ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ
Browsing Category

ព័ត៌មានជាតិ

ទ្រព្យសម្បត្តិ និងសម្ភារផ្សេងៗដែលនៅទីតាំងរោងចក្រ វ៉ាយ & ដាប់បែលយូ ហ្គាមេន…

រាជធានីភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤នេះ បានចេញសេចក្តីដំណឹងអំពីដំណោះស្រាយនៅ ក្រុមហ៊ុន វ៉ាយ & ដាប់បែលយូ ហ្គាមេន (Y & W GARMENT CO., LTD.) ដែលថៅកែបានរត់ចោលកាលពីថ្ងៃទី១៩ ខែកុម្ភៈ…

ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ប្រជុំពិភាក្សាលើការស្នើការលើកទឹកចិត្ត ពិសេស…

ព្រះសីហនុ៖ នារសៀលថ្ងៃទី ១២ ខែ មីនា ឆ្នាំ ២០២៤ នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ប្រធានក្រុមការងារជំរុញ ការវិនិយោគ ក្នុងខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំក្រុមការងារ ដើម្បីពិភាក្សាលើការ…

ប្រជាពលរដ្ឋរស់នៅ ឃុំកំពេញនិងឃុំទំនប់រលក ស្រុកស្ទឹងហាវ ទទួលបានសមិទ្ធផលផ្លូវ បេតុង ចំនួន០៤ខ្សែ…

ព្រះសីហនុ៖ ប្រជាពលរដ្ឋរស់នៅឃុំទំនប់រលក និងឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះ សីហនុ នឹងទទួលបានសមិទ្ធផលផ្លូវបេតុង៤ខ្សែប្រវែង មូលនិធិឃុំ ឆ្នាំ២០២៤ ដែលបានបើកកម្មពិធី ដេញថ្លៃរួចរាល់ នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤នេះ នៅសាលប្រជុំ សាលាឃុំទំនប់រលក…

ស្នងការសហភាពអឺរ៉ុប ទទួលបន្ទុកកិច្ចការភាពជាដៃគូអន្តរជាតិ ប្តេជ្ញាពង្រឹង…

ភ្នំពេញ ៖ នារសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកជំទាវ Jutta Urpilainen ស្នងការសហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការភាពជាដៃគូអន្តរជាតិ (European Commissioner…

ឧកញ៉ា ឡេង ចាន់ណា ដែលឆបោកលុយប្រជាពលរដ្ឋរឿងដីធ្លីផ្ទះ និងការវិនិយោគរាប់លានដុល្លារ ត្រូវបានចាប់ខ្លួនហើយ

សៀមរាប៖ ឧកញ៉ា ឡេង ចាន់ណា ប្រធានក្រុមហ៊ុន «ប្រ៊ីនលាន ស៉ីធីវើល» ដែលឆបោកលុយប្រជាពលរដ្ឋរឿងដីធ្លី-ផ្ទះ និងការវិនិយោគក្នុងទំហំទឹកប្រាក់ រាប់លានដុល្លារនោះ ត្រូវបានកម្លាំងនគរបាលចាប់ខ្លួនហើយ នៅរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤នេះនៅខេត្តសៀមរាប។…

ផលិតកម្មទីក្រុងថោន ចេញលិខិតសុំអភ័យទោស ចំពោះការផលិតចម្រៀងមានចំណងជើងថា “Team ទឹកត្នោតជូរ”…

ភ្នំពេញ៖ លិខិតសុំអភ័យទោសរបស់ផលិតកម្ម ទីក្រុងភាពយន្ត (Town Production) ចំពោះការផលិតចម្រៀងមានចំណងជើងថា “Team ទឹកត្នោតជូរ” ដែលបានរំលោភធ្ងន់ធ្ងរទៅនឹងច្បាប់សិទ្ធិអ្នកនិពន្ធនិងសិទ្ធិប្រហាក់ប្រហែល ដោយសូមគោរពជូន លោកជំទាវបណ្ឌិតសភាចារ្យ គ្រឿង សកុណា…

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បង្ក្រាបផលិតផលប្រហិតចម្រុះ៧៨៣ គីឡូក្រាម

ខេត្តបន្ទាយមានជ័យ៖ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋានខេត្តបបន្ទាយមានជ័យសហការនឹក្រុមអន្តរាគមការិយាល័យផលិតកម្មនិងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងសមត្ថកិច្ចកជំនាញការពារអ្នកប្រើប្រាស់…

ឯកឧត្ដមអភិបាលរាជធានីភ្នំពេញណែនាំអភិបាលខណ្ឌឬស្សីកែវថ្មីត្រូវទប់ស្កាត់ចំពោះសំណង់ខុសច្បាប់…

ភ្នំពេញ៖លោក ជិន ប៊ុនធឿន នាយករងរដ្ឋបាលរាជធានីភ្នំពេញ ត្រូវប្រកាសតែងតែងជា អភិបាលខណ្ឌឬស្សីកែវជំនួយលោកឯក ឃុន ដឿន ដែលត្រូវបានតែងតាំងជាអភិបាលរងរាជធានីភ្នំពេញ។ ពិធីប្រកាសតែងតាំងនេះបានធ្វើឡើងនៅរសៀលថ្ងៃទី១២មីនា ២០២៤នេះ នៅសាលាខណ្ឌឬស្សីកែវ…

គម្រោងវិនិយោគចំនួន ៣៧ ដែលមានទុនវិនិយោគសរុបប្រមាណជិត…

ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីគម្រោងវិនិយោគចំនួន ៣៧ ដែលមានទុនវិនិយោគសរុបប្រមាណជិត ១,២ពាន់លានដុល្លារអាម៉េរិក…

រដ្ឋបាលខេត្តពោធិ៍សាត់ បង្កើតក្រុមការងារចម្រុះថ្នាក់ខេត្ត ដើម្បីចុះទប់ស្កាត់…

ខេត្តពោធិ៍សាត់ ៖ រដ្ឋបាលខេត្តពោធិ៍សាត់ នៅថ្ងៃទី ១២ ខែមីនា ឆ្នាំ២០២៤ បានចេញសេចក្តីជូនដំណឹងថា រដ្ឋបាលខេត្តពោធិ៍សាត់បាន បង្កើតក្រុមការងារចម្រុះថ្នាក់ខេត្ត ដើម្បីចុះទប់ស្កាត់…

ក្រសួងកសិកម្ម ជំរុញ និងលើកកម្ពស់ ដើម្បីធ្វើយ៉ាងណាចងក្រងកសិករ និងប្រែក្លាយសហគមន៍កសិកម្មដែលមានស្រាប់…

ភ្នំពេញ៖ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រួមជាមួយក្រុមការងារនិងដៃគូអភិវឌ្ឍន៍ ចុះពិនិត្យទីតាំងកែច្នៃរបស់ ក្រុមហ៊ុន អ៊ែមភល អាហ្រ្គោ ប្រដាក់ ឯ.ក (Ample Agrp Product Co., td.) ក្នុងរាជធានីភ្នំពេញ ហើយឯកឧត្តមជំរុញ…

តែងតាំងលោក ជិន ប៊ុនធឿន ជាអភិបាលខណ្ឌឫស្សីកែវ

ភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញអនុក្រឹត្យតែងតាំងលោក ជិន ប៊ុនធឿន ជាអភិបាលខណ្ឌឫស្សីកែវ ជំនួសលោក ឯក ឃុនដឿន ដែលត្រូវផ្ទេរភារកិច្ចជាអភិបាលរងរាជធានីភ្នំពេញ។ នេះបើតាមអនុក្រឹត្យ ដែលទទួលបាននៅថ្ងៃទី០៩ ខែមីនា…

កងរាជឣាវុធហត្ថ បញ្ជូនបុគ្គលិកទីផ្សារម្នាក់ ទៅតុលាការ ដែលកេងប្រវ័ញ្ចប្រាក់ក្រុមហ៊ុនជាង៣០ម៉ឺនដុល្លារ…

បន្ទាយមានជ័យ :កងរាជឣាវុធហត្ថខេត្តបញ្ជូនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត ទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី។ ជនសង្ស័យបានឆ្លើយសារភាពថា ពិតជាបានកេងប្រវ័ញ្ចប្រាក់ដែលខ្លួនប្រមូលបានពីឣតិថិជនលក់គ្រឿងសំណង់តាមបណ្ដាខេត្ត…

ឆ្លងចរន្តអគ្គីសនីបង្កជាអគ្គិភ័យឆាបឆេះផ្ទះ មួយកន្លែង នៅខណ្ឌឬស្សីកែវ, នគរបាលប្រើប្រាស់ទឹក០១គ្រឿង

ភ្នំពេញ៖ ករណីអគ្គិភ័យបានឆាបឆេះផ្ទះ មួយកន្លែង បានបង្កការភ្ញាក់ផ្អើល នៅវេលាម៉ោង ១១និង២០នាទីយប់ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ ដែលស្ថិតនៅចំណុចផ្ទះលេខ៩៣២ ផ្លូវបេតុង ភូមិខ២ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ លោកវរសេនីយ៍ឯក…

ព្រលានយន្តហោះអន្តរជាតិតេជោ មានសក្តានុពលខ្ពស់សម្រាប់ការអភិវឌ្ឍទិសនិរតី ដោយមានការតភ្ជាប់ទាំងផ្លូវទឹក…

ខេត្តកណ្តាល ៖ នៅព្រឹកថ្ងៃអង្គារ ទី១២ មីនា ២០១២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ចុះត្រួតពិនិត្យវឌ្ឍនភាពការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោលំដាប់ថ្នាក់4F ដំណាក់កាលទី១ និងសំណេះសំណាលជាមួយបងប្អូនកម្មករ វិស្វករ…

សម្តេចធិបតី ៖ ព្រលានយន្តហោះអន្តរជាតិតេជោ ត្រូវបានសាងសង់ឡើងក្រោមចក្ខុវិស័យរបស់សម្តេចតេជោ…

ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ទី១២ ខែមីនា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញត្រួតពិនិត្យការសាងសង់ព្រលានយន្តហោះអន្តរជាតិតេជោ ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។…

មន្ទីរសាធារណការខេត្តព្រះវិហារ បន្តសកម្មភាពស្រោចកៅស៊ូសៀលលើកំណាត់ផ្លូវជាតិលេខ៩ប្រវែងជិត៧០គីឡូម៉ែត្រ…

ខេត្តព្រះវិហារ៖ ក្រុមការងារជួសជុល ថែទាំ ផ្លូវថ្នល់នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានបន្តសកម្មភាពស្រោចកៅស៊ូសៀលលើកំណាត់ផ្លូវជាតិលេខ៩ប្រវែងជិត៧០គីឡូម៉ែត្រ ក្នុងភូមិសាស្ត្រស្រុកឆែបដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។…

កម្មករប្រហែល ៥០០នាក់ ធ្វើកូដកម្មនៅមុខរោងចក្រ Y& W បានបិទផ្លូវ២១៧ ដើម្បីទាមទារឲ្យថៅកែបើកប្រាក់ខែ

ភ្នំពេញ៖ រដ្ឋបាលសង្កាត់ស្ពានថ្ម បានចេញសេចក្ដីជូនដំណឹងថាមានកម្មករធ្វើកូដកម្មនៅមុខរោងចក្រ Y& W (កាត់ដេរសំលៀកបំពាក់) និងបានបិទផ្លូវ២១៧ ដូចកនេះសូមបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ផ្លូវនេះ សូមមេត្តារកផ្លូវវៀង។ នៅថ្ងៃអង្គារ៍…

ស្ថានភាពកិច្ចសហប្រតិបត្តិការវិនិយោគរវាងកម្ពុជា-សហភាពអឺរ៉ុប ហាក់មានកម្រិតតិចតួចនៅឡើយ…

ភ្នំពេញ៖ ក្នុងជំនួបជាមួយលោក Peteris Ustubs នាយកសម្រាប់មជ្ឈឹមបូពា៌ អាស៊ី និងបាស៊ីហ្វិក នៃអគ្គនាយកដ្ឋានភាពជាដៃគូអន្តរជាតិ (DG INTPA) របស់សហភាពអ៊ឺរ៉ុប, ឯកឧត្តម ស៊ុន ចាន់ថុល…

ស្ត្រីម្នាក់បីកូនតូចក្នុងដៃ ប៉ុនប៉ងធ្វើអត្តឃាត ត្រូវសមត្ថកិច្ចបញ្ចុះបញ្ចូលជាង៣ម៉ោង…

ព្រះសីហនុ ៖ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានឲ្យដឹងថា វេលាម៉ោង១៦:២០នាទី ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ មានករណីស្ត្រីម្នាក់បីកូនតូចក្នុងដៃ អាយុ១១ខែ ប៉ុនប៉ងធ្វើអត្តឃាត ដោយលោតសម្លាប់ខ្លួនពីលើអាគារទុកចោលមួយកន្លែង (កម្ពស់៤ជាន់) ម្តុំកែងអិលវី…