បង្រ្កាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន រយៈពេល២ថ្ងៃ២គោលដៅ ឃាត់ខ្លួនអ្នកប្រើប្រាស់ចំនួន០៦នាក់
បន្ទាយមានជ័យ ៖ កម្លាំងនគរបាលជំនាញប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលក្រុង សិរីសោភ័ណ ដឹកនាំដោយលោក វរសេនីយ៍ឯក ស៊ី ឌី អធិការនគរបាលក្រុង បានចុះប្រតិបត្តិការបង្រ្កាបករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន រយៈពេល០២ ថ្ងៃ០២គោលដៅ ដោយឡែកពីគ្នា ឃាត់ខ្លួនអ្នកប្រើប្រាស់ចំនួន០៦នាក់ មកសាកសួរ និងដកហូតវត្ថុតាងមួយចំនួន។
លោកវរសេនីយ៍ត្រី កាន សៀង អធិការរង ទទួលការងារប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរ បាល ក្រុងសិរីសោភ័ណ បានឲ្យ ដឹងថា៖ អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យនិងមានការសម្រប សម្រួលពីឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអា ជ្ញាអមសាលាដំបូងខេត្ត បន្ទាយមានជ័យ ។កម្លាំងនគរបាលប្រឆាំងគ្រឿងញៀន អធិការក្រុងសិរីសោភ័ណ និង កម្លាំងនគរបាលស្រុកមង្គលបូរី បានចុះប្រតិបត្តិការបង្រ្កាបបទល្មើសគ្រឿងញៀនចំនួន០២ គោល ដៅ ក្នុងភូមិសាស្ត្រក្រុងសិរីសោភ័ណនិងស្រុកមង្គលបូរី នៅថ្ងៃទី២៩-៣០ខែធ្នូ ឆ្នាំ២០២០ ឃាត់ខ្លួន អ្នកប្រើប្រាស់បានចំនួន០៦នាក់ មានឈ្មោះ០១/-ម៉ៅ គង្គាហៅគង់ ភេទប្រុសអាយុ២៨ឆ្នាំ នៅភូមិចម្ការតាដោក ឃុំប្ញស្សីក្រោក ស្រុកមង្គលបូរី ,០២/-អ៊ុក អាន ហៅមាន ភេទប្រុសអាយុ៣៨ឆ្នាំ,០៣/-តាន់ ប៊ុនហោ ហៅសាន់ ភេទប្រុសអាយុ២៤ឆ្នាំ,០៤/-ឈុន ចន្ថាហៅពន្លក ភេទប្រុស អាយុ៣២ឆ្នាំ ,០៥/-នួន ឆៃអៀង ភេទប្រុសអាយុ៣០ឆ្នាំ,០៦/-ធី ភីរម្យហៅម៉ាប់ភេទប្រុសអាយុ២០ឆ្នាំ ទាំង០៥នាក់នៅភូមិសាលា ដែង ឃុំ ប្ញស្សីក្រោក ស្រុកមង្គលបូរី ។ជាមួយគ្នានោះសមត្ថកិច្ចឆែកឆេររកឃើញវ្តថុតាងថ្នាំញៀនម្សៅក្រាមសថ្លា ០២កូនថង់,បំពង់ ទាំម៉ូម៉ែត្រ០៤,សំបកទាំម៉ូម៉ែត្រ០២,ដបជក់០១,ដែកកេះ១០,បំពង់ប៊ឺតមួយចំនួន,កាំបិត០២ដើម,ទូរស័ព្ទ០១គ្រឿង,។
លោកអធិការរងបានបញ្ជាក់ថា ៖ ក្រោយពីធ្វើការសាកសួរចម្លើយជនទាំង០៦នាក់និងមានការសហការពីជនសង្ស័យឈ្មោះតាន់ ប៊ុនហោហៅសាន់ នៅវេលាម៉ោង១០និង១០នាទីព្រឹកថ្ងៃទី៣០ខែធ្នូ តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ស្នងការសិទ្ធិ ឡោះ និងមានការសម្របសម្រួលពីឯកឧត្តមមាស ច័ន្ទពិសិដ្ឋ ព្រះរាជាអាជ្ញាអមសាលាដំបូងខេត្ត លោកវរសេនីយ៍ឯកស៊ី ឌី អធិការ នគរបាលក្រុងសិរីសោភ៏ណ ដោយនិងលោកវរសេនីយ៍ឯក ធិន ស៊ិនដេត ស្នងការរងការងារប្រឆាំងគ្រឿងញៀន ដោយមាន ការចូលរួមដឹកនាំពីលោកប៊ុន សុភ័ក្ត្រ ព្រះរាជអាជ្ញារងនិងមានការចូលរួមសហការពីអាជ្ញាធរមូលដ្ឋាន កម្លាំងយើងបានធ្វើការ ហ៊ុមព័ទ្ធផ្ទះជនសង្ស័យ ឈ្មោះ ស៊ូ អោម ហៅង៉ាភេទប្រុសអាយុ៣១ឆ្នាំ នៅភូមិភ្នំបាក់ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ជាមេខ្លោង ជួញដូរថ្នាំញៀន ។ប៉ុន្តែក្នុងកិច្ចប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចមិនចាប់ឃាត់ខ្លួនជនសង្ស័យនោះទេដោយជនសង្ស័យ រត់គេចខ្លួនផុត ក្នុងនោះកម្លាំងសមត្ថកិច្ចយើងបានធ្វើ ការឆែកឆេររកឃើញវត្ថុនៅនឹងផ្ទះ ដោយមានឈ្មោះណយ ស៊ីនួនអាយុ ២៦ឆ្នាំ ជាប្រពន្ធជនសង្ស័យឈ្មោះស៊ូ អោមហៅង៉ាចូលរួមផងនោះ បានរកឃើញថ្នាំញៀនម្សៅក្រាមពណ៌សថ្លាចំនួន ០៦ថង់(ថង់០១,ថង់តូច០៥),ជញ្ជីងសម្រាប់ថ្លឹង០១,ដែកកេះ០១,បំពង់ប៊ឺតកាត់សម្រាប់ចូកថ្នាំញៀន០១,ថង់ថ្មីសម្រាប់ច្រក ថ្នាំញៀនមួយចំនួននិងបំពង់កែសម្រាប់ជក់០១។
លោកវរសេនីយ៍ឯកធិន ស៊ិនដេត ស្នងការរង ទទួលផែនការងារប្រឆាំងគ្រឿងញៀនបានបញ្ជាក់ថា៖ក្នុងចណោម០៦នាក់ សមត្ថកិច្ចបានរៀបចំសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងខេត្ត០៣នាក់ មានឈ្មោះ ០១/-តាន់ ប៊ុនហោ ហៅសាន់មុខ របររត់ម៉ូតូឌុប ពីបទដឹកជញ្ជូននូវសារធាតុញៀនខុសច្បាប់,០២/-ឈ្មោះនួន ឆៃហៀង,០៣/-ឈ្មោះធី ភិរម្យ ហៅម៉ាប់ អ្នកប្រើប្រាស់។រួមទាំងវត្ថុតាងថ្នាំញៀនរបស់អញ្ញាត់ជន(ម្ចាស់គេចខ្លួនបន្សល់ទុកតែវត្ថុតាង)និងវត្ថុតាងដកហូតពី អ្នកប្រើប្រាស់០២ថង់តូច សរុបរួមចំនួន០៨ថង់(ថង់ធំ០១និងថង់តូច០៧)ទម្ងន់សរុបចំនួន៧៨៥,៧៧ក្រាម ក៏បានរៀបចំបញ្ជូនទៅ សាលាដំបូងផងដែរ ក្នុងនោះឈ្មោះអ៊ុក អានហៅមាន មានដីកាបង្គាប់ឲ្យចាប់ខ្លួននិង០២នាក់ទៀតឈ្មោះឈុន ចន្ថាហៅពន្លក និងឈ្មោះម៉ៅ គង្គាហៅគង់ សុំយកទៅមណ្ឌលអប់រំកែប្រែ ។
ចំពោះមុខសញ្ញាជួញដូរកម្លាំងសមត្ថកិច្ចកំពុងបន្តធ្វើការស្រាវជ្រាវរកចាប់៕