ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋមន្ត្រីការបរទេស ចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន-សហរដ្ឋអាមេរិក តាម Videoconference ស្តីពីកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩

81

ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និង​សហប្រតិ​បត្តិ​ការ​អន្តរជាតិ  អញ្ជើញ

​ចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន-សហរដ្ឋ អាមេរិក តាម​រយៈ​ប្រព័ន្ធ​វីដេអូ (Videocon ference) 

ស្តីពីកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំង នឹងជំងឺឆ្លងកូវីដ-១៩ ដែលនឹង​ប្រព្រឹត្ត​ទៅ​វេលាម៉ោង៨ព្រឹក ថ្ងៃទី២៣ខែមេសាឆ្នាំ២០២០ 

នៅទីស្តីការ​ក្រសួង​ការបរទេស​និងសហប្រតិបត្តិការ​អន្តរជា​តិ។ នេះបើយោងតាមប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និង

​សហប្រតិ​បត្តិ​ការ​អន្តរជាតិ ។

ក្រសួងការបរទេសកម្ពុជាបានបញ្ជាក់ថា កិច្ចប្រជុំនេះ ត្រូវបានស្នើ​ឡើង​ដោយសហរដ្ឋអាមេរិក​ នៅ​ក្នុង​ឱកាស​កិច្ច ប្រជុំអន្តរទីភ្នាក់ងារ 

កម្រិតខ្ពស់អាស៊ាន-សហរដ្ឋអាមេរិក តាមរយៈប្រព័ន្ធវីដេអូVideocon ferenceនេះ ដែលរៀបចំដោយលេខាធិការដ្ឋានអាស៊ាន កាលពី

​ថ្ងៃ​ទី១ ​ខែមេសា ឆ្នាំ២០២០​ កន្លងទៅ ។

រដ្ឋមន្រ្តីការបរទេសអាស៊ាន និងឯកឧត្តម ម៉ៃឃើល ផុមផូ (Michael R. Pompeo) រដ្ឋមន្រ្តី ការបរទេស​អាមេរិក​ 

នឹងផ្លាស់ប្តូរទស្សនៈទៅវិញទៅមក​ និង​ពិភាក្សាអំពី​វិធីសាស្ត្រនានា ​ដើម្បីពង្រឹង​កិច្ច​សហប្រតិបត្តិការ​ និងភាពជាដៃគូរវាងអាស៊ាន 

និងសហរដ្ឋអាមេរិក ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​រួមគ្នា​ទៅ​នឹង​ ការ​រីករាលដាលនៃជំងឺឆ្លងកូវីដ-១៩ ក្នុងក្របខ័ណ្ឌ​ភាពជាដៃគូយុទ្ធសាស្ត្រ

​អាស៊ាន-អាមេរិក។ កិច្ច​ពិភាក្សា​នឹងផ្តោតទៅលើសកម្មភាពដើម្បីដោះស្រាយគ្រោះអាសន្នវិស័យ​សុខាភិបាលសាធារណៈ ដែល

​ជា​សេចក្តី​កង្វល់អន្តរជាតិ និងការ​ព​ង្រឹងប្រព័ន្ធសុខាភិបាលសាធារណៈនៅក្នុងតំបន់រយៈពេល​វែង។

កិច្ចប្រជុំនេះ នឹងបង្កើតជាព្រឹត្តិការណ៍ថ្មីដ៏សំខាន់មួយនៅក្នុងទំនាក់ទំនងដៃគូយុទ្ធសាស្រ្ត រវាង អាស៊ាន និងសហរដ្ឋអាមេរិក 

សម្រាប់កិច្ចសហប្រតិបត្តិការយូរអង្វែង​ក្នុងវិស័យសុខាភិបាលសាធារណៈ ចំពោះមុខ​នៃ​បញ្ហា​ប្រឈមជាសកលនៃជំងឺឆ្លងកូវីដ-១៩ 

ដែលពុំធ្លាប់មានពីមុនមក ៕ដោយ៖កូឡាប

អត្ថបទដែលជាប់ទាក់ទង