បុរសវ័យជាង៦០ឆ្នាំម្នាក់ ចូលម៉ាស្សាបានមួយសន្ទុះ ប្រកាច់ស្លាប់
សៀមរាប: នគរបាលមូលដ្ឋាន បានរាយការណ៍ថា បុរសម្នាក់ចូលម៉ាស្សា ស្រាប់តែប្រកាច់ស្លាប់ក្នុងបន្ទប់ម៉ាស្សា នៅវេលាម៉ោង ៩ព្រឹក ថ្ងៃទី២ ខែមីនា ឆ្នាំ២០២០ ក្រុង ខេត្តសៀមរាប។
ប្រភពដដែល បានបន្តថា ជនរងគ្រោះឈ្មោះ ទ្រី ឆេងអាយុ ៦៥ឆ្នាំ រស់នៅភូមិទឹកលិច ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចជំនាញ និងលោកគ្រូពេទ្យ ចុះដល់ទីតាំងត្រួតពិនិត្យធ្វើកោសល្យលើសព ហើយបញ្ជាក់ពីមូលហេតុថា ជនរងគ្រោះស្លាប់ ជំងឺគាំងបេះដូង មិនពាក់ព័ន្ធករណីបទល្មើសព្រហ្មទណ្ឌនោះទេ ៕ដោយ៖បញ្ញាស័ក្តិ