ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួនជនសង្ស័យ ១០នាក់ ជួញដូរសាធាតុញៀន

43

កំពង់ចាម៖ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន និងកម្លាំងអធិការដ្ឋាននគរស្រុកចំការលើ បើកិច្ចសហប្រតិបត្តិការដោយវិធានញុះញ៉ុង ឃាត់ខ្លួនជនសង្ស័យ មួយក្រុម ពាក់ព័ន្ធការប្រើប្រាស់ និងជួញដូរដោយខុសច្បាប់នូវសាធាតុញៀន 

អធិការដ្ឋាននគរស្រុកចំការលើ បានឲ្យដឹងថា នៅថ្ងៃទី២១ សីហា ២០១៩ ក្រោយពីទទួលព័ត៌មានពីប្រជាពលរដ្ឋល្អភ្លាមនោះ លោកឧត្តមសេនីយ៍ទោ ឯម​ កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានចាត់បញ្ជាឲ្យ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន និងកម្លាំងអធិការដ្ឋាននគរបាលស្រុកចំការលើ ចុះបង្រ្កាប នៅវេលាម៉ោង​១៥និង៣០នាទី ចំណុចភូមិថ្នល់បែកកើត ឃុំស្វាយទាប ស្រុកចំការលើ  ដឹកនាំដោយលោកវរសេនីយ៍ទោ ជីវ សេងរស់ នាយការិយាល័យប្រឆាំងគ្រឿងញៀន បើកកិច្ចប្រតិបត្តិការ បង្រ្កាបករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន ដោយវិធានញុះញង់ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ និងរឹបអូសវត្ថុតាងរួមមាន: ម្សៅក្រាមពណ៌សចំនួន ២២កញ្ចប់ (ធំ ២កញ្ចប់) ទូរស័ព្ទដៃចំនួន ១១គ្រឿង ម៉ូតូ ៣គ្រឿង ជញ្ជីងអេឡិចត្រូនិក ១គ្រឿង ក្រដាស់វីងចំនួន ២សន្លឹក ថង់វេចខ្ចប់ និងឧបករណ៍សេពគ្រឿងញៀនមួយចំនួនធំ៕

អត្ថបទដែលជាប់ទាក់ទង