ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កីឡាករហែលទឹក អ៊ូង លីហេង បំបែកកំណត់ត្រាចាស់ក្នុងការប្រកួតជើងឯកពិភពលោក យុវជននៅហុងគ្រី

71

ភ្នំពេញ៖កីឡាករហែលទឹកកម្ពុជាអ៊ូង លីហេងបានបំបែកកំណត់ត្រាខ្លួនឯងព្រមទាំងកំណត់ត្រាចាស់
ថ្នាក់ជាតិរបស់កីឡាករហែលទឹកកម្ពុជាដោយបង្កើតនូវកំណត់ត្រាថ្មីគឺ១នាទី០៩វិនាទី០៨ព្រឹត្តិការណ៍នៃប្រកួតកីឡាហែលទឹកជ្រើសរើសជើងឯកយុវជនពិភពលោកលើកទី៧ “FINA World Junior Swimming Championships 2019” នៅទីក្រុង Budapest ប្រទេសហុងគ្រី ។
លោកហែម លំផាត ជាគ្រូបង្វឹកបានប្រាប់ឲ្យដឹងពីប្រទេសហុងគ្រីថា កីឡាករហែលទឹកកម្ពុជា អ៊ូង លីហេងបានបំបែកកំណត់ត្រាខ្លួនឯងប្រកួតលើវិញ្ញាសារបៀបហែលកង្កែប១០០ម៉ែត្រដោយបង្កើតបានកំណត់ត្រាថ្មីគឺ ១នាទី០៩វិនាទី០៨ ព្រមទំាងទទួលបានចំណាត់ថ្នាក់លេខ១ក្នុងស៊េរីទៀតផង។
ឮលោកបានបន្តថា កំណត់ត្រាចាស់របស់កីឡាករហែលទឹកវ័យក្មេងរូបនេះ ១នាទី១០វិនាទី៧០ និងបំបែក កំណត់ត្រារបស់អតីតកីឡាករជម្រើសជាតិ ហែម ថុនពន្លឺដែលធ្វើក្នុងថិរវេលា ១នាទី១០វិនាទី០៣ លទ្ធផលនេះជាការខិតខំប្រឹងប្រែង និងឆន្ទៈខ្ពស់របស់កីឡាករ-កីឡាការិនីហែលទឹកគ្រប់ៗរូប។

អត្ថបទដែលជាប់ទាក់ទង