បើកវគ្គសិក្ខាសាលា ស្តីពីបំប៉នសមត្ថភាព បច្ចេកទេសគ្រូបង្វឹក សម្រាប់តាមសាលាឯកជនចំនួន២
ភ្នំពេញ៖នាល្ងាចថ្ងៃទីទី៣១ ខែមករា ឆ្នាំ២០២១លោក សំ សុខយី អគ្គលេខាធិការសមាគមតេក្វាន់ដូរាជធានីភ្នំពេញតំណាង សមាគមតេក្វាន់ដូរាជធានីភ្នំពេញអញ្ជើញប្រកាសបើកវគ្គវគ្គសិក្ខាសាលាស្តីពីបំប៉នសមត្ថភាពបច្ចេកទេសគ្រូបង្វឹកសម្រាប់សាលាវេស្ទ
ឡាញន៍ និងណត្សឡាញន៍នៅទីលានហ្វឹកហាត់វិទ្យាល័យបឹងត្របែក។
លោកសំសុខយីបានមានប្រសាសន៍ថាការរៀបចំសិក្ខាសាលាបច្ចេកទេសនេះឡើងគឺដើម្បីបន្ស៊ីនិងកែតម្រូវបច្ចេកទេសសម្រាប់
ការបង្ហាត់សិស្សឲ្យបានដូចគ្នា។លោកបានសង្កត់ធ្ងន់លើកការបង្ហាត់របស់លោកគ្រូអ្នកគ្រូត្រូវយកចិត្តទុកដាក់ចំពោះការពិនិត្យការចុះវត្ត
មាន និងវិន័យក្នុងការហ្វឹកហាត់។ លោកគ្រូ អ្នកគ្រូត្រូវមានទំនាក់ទំនងល្អជាមួយគណៈគ្រប់គ្រងសាលា ដើម្បីផ្តល់ និងទទួលព័ត៌មាន។ សម្រាប់ការហ្វឹកហាត់សាលាចង់ឲ្យសិស្សគុនមាន សម្លៀកបំពាក់ស្តង់ដា និងឧបករណ៍ហ្វឹកហាត់ត្រឹមត្រូវ។
លោកគ្រូ អ្នកគ្រូរបស់សមាគមដែលបានចូលរួមសិក្ខាសាលា បច្ចេកទេស នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១នៅក្លិបតេក្វាន់ដូវិទ្យាល័យបឹងត្របែកដែលមានឈ្មោះដូចខាងក្រោម៖ លោក រើន គន្ថា គ្រូបង្វឹក (៤ដាន់) កញ្ញា ហាន ស្រីនិច គ្រូបង្វឹក (៣ដាន់) លោក ស៊ឹម សាន គ្រូបង្វឹក (៣ដាន់) លោកស្រី រឿន ចន្ថា គ្រូបង្វឹក (២ដាន់) លោក វ៉ាន់ ធារិន គ្រូបង្វឹក (២ដាន់) លោក អ៊ា ឆៃឃីម គ្រូបង្វឹក (២ដាន់) លោក តាំង ឃុនលាភ គ្រូបង្វឹក (១ដាន់) លោក អ៉ឹង ឧត្តមបញ្ញារឹទ្ធ គ្រូបង្វឹក (១ដាន់)លោក រិន សុផានិត គ្រូបង្វឹក (១ដាន់) លោក អ៊ុក ស៊ីថង គ្រូជំនួយ (១ដាន់) និងលោក នីចន្ថា សុខរស្មី គ្រូជំនួយ (១ដាន់)៕