ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធានផ្សារបឹងកេងកងចុះចលនា ដល់បងប្អូនអាជីវករ តាមតូបលក់ដូរអីវ៉ាន់និមួយៗទិញបំពង់ពន្លត់អគ្គីភ័យទុកការពារបង្កាទប់ស្កាត់អគ្គីភ័យនារដូវរំហើយ

156

ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី០៥ខែវិច្ឆិកាឆ្នាំ២០២០នេះនៅទីស្នាក់ការផ្សារបឹងកេងកងលោកឯក និមល ប្រធានផ្សារបឹងកេងកង ខណ្ឌបឹងកេងកង រាជធានីភ្នំពេញបានបើកកិច្ចប្រជុំ គណៈកម្មការ​ផ្សារ គឺដើម្បីពង្រឹង​ការងារ​សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនិងការងារអនាម័យ បរិស្ថាន​ផងដែរជាពិសេស ដោយបង្ការទប់ស្កាត់​ប្រយុទ្ធប្រឆាំង​ជំងឺឆ្លង​Covid-19 និង​ការងារ​បង្ការទប់ស្កាត់​គ្រោះអគ្គីភ័យពោលគឺស្របនៅពេលនេះគឺឈានចូលដល់រដូវរំហើយនិងរដូវប្រាំងដូចនេះយើងទាំងអស់គ្នាគួរគម្បីមានការប្រុងប្រយ័ត្នទាំងអស់គ្នាគឺការពារប្រសើរជាងព្យាបាល។
ជាមួយគ្នានេះដែរលោក​ឯក និមល ប្រធាន​គណៈកម្មការ​ផ្សារ​បឹងកេងកង បានមានមតិដោយសង្កត់ធ្ងន់ថាការបើកកិច្ចប្រជុំ នាថ្ងៃនេះគឺពិនិត្យ និង តាមដានការងារ នាពេលកន្លង​មក និង ដាក់​ទិសដៅ​អនុវត្ត​ការងារ​បន្ត ដោយផ្តោតសំខាន់ទៅលើ ការបង្ការ​ទប់ស្កាត់​គ្រោះអគ្គីភ័យ ពោលគឺស្របពេលនេះគឺឈានចូលដល់រដូវប្រាំងនេះ និងរដូវរំហើយផងដែរ។ ក្នុងឱកាស​នេះដែរ​លោក ឯក និមលប្រធានផ្សារបឹងកេងកងក៏ បានចុះចលនា​បងប្អូនអាជីវករ​នៅតាមបណ្ដាតូបឬស្ដង់លក់ដូអីវ៉ាន់ឬទំទិញ និមួយៗនៅផ្សារបឹងកេងកងដោយស្នើរដល់ពួកគាត់ទិញបំពង់ពន្លត់អគ្គីភ័យ ដាក់នៅតាមបណ្ដាតូបលក់ដូរអីវ៉ាន់និមួយៗអោយបានគ្រប់ៗគ្នា ព្រោះ​ថា របស់របរនិងទ្រព្យសម្បត្តិ រួមទាំងបំណុលទាំងអស់​របស់បងប្អូន គឺទុកដាក់នៅទីនេះ​។ដូចនេះ យើងគួរគម្បីត្រូវតែចូលរួមការពារ​ទាំងអស់គ្នា៕

អត្ថបទដែលជាប់ទាក់ទង