ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ
Browsing Category

ព័ត៌មានជាតិ

រដ្ឋបាលឃុំវាលរេញ បើកដំណើរការដេញថ្លៃ ផ្លូវបេតុងអាម៉េ២ខ្សែប្រវែង៦៥០ម៉ែត្រ បញ្ចប់ គម្រោងដេញថ្លៃដោយរលូន…

ព្រះសីហនុ៖ ប្រជាពលរដ្ឋរស់នៅឃុំវាលរិញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នឹងទទួលបាន សមិទ្ធផលផ្លូវបេតុងអាម៉េ២ខ្សែប្រវែង៦៥០ ជាគម្រោងមូលនិធិឃុំ ឆ្នាំ២០២៤ ដែលបាន បើកកម្មពិធីដេញថ្លៃរួចរាល់ នារសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤នេះ នៅសាលា ឃុំវាលរេញ ស្រុកព្រៃនប់…

សមត្ថកិច្ចគយ ចាប់ឃាត់រថយន្តដឹកជ្រូកក្លាសេ ១១០ក្បាល ខូចគុណភាព និងគ្មានឯកសារបែបបទនាំចូល

រាជធានីភ្នំពេញ ៖ នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ក្រុមអ្នកនាំពាក្យអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានឲ្យដឹងថា នារសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤ នៅភូមិសាស្រ្តស្រុកថ្មគោល ខេត្តបាត់ដំបង…

ករណីសំណង់មហាកុដិនៅវត្តគិរីសាលវ័ន (ហៅ វត្តថ្មី) ព្រះគ្រូចៅអធិការ វត្តយល់ព្រមកែសម្រួលឡើងវិញ…

កំពង់ចាម ៖ វត្តគិរីសាលវ័ន (ហៅវត្តថ្មី) នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី ករណីសំណង់មហាកុដិនៅវត្តគិរិសាលវ័ន (ហៅវត្តថ្មី) ស្ថិតនៅភូមិទួលត្រាច ឃុំទ្រាន ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ អាត្មាភាពព្រះនាម មិន ឈឿន…

ឃាត់ខ្លួនជនសង្ស័យម្នាក់ យកកាំបិតចុងស្រួចចាក់ កាប់ និងអាករ ជនរងគ្រោះ ដោយមូលហេតុ…

ឧត្ដរមានជ័យ៖ កាលពីថ្ងៃទី ៤ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល ២០៖២០នាទី មានកើតករណី ឃាតកម្ម នៅចំណុចក្នុងប្រឡាយស្របតាមបណ្ដោយផ្លូវលេខ១ ស្ថិតក្នុងភូមិដើមជ្រៃ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ដែលករណីនេះបង្កឡើងដោយជនសង្ស័យឈ្មោះ…

ចាប់ខ្លួនក្មេងទំនើង៣នាក់​ ជិះម៉ូតូដេញតាមវាយក្រុមជនរងគ្រោះ…

កណ្ដាល៖ ដោយអនុវត្តតាមការចង្អុលដឹកនាំពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល កម្លាំងជំនាញរបស់ស្នងការដ្ឋាននិងកម្លាំងអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដោយមានការសហការជាមួយកម្លាំង នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ…

ឆេះផ្ទុះរថយន្ត នៅទីតាំងចំណតរថយន្តមុខប្រាសាទអង្គរវត្ត…

ខេត្តសៀមរាប ៖ តាមសេចក្ដីរាយការណ៍បឋមពីសមត្ថកិច្ចបានឱ្យដឹងនៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤នេះថា រថយន្តក្រុងដឹកភ្ញៀវទេសចរណ៍ចំនួន៤គ្រឿង មកទស្សនាថ្ងៃរះ នៅមុខប្រាសាទអង្គរ ដែលចតរង់ចាំភ្ញៀវចេញមកវិញ ស្រាប់តែផ្ទុះដោយមិនដឹងមូលហេតុ…

ឯកឧត្តមបណ្ឌិត លី ធុជ៖ ទទួលជួបពិភាក្សាការងារជាមួយលោកជំទាវ Yevheniia FILIPENKO…

ស្វីស៖ ឯកឧត្តមបណ្ឌិត លី ធុជ ប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ បានទទួលជួប ពិភាក្សាការងារជាមួយ លោកជំទាវ Yevheniia FILIPENKO តំណាងស្ថានបេសកកម្មអចិន្ត្រៃយ៍នៃប្រទេសអ៊ុយក្រែន ប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា នៅទីក្រុងហ្សឺណែវ…

ឯកឧត្ដម ឃួង ស្រេង៖សាលារៀនឯកជន ពេលនេះពិបាករកគ្រូបង្រៀន ដោយសារតែគ្រូបង្រៀនឯកជនមួយចំនួន…

ភ្នំពេញ៖ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ថ្លែងសរសើរសាលារដ្ឋបែបនេះនៅក្នុងពិធីបិទសន្និបាទបូកសរុបវាយតម្លៃលទ្ធផលការងារអប់រំ យុវជន និងកីទ្បារាជធានីភ្នំពេញ ឆ្នាំសិក្សា ២០២២-២០២៣ និងលើកទិសដៅការងារឆ្នាំសិក្សា ២០២៣-២០២៤…

អភិបាលរងរាជធានីភ្នំពេញ ៖ ក្រោមម្លប់សុខសន្តិភាព ឋានៈ និងតួនាទីរបស់ស្ត្រីកម្ពុជាត្រូវបានលើកកម្ពស់…

ភ្នំពេញ ៖ ឯកឧត្តមអ៊ឹមរ៉ន ហាស្សាន់ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាតំណាងដ៏ខ្ពស់ខ្ពស់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញបានថ្លែងក្នុងសិក្ខាសាលាអប់រំផ្សព្វផ្សាយការថែទាំសុខភាពស្តីពី ការពិនិត្យតាមដានសុខភាព…

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ស្នើឱ្យប្រទេសក្រិក អនុវត្ដ…

ស្វីស៖ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ បានទទួលជួប ឯកឧត្តម Ioannis GHIKAS តំណាងស្ថានបេសកកម្មអចិន្ត្រៃយ៍ នៃប្រទេសក្រិកប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា នៅទីក្រុងហ្សឺណែវ…

គណបក្សប្រជាជនកម្ពុជា ប្រកាសជាឱឡារិកគោរព និងទទួលយកលទ្ធផលផ្លូវការ…

ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជា ដែលទទួលបានជោគជ័យ ហើយគ្រប់គ្រងអាសនៈស្ទើរតែទាំងស្រុងនៅក្នុងព្រឹទ្ធសភា នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤នេះ បានចេញសេចក្តីថ្លែងការណ៍ ប្រកាសជាឱឡារិក ដោយគោរព និងទទួលយកលទ្ធផល នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា…

ថ្នាក់ដឹកនាំក្រសួងការបរទេសកម្ពុជានិងអង់គ្លេស គូសបញ្ជាក់អំពីសារៈសំខាន់ នៃការអភិវឌ្ឍបន្ថែមទៀត…

ភ្នំពេញ ៖ បើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស, នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា រដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួបពិភាក្សាការងារ ជាមួយលោកជំទាវ Anne-Marie…

សិក្ខាសាលារៀបចំឡើង ដើម្បីលើកកម្ពស់ការយល់ដឹង ដល់មន្រ្តីគយនិងរដ្ឋាករ អំពីការកំណត់អត្តសញ្ញាណផលិតផលពិត…

ភ្នំពេញ ៖ នាថ្ងៃចន្ទ ទី៤ ខែមីនា ឆ្នាំ២០២៤ អគ្គ​នាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានរៀបចំពិធីបើកសិក្ខាសាលាស្តីពី “ការកំណត់អត្តសញ្ញាណផលិតផល” ក្រោមអធិបតីភាពរបស់លោក សែ សុឃន អគ្គនាយករងនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា…

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមជាអធិបតីក្នុងវេទិកាធុរកិច្ចកម្ពុជា-អូស្ត្រាលី

ប្រទេសអូស្ត្រាលី៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមជាអធិបតីក្នុងវេទិកាធុរកិច្ចកម្ពុជា-អូស្ត្រាលី ដែលរៀបចំដោយ សភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្ម និងឧស្សាហកម្មវិទ័ររៀ…

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត និងលោកស្រី Zhong Jie…

ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ទី៤ ខែមីនា ឆ្នាំ២០២៤ នៅទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី…

គណៈកម្មាធិការអន្តរក្រសួងពិភាកក្សាអំពីផែនការសកម្មភាព…

ភ្នំពេញ៖ គណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធបានរៀបចំកិច្ចប្រជុំលើកទី២ របស់ខ្លួននៅក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤ ដើម្បីប្រកាសសមាសភាព និងពិភាក្សាអំពីផែនការសកម្មភាព…

ឯកឧត្តម លី ធុជ៖ ស្នើឱ្យប្រទេសន័រវេស បន្ដគាំទ្រស្វែងរកកិច្ចសហប្រតិបត្តិការដល់ដំណើរ…

ស្វីស៖ ឯកឧត្តម ទេសរដ្ឋមន្ដ្រី លី ធុជ បានស្នើឱ្យប្រទេសន័រវេស បន្ដគាំទ្រស្វែងរកកិច្ចសហប្រតិបត្តិការដល់ដំណើរការរៀប ចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ។ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤…

កម្ពុជា-ហ្វីលីពីន ឯកភាពបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម ការពារជាតិ…

ទីក្រុងម៉ែលប៊ន ៖ នាព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ហ្វឺឌីណាន់ ម៉ាកូស ជេអ (Ferdinand Romualdez Marcos Jr.)ប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពីន…

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ៖ ទទួលជួបពិភាក្សាការងារជាមួយ អង្គការ MAG…

ស្វីស៖ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ បានទទួលជួបពិភាក្សាជាមួយ លោក​ Greygory Crowther នាយកកម្មវិធីនៃអង្គការ MAG ដើម្បីស្វែងរកការគាំទ្រពីអ្នកជំនាញរបស់ MAG…

គ.ជ.ប នឹងប្រកាសផ្សាយលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤…

រាជធានីភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅថ្ងៃទី ៤ ខែមីនា ឆ្នាំ២០២៤ បានចេញសេចក្តីប្រកាសព័ត៌មានថា គ.ជ.ប នឹងប្រកាសផ្សាយលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង…