ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាល​ខណ្ឌទួលគោក ​បង្ក្រាប​ទីតាំង ​លួច​បង្កប់​ល្បែងស៊ីសង ប្រភេទ​ស្លុត​ម៉ាស៊ីន​

60

​ភ្នំពេញ ៖ ទីតាំងអ៊ីនធឺណេ​ត​(Net)​លួច​បង្កប់​ល្បែងស៊ីសង​ប្រភេទ​ស្លុត​ម៉ាស៊ីន​មួយកន្លែង ត្រូវបាន​កម្លាំង​នគរបាល​ខណ្ឌទួលគោក​ចុះបង្ក្រាប​ជាក់ស្តែង នៅ​ចំណុច​ផ្ទះ​លេខ​៤០E0 ផ្លូវ​លេខ​៥៨៦ ក្រុមទី​៦៣ ភូមិ​១៣ សង្កាត់​បឹងកក់​ទី​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ក្នុងនោះ​ឃាត់ខ្លួន​បុគ្គលិក​២​នាក់ កាលពីថ្ងៃទី២៣ធ្នូ។​

​ប្រតិបត្តិការ​នេះ​បានធ្វើ​ឡើង​ដោយ​កម្លាំង​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​បឹងកក់​ទី​២ សហការ​ជាមួយ​គណ​:​បញ្ជាការ​ឯកភាព​ខណ្ឌ​ទួលគោក ដឹកនាំ​ដោយ​លោក ទៀវ សំអឿន អភិបាលរង​ខណ្ឌទួលគោក និង​ក្រោម​កិច្ចសម្របសម្រួល​ពី​លោក រៀល សុ​ភិន ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយមាន​ការចូលរួម​ពី​លោក ផល សុខ​រចនា ជា​ក្រឡាបញ្ជី​អម​ផង បាន​ដឹកនាំ​ក្រុម​ប្រតិបត្តិការ​យើង​បាន​ចុះបង្ក្រាប​ជាក់ស្ដែង​ករណី បទ​បើក​លេង​ល្បែងស៊ីសង​ខុសច្បាប់ (​ស្លុត​ម៉ាស៊ីន​បង្កប់​ល្បែងភ្នាល់​ស៊ីសង​) ។

​ភ្នាក់ងារ​២​នាក់​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​មានឈ្មោះ ហន ស្រី​ពៅ ភេទ​ស្រី អាយុ​២៤​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​បុគ្គលិក
អ៊ីនធឺណិត ស្នាក់នៅ​ផ្ទះជួល​លេខ​៤១ ផ្លូវ លេខ​១៦៩ សង្កាត់​ផ្សារ​ថ្មី​ទី​១ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ (​ជា​ភ្នាក់ងារ​ស៊ីសង​) និង​២-​ឈ្មោះ រ៉េត សុវណ្ណ​អា​លីហ្សា ភេទ​ស្រី អាយុ​១៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិក Net ស្នាក់​នៅផ្ទះ​លេខ​៩EE ផ្លូវលំ សង្កាត់​ស្ទឹងមានជ័យ​ទី​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ (​ជា​ភ្នាក់ងារ​សី​សង​) ។​

​វត្ថុតាង​ចាប់យក​មាន ៖ -​ម៉ូនីទ័រ​ចំនួន​១៥​គ្រឿង , CPU​ចំនួន​១៤​គ្រឿង , ឃី​ប៊​ត​ចំនួន​១៤, ម៉ៅ​ចំនួន​១៤ , ក្បាល​កា​ម៉េ​រ៉ា​សុវត្ថិភាព​មួយគ្រឿង , វិញ្ញាបនបត្រ​អនុញ្ញាត​អាជីវកម្ម របស់​ឈ្មោះ ស៊ឹម ប៊ុន​ឡាយ មួយច្បាប់ , ម៉ាស៊ីន​គិត​លេខ​១​គ្រឿង និង​ឯកសា​របុង​បើក​អា​ខោ​ន​ចាក់បាល់​ស៊ីសង​មួយចំនួន ។​

​ក្រោយពី​ត្រួតពិនិត្យ​រួច ក្រុម​ប្រតិបត្តិ​ការសម្រេច​ឃាត់​នារី​ទាំង​២​នាក់​ខាងលើ បញ្ជូន​មកកាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក ចាត់ការ​តាមផ្លូវ​ច្បាប់ ។ ចំណែក​ទីតាំង​ប្រព្រឹត្ត​បទល្មើស​សមត្ថកិច្ច​សម​ត្ថ​កិច្ច​បាន​បិទ​សៀ​ល​ឃ្លុំបេរ​ផ្ទះ​ជា​បណ្ដោះអាសន្ន​រង់ចាំ​ការ សម្រេច​ជា​ក្រោយ ។

​បច្ចុប្បន្ន​: ជនសង្ស័យ​ខាងលើ​កំពុង​ឃាត់ខ្លួន​ជា​បណ្ដោះអាសន្ន​នៅ អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក ដើម្បី​ធ្វើការ​សាកសួរ និង​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង