ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរ​ខណ្ឌ​កំបូល ធ្វើ​សកម្មភាព​រើស​សំរាម និង​សំអាត សង្កាត់​កន្ទោក​និង​សង្កាត់​ភ្លើង​ឆេះ​រទេះ ក្រោម​ទិស​ស្លោក​ទីក្រុង​ស្អាត​

60

 

​ភ្នំពេញ​៖​អនុវត្តន៍​តាម​ប្រសាសន៍​ដឹកនាំ​របស់ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ កាលពី​ទី​១០ ខែកុម្ភៈ ឆ្នាំ​២០២១ នេះ លោក ឃឹម ស៊ុន​សូ​ដា អភិបាលខណ្ឌ​កំបូល រួមជាមួយ​លោក អភិបាលរងខណ្ឌ ព្រមទាំង​មន្ត្រី​សាលាខណ្ឌ កងកំលាំង​អាវុធហត្ថ​ខណ្ឌ មន្ត្រី​ប៉ូលីស មន្ត្រី​សាលាសង្កាត់ លោកគ្រូ អ្ន​គ្រូ សិស្សានុសិស្ស​អនុវិទ្យាល័យ​ជន្ល​ង​ម្លូរ មន្ត្រី​បរិស្ថាន​សង្កាត់​ទាំង​៧ យុវជន ស​.​ស​.​យ​.​ក​ខណ្ឌ -​សង្កាត់ បុគ្គលិក​ក្រុមហ៊ុន​ប្រមូល​សំរាម​សរុប​ចំនួន​១០៥ នាក់​ដោយបាន​បែងចែក​ជា​០៣ ក្រុម ដើម្បី​ចូលរួម​សំអាត និង​រើស​សំរាម ។​
​លោក​អភិបាលខណ្ឌ​កំបូល​លើកឡើងថា​៖​ការសំអាត និង​រើស​សំរាម នេះ​ស្របតាម​ខ្លឹមសារ​គោលនយោបាយ “​ភូមិ ឃុំ សង្កាត់​មាន​សុវត្ថិភាព ” ក្រោម​ទិស​ស្លោក «​ទីក្រុង​ស្អាត ខណ្ឌ​កំបូល -​ស្អាត ជា​ទម្លាប់​»​ដោយ​ចាប់​ផ្តើមធ្វើ​សកម្មភាព​រើស​សំរាម និង​សំអាត​ចាប់ពី​ប្រំ​ប្រទល់​ខណ្ឌ​ពោធិ៍​សែន​ជ័យ ផ្នែក​ខាងជើង​ផ្លូវជាតិ​លេខ​៣ ក្នុងភូមិ​សាស្ត្រ​សង្កាត់​កន្ទោក និង​សង្កាត់​ភ្លើង​ឆេះ​រទេះ រហូតដល់ ព្រំប្រទល់​ខណ្ឌដង្កោ ។
សូមបញ្ជាក់​ជូន​ថា​៖ យុទ្ធនាការ​សម្អាត​បរិ​ស្ថាន​នេះ គឺជា​លើក​ទី​៦ និង​គឺជា​ទម្លាប់ នៃ​ការសម្អាត របស់​រដ្ឋបាល ខណ្ឌ​កំបូល ចាប់តាំងពី​ការបង្កើត​ដែលមាន​រយៈពេល​ជិត​២​ឆ្នាំ​មកនេះ​៕​

អត្ថបទដែលជាប់ទាក់ទង