ប្រហារជីវិតមនុស្ស ៥ នាក់ ពីបទធ្វើឃាតអ្នកកាសែត Washington Post សញ្ជាតិអារ៉ាប៊ីសាអ៊ូឌីត
កាលពីថ្ងៃចន្ទ ទី ២៣ ធ្នូ ២០១៩នេះ តុលាការប្រទេសអារ៉ាប៊ី សាអ៊ូឌីត បានកាត់ទោសប្រហារជីវិតមនុស្ស ៥ នាក់ ពីបទធ្វើឃាតអ្នកកាសែត Washington Post សញ្ជាតិអារ៉ាប៊ីសាអ៊ូឌីត គឺលោក Khashoggi នៅក្នុងទីស្ថានអគ្គកុងស៊ុលអារ៉ាប៊ីសាអ៊ូឌីត ក្នុងក្រុងអ៊ីស្តង់ប៊ុល ប្រទេសទួរគី កាលពីឆ្នាំ ២០១៨កន្លងទៅ ។ ចំណែកលោកអគ្គកុងស៊ុលត្រូវបានដោះលែង ដោយតុលាការមិនរកឃើញភស្តុតាងណាមួយដែលបង្ហាញថា លោកបានចូលរួមក្នុងឃាតកម្មនេះឡើយ ។ ប្រភពពី ផេកហ្វេសប៊ុក Cambodian Muslim Media Center-មជ្ឈមណ្ឌលព័ត៌មានមូស្លីមកម្ពុជា៕