ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតឡឺកឺ ៖ មនុស្ស និង ផលប្រយោជន៍ ឬ ខ្មោចប្រាប់លេខឆ្នោត

93

ភ្នំពេញ ៖ គ្មាននរណាម្នាក់ដែល មិនគិតពីផលប្រយោជន៍ របស់ខ្លួនឯងនោះទេ ទោះបីនៅក្នុង ទ្រឹស្ដីព្រះពុទ្ធបានអប់រំ មនុស្សឲ្យធ្វើអំពើល្អ ព្រោះពេលកើតមក មិនមានយកអ្វី មកជាមួយឡើយ ហើយពេលស្លាប់ទៅវិញ ក៏មិនបានយកអ្វីទៅជាមួយក៏ដោយ ។

មនុស្សនៅតែលោភលន់រហូតដល់ពេលដែលខ្លួនស្លាប់ ។ ករណីដូចជារឿងនេះ គេនិទានពីរឿងគ្រូដេញខ្មោច ហើយគាត់ជាគ្រូដេញ
ខ្មោចដ៏ល្បីទៀតផង ។ មនុស្សខ្មោចចូល ឬ ព្រាយសណ្ឋិតតែងតែរត់មករកគាត់ ជួយហើយគាត់ជួយបានសម្រេចទៀតផង ខ្មោចដែលចូលគេ ឬព្រាយដែលចូលមកសណ្ឋិត ក្នុងខ្លួនគេឲ្យតែអ្នករងគ្រោះ មកដល់ផ្ទះគ្រូដេញខ្មោចរូបនេះ គឺរត់ចេញបាតជើង ស ព្រាត ព្រោះគាត់កាចជា
មួយខ្មោច ជាមួយព្រាយណាស់ ។
ថ្ងៃមួយលោកគ្រូបណ្តេញខ្មោចរូបនេះ កំពុងសូត្រធម៌អោយបុរសខ្មោចចូលម្នាក់។ គាត់ពោលថា៖ “ក្នុងនាមយើងជាដែលជាតំណាង ព្រះឲ្យមកកំចាត់សភាវៈ អាក្រក់សូមប្រាប់មកថាតើអ្នកឯងចង់ បានអ្វីពីបុរសម្នាក់នេះ? បើមិនប្រាប់ទេ យើងនឹងប្រើវេទមន្តបណ្តេញឯង ទំលាក់ទៅក្នុងភ្លើងនរកជាមិនខាន ។
ខ្មោចដែលនៅក្នុងខ្លួនបុរសនោះ ក៏ឆ្លើយដោយសុភាពថា៖ “ខ្ញុំចង់អោយគាត់ត្រូវឆ្នោតជាតិ ចំនួន២០០លានរៀលយប់ហ្នឹង”។ លោកគ្រូបណ្តេញខ្មោច ក៏បន្ថយសម្លេងមីក្រូហ្វូន ហើយនិយាយខ្សឹបៗ ទៅកាន់ខ្មោចថា ” ឆាប់ចេញពីវាទៅ ហើយមកចូលខ្ញុំវិញ”។
នេះមិនដើម្បីផលប្រយោជន៍ទេឬ? អ្នកសង្គ្រោះគេ បែរជាមានមហិច្ឆតារ កេងយកផលចំណេញ ពីអ្នករងគ្រោះហើយងាកទៅសេព
គប់ជាមួយសភាវៈអាក្រក់ទៅវិញ ហេស ! ហេ !នេះគឺដើម្បីផលប្រយោជន៍ អាណាងាប់ក៏ងាប់ទៅឲ្យតែអញរស់ ៕

អត្ថបទដែលជាប់ទាក់ទង