឆ្នាំ ជនជាតិ ប្រជាជនឡាវ ។

    វត្ថុតាងចាប់យក៖ សារធាតុញៀនប្រភេទម៉េតំហ្វេតាមីន(ICE) 1002.56g ៕

អត្ថបទដែលជាប់ទាក់ទង