ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ម៉ូតូAX1បើកវ៉ាជែងរថយន្ត បុកជាមួយរថយន្តកូរ៉េដឹ​កជី​ ស្លាប់២នាក់ រងរ​បួសធ្ងន់ម្នាក់

50

ខេត្តស្វាយរៀង៖មនុស្ស២​បាន​ស្លាប់ភ្លា​មៗនៅនឹងកន្លែងកើតហេ​តុ និងបុ​រស​ម្នាក់ទៀតរងបួសធ្ងន់ ខណៈដែលជួ​បគ្រោះ​ថ្នាក់ចរាចររវាងរថយន្តកូ​រ៉េដឹ​កជី និងម៉ូ​តូធំ​ម៉ាកAX1ដែលធ្វើដំណើរប​ញ្ច្រាសទិសគ្នា។

ករណីគ្រោះថ្នាក់ចរាចរនេះ បានកើ​តឡើង​កាលពី​វេលាម៉ោ​ង១១និង៤០នាទី ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ នៅលើផ្លូ​វជា​តិលេខ១ ស្ថិតក្នុ​ងភូមិ ជ្រៃធំ សង្កាត់ ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង។

យោងតាមសមត្ថកិច្ចបានឲ្យដឹងថា៖ នៅមុន​ពេល​កើតហេតុ គេឃើញមានម៉ូតូធំមួ​យគ្រឿ​ងម៉ា​កHonda AX1 ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1BC 8763 ជិះគ្នា៣នាក់ធ្វើ​ដំណើរ​ពី​កើតទៅ​លិច​។ លុះមកដល់ចំណុចកើ​តហេ​តុខា​ងលើ ក៏បើកវ៉ារថយន្តកុង​តឺន័រ​មួយគ្រឿ​ង ដែលធ្វើ​ដំណើរ​ស្រប​ទិសគ្នា ជ្រុលទៅ​បុក​រថយ​ន្តដឹក​ជីមួយ​គ្រឿង ម៉ាក ហ៊ីយ៉ាន់ដាយពណ៌ស ពាក់ផ្លាកលេខភ្នំ​ពេញ 3B-3439 បើកបរបុរ​សម្នាក់ ដោយមិ​នស្គា​ល់អត្ត​សញ្ញាណ ដែលធ្វើ​ដំណើ​រពីលិ​ចទៅ​កើត បញ្ច្រាសទិសគ្នា បណ្តាលឲ្យមានអ្ន​កស្លា​ប់ភ្លាម​ៗនៅកន្លែង​កើត២​នាក់ និងម្នា​ក់ទៀតរ​ងបួ​សធ្ងន់ ត្រូវស​មត្ថកិ​ច្ចហៅរ​ថយ​ន្តសង្គ្រោះ ដឹក​ទៅកាន់​មន្ទីរ​ពេទ្យ​ខេត្តស្វា​យរៀ​ង។

អ្នកបើ​កបរ​ម៉ូតូ​ឈ្មោះ ស៊ុំ ប៊ី អាយុ២៦ឆ្នាំ ជនជា​តិខ្មែរ មុខរ​បរ ជាងសំ​ណង់ រស់នៅ​ភូមិក្រ​សាំង ឃុំធ្មា ស្រុករំដួល ខេត្ត​ស្វាយរៀង ពាក់មួកសុវត្ថិភាព ចំណែកម៉ូតូគ្មានកញ្ចក់មើ​លក្រោយ បណ្តាល​ឲ្យរង​បួសធ្ងន់ បញ្ជូនពេទ្យ​ខេត្តស្វាយរៀង ។ អ្នករង​គ្រោះស្លាប់​ ឈ្មោះទេព ធាភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុ​ខធ្វើស្រែ មាន​ទីលំនៅ​ភូមិ​ឃុំជាមួ​យគ្នា ពាក់​មួកសុវត្ថិភាព និងឈ្មោះស៊ុំ សុប៉ាវ ភេទប្រុស អាយុ១៦ឆ្នាំ ជាតិខ្មែរ នាំមុខរបរសិស្ស មានទីលំនៅភូមិ​ច្រកឫស្សី សង្កាត់​បាទី ក្រុងបាវិត ខេត្តស្វាយរៀង មិនពា​ក់មួកសុវត្ថិភាព ។

នគរបាលមូលដ្ឋាន បានបញ្ជាក់ពីមូលហេតុថា ករណីនេះ មកពីអ្នកបើ​កបរ​ម៉ូតូ មិនប្រ​កាន់​ស្តាំ។ រីឯវ​ត្ថុតាងទាំង២គ្រឿង ខូចខាតធ្ងន់។ សមត្ថកិច្ចបានយ​កវ​ត្ថុតាង មករក្សាទុកនៅប៉ុស្តិ៍រ​ដ្ឋ​បាលព្រៃ​អង្គុញ ដើម្បីបំពេ​ញសំ​ណុំរឿង តាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង