ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់ខ្លួនជនសង្ស័យម្នាក់ ជាមួយនឹងថ្នាំញៀនមួយចំនួនធំ

33

ភ្នំពេញ៖អធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានឲ្យដឹងថា ករណីជួញដូរដោយខុសច្បាប់នូវសា​​ធាតុញៀ​ន​នគរបាលចាប់ខ្លួនជនសង្ស័យម្នាក់ ជាមួយនឹងថ្នាំញៀនមួយចំនួនធំ នៅថ្ងៃ ចន្ទ ទី២ ខែកញ្ញា ឆ្នាំ​២០១៩ វេលា​ម៉ោង​២២។

កម្លាំង​នគរ​បាល​ខណ្ឌ​មានជ័​យ និង កម្លាំងនគរបាលប៉ុស្តិ៍​ចា​ក់អ​ង្រែលើ​ បានសហការជាមួយ​ក​ម្លាំងសា​លាខណ្ឌ​មាន​ជ័យ ​ត្រួតពិ​និត្យអា​វុធ​ជាតិផ្ទុះ និង អនុវត្តច្បាប់ច​រាច​រណ៍​ផ្លូវ​គោក នៅចំណុចមុខឃ្លាំងដែ​ក​ ផ្លូវ​២៧១ ភូមិ៧ សង្កាត់ចាក់អ​ង្រែលើ​ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ក៏បានឃាត់​ខ្លួន​ជ​ន​សង្ស័យ​​​ម្នាក់​ ពីបទ ជួញដូរដោយ​ខុស​​ច្បា​ប់​​នូ​វ​សា​រ​​ធាតុ​ញៀន ដែល​មាន​ឈ្មោះ​ ​ប៊ូ ងួ​ន ភេទប្រុស អាយុ ២៧ ឆ្នាំ មុខរបរ មិនពិតប្រាកដ​ ទីលំនៅ​ផ្ទះគ្មាន​លេ​ខ​ ផ្លូវ​លំ ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ​ ខេត្ត​កណ្តាល ​ ។ ក្នុងពេលឃាត់ខ្លួនជនរូបនោះ សមត្ថកិច្ចបានដកហូតវត្ថុតាង ក្រាមពណ៌សថ្លា (សង្ស័យជាគ្រឿង​ញៀន​)​ ចំនួន ៣ ក​ញ្ចប់ថង់ធំ និង ម៉ូតូ១គ្រឿង​ម៉ាក​កាវ៉ា​សាគី​ ពណ៌ត្រួយចេក​ ពាក់ផ្លាកលេខ ភ្នំពេញ 1GF 4848 ។
បច្ចុប្ប​ន្ន​​​ជន​ស​ង្ស័យ​ឈ្មោះ ប៊ូ ងួន ឃាត់​ខ្លួននៅ​អធិការដ្ឋាន​នគ​រ​បា​ល​ខណ្ឌ​មាន​ជ័យ ដើម្បី​កសាង​​សំ​ណុំ​រឿ​ងចាត់​តាមនីតិ​វិធី​ ៕

អត្ថបទដែលជាប់ទាក់ទង