ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្លាំងឣធិការដ្ឋាននគរបាល ខណ្ឌសែន សុខ ចុះត្រួតពិនិត្យរដ្ឋបាល និងការងារធ្វើស្ថិតិក្នុងសង្កាត់ក្រាំងធ្នង់

127

ភ្នំពេញ៖នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ កម្លាំងឣធិការដ្ឋាននគរបាលខណ្ឌសែន សុខ ដោយមានការបញ្ជាដឹកនាំពីលោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែន សុខ បានចាត់តាំងកម្លាំង៖ ចុះត្រួតពិនិត្យរដ្ឋបាល បានចំនួន២គោលដៅ នៅចំណុចផ្លូវបេតុង ក្រុមទី៧ ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង ខណ្ឌសែន សុខ ។

បន្ទាប់មកក្រុមការងារបានចុះពិនិត្យការងារ ធ្វើធ្វើស្ថិតិប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជាលទ្ធផលការងារស្ថិតិ ត្រួតពិនិត្យបាន២ទីតាំង១ខ្នងផ្ទះ និងឃ្លាំងជួសជុលរថយន្ត១កន្លែង មានចំនួន ០៦បន្ទប់មនុស្សស្នាក់នៅ មានចំនួន៦គ្រួសារ សរុបមនុស្ស ១៨នាក់ ប្រុស៥នាក់ អាយុ ១៨ឆ្នាំឡើង ៨នាក់ ប្រុសនាក់។

សមាសភាពចូលរួមការងារខាងលើ :១ លោក ឈួន សារ៉ាត់ ក្រុមប្រឹក្សាសង្កាត់ក្រាំងធ្នង់ ២ លោកវរសេនីយ៍ត្រី ម៉ក់ មី នាយប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងធ្នង់៣ លោកអនុសេនីយ៍ឯក រ៉ន ចាន់តារា នាយរងប៉ុស្តិ៍ក្រាំងធ្នង់៤ លោកអនុសេនីយ៍ឯក រំ ឈឿន នាយរងប៉ុស្តិ៍ក្រាំងធ្នង់៥ លោកអនុសេនីយ៍ទោ សុខ គង់នៅ នាយរងប៉ុស្តិ៍ក្រាំងធ្នង់៦ លោកពេជ្រ សុវណ្ណា អនុភូមិក្រាំងអង្ក្រង៧ មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងធ្នង់ ២នាក់ និងកំលាំងគណៈបញ្ជាការឯកភាពសង្កាត់ ០២នាក់ សរុបរួម ១០នាក់៕

អត្ថបទដែលជាប់ទាក់ទង