ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លុបឈ្មោះ ផែង វណ្ណៈ ចេញពីក្របខ័ណ្ឌយោធា

52

ភ្នំពេញ ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​ការ​ពារជាតិ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩នេះ បានចេញប្រកាសមួ​យលុប​ឈ្មោះ ​លោក ផែង វណ្ណៈ ចេញពីក្រ​បខ័ណ្ឌ នៃកងយោធពល​ខេ​មរភូ​មិន្ទ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា ការសម្រេចលុបឈ្មោះផែង ​វ​ណ្ណៈ ​ចេញពីក្របខ័ណ្ឌនៃកង​យោ​ធព​លខេ​មរភូ​មិន្ទ ដោយប្រព្រឹត្តខុសនឹង​ច្បា​ប់លក្ខ​ន្តិកៈទូទៅ ចំពោះយោធិននៃកង​យោ​ធពល​ខេមរ​ភូមិន្ទ​ និងបទវិន័យ​ទូ​ទៅសម្រា​ប់ក​ងយោធ​ពលខេ​មរ​ភូមិ​ន្ទ។

សូមបញ្ជាក់ថា លោក ផែង វណ្ណៈ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ សាលាដំបូងរាជធា​នី​ភ្នំពេញ​ បានប្រកាសសាលក្រ​ម​សម្រេច​ផ្តន្ទាទោ​ស ដាក់ពន្ធនាគាររយៈ​ពេ​ល ១ឆ្នាំ ប៉ុន្តែអនុវត្ត​ន៍ទោស តែ២ ខែ១៥ថ្ងៃ ក្រៅពីនោះព្យួរ ​និងបង្គា​ប់ឱ្យ​សងជំងឺចិត្តតាមការទាមទាររ​បស់​អង្គភា​ពព័​ត៌មាន Fresh News ចំនួន១០០រៀល (២សំណុំរឿងស្នើចំនួន២០០រៀល) និងពិន័យ​ប្រាក់ចូ​​លរ​ដ្ឋ​ចំនួន ៦លាន​រៀល។

ក្រោយពេលអនុវត្តន៍ទោសបាន ២ខែកន្លះ តាមសេ​ចក្តីស​ម្រេចរ​បស់​តុលាការហើ​យនោះ​ លោក ផែង វណ្ណៈ ត្រូវបានតុលា​ការ​ដោះលែង ឱ្យមានសេរីភាព​ឡើងវិញ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩៕

អត្ថបទដែលជាប់ទាក់ទង