មន្រី្តយោធាម្នាក់ ខឹងម្តាយទៅហៅដល់បន្ទប់ខារ៉ាអូខេ ទាញកំភ្លើងបាញ់ខ្លួនឯងស្លាប់
ខេត្ដព្រះវិហារ ៖ មន្រី្តយោធាម្នាក់ប្រើប្រាស់អាវុធអាកាបានធ្វើឃាតដោយខ្លួនឯង ដោយបាញ់ចំពីក្រោមចង្កាធ្លាយមកក្បាលខាងលើ ។ ហេតុការណ៍ខាងលើកើត ឡើងនៅថ្ងៃទី២៩ខែកុម្ភៈ ឆ្នាំ២០២០វេលាម៉ោង២២ និង ៣០នាទី នៅចំណុចភូមិរុងរឿង១ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។ ករណីកើតឡើង ក្នុងពេល មន្រី្តយោធាម្នាក់នេះ កំពុងឱបស្រីក្នុងខារ៉ាអូខេ ហើយម្ដាយចូលទៅហៅឲ្យមកផ្ទះ ស្រាប់តែខឹង ព្រោះខ្មាសស្រីស្នេហ៍ ចេញមកក្រៅបន្ទប់ខារ៉ាអូខេទាញកំភ្លើងបាញ់ខ្លួនឯងស្លាប់ភ្លាមៗ។
សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះឈ្មោះ សុខ ផាត់យុទ្ធ ភេទប្រុស អាយុ ២៥ ឆ្នាំមុខរបរ កងទ័ពស៊ើបការណ៍កងពលតូចលេខ៩ រស់នៅភូមិឃុំកើតហេតុខាងលើ ។
សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុដែលធ្វើឲ្យមន្រី្តយោធារូបនោះ ឈានដល់ការទាញកាំភ្លើងបាញ់សម្លាប់ខ្លួនឯងនោះ គឺមកពីខឹងម្ដាយ តាមហៅខ្លួនពីកន្លែងខារ៉ាអូខេ មកផ្ទះវិញ ហើយកើតខ្មាសនារីខារ៉ាអូខេ ចេញមកក្រៅ ទាញកំភ្លើងបាញ់ខ្លួនឯងស្លាប់ ៕