ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកជំទាវ ម៉ែន សំអន ៖ កម្ពុជាមានមោទកភាព ដែលបានក្លាយជាសមាជិក ដៃគូសលក ដើម្បីបញ្ចប់អំពើហិង្សាលើកុមារ

103

ភ្នំពេញ​ ៖ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ម៉ែន សំអន ​ឧបនាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ​ព្រឹទ្ធសភា ​និង​អធិការកិច្ច​តំណាង​ដ៏​ខ្ពង់ខ្ពស់ ​សម្តេច​អគ្គមហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ថ្លែង​នូវ​ការ​អបអរសាទរ​សាទរ​ ខណៈ​ដែល​កម្ពុជា​ក្លាយជា​ប្រទេស​សមាជិក​ដៃគូ​សកល​ ដើម្បី​បញ្ចប់​អំពើ​ហិង្សា​លើ​កុមារ​។

​ លោកជលោកជំទាវកិត្តិសង្គហបណ្ឌិត បានបញ្ជាក់បែបនេះ ​ ​​ក្នុង​ពិធី​ប្រកាស​ជា​ផ្លូវការ​ នៃ​ការចូល​ជា​សមាជិក របស់​ព្រះរា ជាណាចក្រ​កម្ពុជា ក្នុងប្រទេស​ជា​ដៃគូ​សកល ដើម្បី​បញ្ចប់​អំពើ​ហិង្សា​លើ​កុមារ​សណ្ឋាគារ​សុខា ជ្រោយចង្វារ កាលពីថ្ងៃព្រហស្បត៏ ១៤កើត ខែភទ្របទ ឆ្នាំកុឯកស័កព.ស២៥៦៣ ត្រូវនិងថ្ងៃទី១២ ខែ​កញ្ញា ឆ្នាំ​២០១៩​។

ថ្ងៃនេះ​ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា​សូម​អបអរសាទរ​ចំពោះ​ការប្រកាស ជា​ផ្លូវការ​ថា ប្រទេស​កម្ពុជា បានក្លាយ​ខ្លួនជាសមាជិក នៃប្រទេស ដៃគូ​សកល ដើម្បី បញ្ចប់​អំពើហិង្សាលើកុមារនៅ​ចំពោះមុខ វត្តមានរបស់អ្នកពាក់ព័ន្ធ​សំខាន់ៗ និង​បង្ហាញ អំពីការ​ប្ដេជ្ញា​ចិត្តដ៏ខ្លាំងក្លារបស់កម្ពុជាក្នុងការបញ្ចប់​អំពើ​ហិង្សា​លើ​កុមារ​។

​លលោកជំទាវ សូមអគុណចំពោះ កិច្ចខិតខំ ប្រឹងប្រែង របស់ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា ដែលបានសិក្សាស្វែងរកដៃគូ និង​ស្វែងយល់​អំពី​ប្រទេស​ជា​ដៃគូ​សកល ដើម្បីបញ្ចប់អំពើហិង្សា​លើ​កុមារ រហូត​ទទួលបានការអនុញ្ញាត​ពី​ប្រមុខ​រាជរដ្ឋាភិបាលឲ្យប្រទេសកម្ពុជា​ចូល​ជា​សមាជិក និង​ឈានដល់​ការប្រកាស ជា​ផ្លូវការ នាពេលនេះ​។

​ លោកជំទាវ​កិត្តិ​សង្គហ​ប​ណ្ឌិ​ប​ ថ្លែងអំណរគុណ ចំពោះមូលនិធិសហ​ប្រជាជាតិ ដើម្បីកុមារ​ប្រចាំ​ប្រទេស​កម្ពុជា ដែល​បាន គាំទ្រ​ទាំង ថវិកា និង​បច្ចេកទេស ដល់រាជរដល់រាជរដ្ឋាភិ បាលកម្ពុជា សម្រេចបាន​តាមរយៈ​កិច្ចសហការ​ពហុ​វិស័យ ដើម្បីឆ្ពោះទៅការបញ្ចប់​អំពើ​ហិង្សា​លើកុមារ និង ទិសដៅ​បន្ត​។

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​បន្តថា ចាប់តាំងពី​ថ្ងៃ​៧​មករា ឆ្នាំ​១៩៧៩ ប្រទេស​កម្ពុជា ត្រូវបាន រំដោះ​ឲ្យ​រួច​ផុតពី​វិនាសកម្ម​របប ប៉ុល ពត ក្នុងការ​ធ្វើ​ឲ្យ​បែកបាក់ ព្រាត់ប្រាស​គ្រួសារ។ ប្រជាជនយើង​បានខិតខំកសាងប្រទេសជាតិឡើងវិញ​ពី​បាតដៃ​ទទេ និង ពីចំណុចសូន្យ​។ សិទ្ធិ របស់ប្រជាពលរដ្ឋ ជាពិសេសសិទ្ធិ​របស់​កុមារ​កម្ពុជា ត្រូវបានលើកកម្ពស់ និង ត្រូវបានការ​ពារ ដោយយកចិត្តទុកដាក់​។

រាជរដ្ឋាភិបាល បានផ្តល់សច្ចាប័នលើអនុសញ្ញា​ពិធីសារ​បន្ថែម និង កិច្ចព្រមព្រៀង​អន្តរជាតិ នានា ដើម្បី​ការពារ ឧ​ត្ត​មប្រយោជន៍ របស់​កុមារ​។ ច្បាប់​អន្តរជាតិ និង​លិខិត បទដ្ឋាន​នានា ដែលមានចែង គឺ​ស្របទៅតាម រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ កម្ពុជា និង​ស្របតាម គោលនយោបាយ​របស់ រាជរដ្ឋាភិបាល ដែល​បាន​និងកំពុងលើកកម្ពស់ និង ការពារសិទ្ធិ​ជា​មូលដ្ឋានទាំង៤របស់កុមារ​គឺ ៖ សិទ្ធិ​រស់រាន​មានជីវិត សិទ្ធិ អភិវឌ្ឍ សិទ្ធិ​ទទួលបាន​នូវ ការការពារ និង សិទ្ធិ ចូលរួម​។ ក្នុង​រយៈពេល ២​ទសវត្សរ៍ កន្លងមកនេះ សេដ្ឋកិច្ចកម្ពុជា សម្រេចបានកំណើន​រឹងមាំ​ក្នុង​អត្រា ប្រចាំ​ឆ្នាំ​ប្រមាណ៧% ដែលជាប់ចំណាប់ថ្នាក់ជាប្រទេស​មួយ ក្នុងចំណោម​ប្រទេស​ដែលមាន​កំណើន​សេដ្ឋកិច្ច​ខ្ពស់បំផុត ទាំង១០ ក្នុង​សកលលោក​។

ដោយឡែក ឆ្នាំ២០១៨ កន្លងទៅ អត្រាកំណើន​សេដ្ឋកិច្ចកម្ពុជា​សម្រេច​បាន ៧,៥ % ដែល​ជា​កំណើនខ្ពស់បំផុត ក្នុងរយៈពេល១០​ឆ្នាំ​ចុងក្រោយ ហើយ​និន្នាការ នៃការ​កំណើន ដ៏​មាន​ស្ថិរភាព នេះ បានបន្ត​នៅ​ឆ្នាំនេះ និង​ឆ្នាំ​បន្តបន្ទាប់​ទៀត ដែល​អាច លើក កម្ពស់ ជីវភាព និង កាត់​បន្ថយ ភាព​ក្រីក្រ​របស់​ប្រជាជន​កម្ពុជា​។ ជាក់ស្តែង ផលិតផល ក្នុង ស្រុក សរុប (​ផ​.​ស​.​ស​) សម្រាប់ មនុស្ស ម្នាក់ៗ មាន ការ​កើនឡើង ប្រមាណ ជាង៤ដង គឺ​ពី​ប្រមាណ ៤១៧ដុល្លារ ក្នុង​ឆ្នាំ​២០០៤ ដល់​ប្រមាណ១.៥៦៣ នៅឆ្នាំ២០១៨ ខណៈដែល អត្រា នៃ​ភាពក្រីក្រ បានធ្លាក់ចុះ ពី​ជាង ៥៣% នៅ ឆ្នាំ​២០០៤ មក​នៅត្រឹម​ប្រមាណ ១៣,៤ នៅ​ឆ្នាំ២០១៤ និង ប្រហែល ក្នុង រង្វង់ ១០% នៅ​ឆ្នាំ​២០១៨​។ ដោយឡែក កំណើន​ប្រជាជន ជា​មធ្យម ប្រចាំ​ឆ្នាំមាន​ប្រមាណ១,៦%​។ ហេដ្ឋារចនាសម្ព័ន្ធ គមនាគមន៍ ដឹក ជញ្ជូន ធារាសាស្ត្រ កសិកម្ម ឧស្សាហកម្ម ទេសចរណ៍ សំណង់ ថាមពល និង វិស័យ ផ្សេងៗ ទៀត​ក៏​មាន​ការ​រីកចម្រើន គួរ​ឲ្យ​កត់សម្គាល់​ផងដែរ។ ជាមួយនឹងកា​រ​ផ្លាស់ប្តូរ​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច ពីប្រទេសដែលពឹងផ្អែក​លើ វិស័យ កសិកម្ម​ទៅ​ជា​ប្រទេស​ដែល​ពឹង​ផ្អែកលើ វិស័យ ក​សិ​-​ឧស្សាហកម្ម ឧស្សាហកម្ម និង សេវាកម្ម​។ នៅ​ឆ្នាំ ២០១៥ កម្ពុជា​បាន ប្រែក្លាយពី​ប្រទេស ដែលមានចំណូលទាបទៅជាប្រទេស​ដែល​មានចំណូលមធ្យម កម្រិត​ទាប និង កំពុងបន្តដំណើរយ៉ាង​ស្វាហាប់​ឈាន​ឆ្ពោះ​ទៅ​ជា​ប្រទេស ដែល​មាន​ចំណូល មធ្យម កម្រិតខ្ពស់ នៅឆ្នាំ២០៣០​។ ដូច្នេះ ការអភិវឌ្ឍ ប្រព័ន្ធ​គាំពារ​សង្គម ប្រកប ដោយ បរិ​យា​ប័ន្ន ប្រសិទ្ធភាព និង ចីរភាព ហិរញ្ញវត្ថុ គឺ ជា​ឧបករណ៍ បម្រើដល់​ការ​កាត់ បន្ថយ ភាព​ក្រីក្រ ភាពងាយរងគ្រោះ វិសមភាព ហើយ និង​រួមចំណែក ដល់ ការអភិវឌ្ឍ និង​គាំពារ ធនធាន មនុស្សកាន់តែ​ទូលំ ទូលាយ និង​ជំរុញ កំណើន សេដ្ឋកិច្ចជាតិ។ កត្តា​នេះ នឹងធ្វើឲ្យប្រព័ន្ធសុវត្ថិភាពសង្គម​កាន់តែ​រឹងមាំក្នុងការជួយដល់​ជនក្រីក្រ ជនរងគ្រោះ និង​ងាយ​រងគ្រោះគ្រប់ប្រភេទ ក្នុងសង្គម ជាពិសេស ស្ត្រី និង​កុមារកំព្រា ជនចាស់ជរា ជនពិការ អតីត មន្ត្រី រាជការ​ស៊ីវិល និង​អតីតយុទ្ធជនជាដើម​។

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ ម៉ែន សំអន បានបន្តថា អំពើហិង្សា​លើកុមារនាំមក​នូវ​កង្វល់​ដល់​ក្រុមគ្រួសារ ហើយ​វា​បានក្លាយជា​បន្ទុករបស់​រាជរដ្ឋាភិបាល ព្រោះវាអាច​បង្ក​ឲ្យ​ប៉ះពាល់ដល់​សុខភាពកុមារ រួមមាន ពិការភាព ផ្នែក រាង កាយ និង ផ្លូវចិត្ត ដែល​អាច​បាត់ បង់​ដល់ ផលិតភាព​នៃ​សង្គមជាតិ​។ ដោយ ហេតុនេះ ការលើកកម្ពស់ និង​ការ ការពារ កុមារ គឺជា​បញ្ហា​អាទិភាព របស់ រាជរដ្ឋាភិបាល​កម្ពុជា អាណត្តិ​ទី​៦ ដោយបាន ដាក់ បញ្ចូល ទៅក្នុង​កម្មវិធី នយោបាយ ជាពិសេស យុទ្ធសាស្ត្រ ចតុកោណ​ទាំង ៤ ដំណាក់កាល ក្នុង យុទ្ធសាស្ត្រ​នៃ​ការអភិវឌ្ឍ​ធនធានមនុស្ស គោលដៅ អភិវឌ្ឍន៍ ប្រកប ដោយ ចីរភាព កម្ពុជា ២០១៦-២០៣០ ដែល​សុទ្ធតែជា​មូលដ្ឋាន គ្រឹះ ដ៏​រឹងមាំ សម្រាប់ រៀបចំ ផែនការ យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ ២០១៩-២០២៣ ដែល មាន សូចនាករ លទ្ធផល និង​ពេលវេលា​ជាក់លាក់​សម្រាប់​អនុវត្ត ព្រមទាំង​មាន សង្គតិភាព ជាមួយ នឹង ឯកសារ​គោលនយោបាយ​តាម​វិស័យ ដទៃទៀត​។​

​ ទន្ទឹមនឹង​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​ចរន្ត​សកលភាវូបនីយកម្ម និង បច្ចេកវិទ្យា «បញ្ហា​អំពើហិង្សា​លើ​កុមារ» នៅតែ​ជាការ​ប្រឈម សម្រាប់ ប្រទេស អភិវឌ្ឍន៍ និង ប្រទេស កំពុង អភិវឌ្ឍន៍ នៅឡើយ​។ នៅ​ឆ្នាំ ២០១៣ កម្ពុជា បាន ធ្វើ ការអង្កេត ស្រាវ ជ្រាវ ស្តីពី​ស្ថានភាព នៃ​អំពើហិង្សា​លើ​កុមារ ជា​លទ្ធផល​បាន បង្ហាញថា កុមារ ជាង ៥០% បានទទួល រង អំពើហិង្សា ផ្លូវ កាយ ។ កុមារ ១​នាក់ ក្នុងចំណោម ៤​នាក់ បានទទួល រង​អំពើ ហិង្សាផ្នែកផ្លូវចិត្ត ។ កុមារី និងកុមារា ១​នាក់ ក្នុងចំណោម ២០ នាក់ បានទទួល រង​ការ រំលោភ បំពាន ផ្លូវ ភេទ​។ អំពើ ហិង្សា​លើ​កុមារ គឺជាការរំលោភលើសិទ្ធិ របស់ កុមារ និង ធ្វើ ឱ្យ ប៉ះ ពាល់​ដល់ ការអភិវឌ្ឍ របស់​កុមារ សីលធម៌​សង្គម សេចក្តី ថ្លៃថ្នូរ និង ការអភិវឌ្ឍ ធនធាន មនុស្ស នាពេល​អនាគត ដូច្នេះ អំពើ ហិង្សា លើ​កុមារ គឺជា សកម្មភាព​ដែល​មិន អាច អត់ឱន​បាន ទោះ​នៅក្នុង​រូបភាព ណា ក៏ដោយ​។​

ដើម្បី​ចូលរួម​ដោះស្រាយ​បញ្ហា​ប្រឈម​ខាងលើ រាជរដ្ឋាភិបាល បាន រៀបចំ ផែនការ​សកម្មភាព អន្តរ ក្រសួង ដើម្បីទប់ស្កាត់ និង ឆ្លើយតប ចំពោះ អំពើហិង្សា​លើ​កុមារ​រយៈពេល​៥​ឆ្នាំ (២០១៧-២០២១) ដែល ផែនការ នេះ ត្រូវ បាន​ដាក់ឱ្យអនុវត្ត​កាលពី​ចុង ឆ្នាំ​២០១៧ ដោយពេល​នោះ ខ្ញុំ បាន ចូល រួម ជា អធិបតី​ក្នុង​ពិធី​នោះ​ផងដែរ​។​

ទោះបីជា​ប្រទេស កម្ពុជា សម្រេចបាន សមិទ្ធផល​គួរ​ជាទី​មោទនៈ ក្នុង​កិច្ចខិតខំ​ប្រឹង ប្រែង​ដោះ ស្រាយ អំពើហិង្សា​យ៉ាងណាក៏ដោយ ក៏​កម្ពុជា នៅមាន​បញ្ហា ប្រឈម មួយ ចំនួន ដូចជា ការពង្រឹង​យន្តការ អនុវត្ត ប្រព័ន្ធ កិច្ច ការ ពារ​កុមារ ការកសាង សមត្ថភាព ធនធានមនុស្ស និង​ហិរញ្ញវត្ថុ សម្រាប់ កិច្ច ការពារ កុមារ នៅមានកម្រិត​នៅឡើយ​។​

ខ្ញុំ​យល់ថា ដើម្បី បញ្ចប់ អំពើហិង្សា លើ​កុមារ គឺ​តម្រូវឱ្យ មាន​ទំនួល ខុស ត្រូវ​រួមគ្នា និង​ការ កៀង គរ អ្នកពាក់ព័ន្ធ ទាំង អស់ និង សង្គម ទាំង មូល គឺ ចាំ បាច់ បំផុត ស្របទៅតាម​បទដ្ឋាន​ជាតិ ដែល មាន​និង កំពុង ដាក់ ឱ្យ​អនុវត្ត ជា ធរមាន រួមទាំង​អនុសញ្ញា របស់​អង្គការសហប្រជាជាតិ​ស្តីពី សិទ្ធិ​កុមារ ឱ្យ មាន ប្រសិទ្ធ ភាព​កាន់តែ​ប្រសើរ​នោះ ទាមទារ​ឱ្យមាន​ការចូលរួម​ពី​គ្រប់​ក្រសួង ស្ថាប័ន អង្គការ​ជាតិ អន្តរជាតិ និង​អ្នកពាក់ព័ន្ធ​ទាំងអស់​។

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ ក៏បាន​សម្តែង​នូវ​ការគាំទ្រ​យ៉ាង​ពេញទំហឹង ចំពោះ សកម្មភាព ទាំង ឡាយ ដែល កំពុង អនុវត្ត នៅ លើ​ទឹកដី​កម្ពុជា ក្នុងទិសដៅ ដោះស្រាយ តម្រូវ ការ ចាំបាច់​ជា​មូលដ្ឋាន​របស់​កុមារ ដូច​មាន ចែង ក្នុង រដ្ឋធម្មនុញ្ញ និង អនុសញ្ញា ស្តីពី​សិទ្ធិ​កុមារ សម្រាប់​កុមារ​កម្ពុជា គោលដៅ អភិវឌ្ឍន៍ ប្រកប ដោយ ចីរភាព ទី​១៦ ដែល​រាប់បញ្ចូល​ការយកចិត្តទុកដាក់​ថ្មី​មួយ លើ​កិច្ចការ ពារ កុមារ និង ការដោះស្រាយ​បញ្ហា​អំពើហិង្សា​លើ​កុមារ ដែលមាន​ចំនុច​ដៅ ទី ១៦.២ បញ្ចប់ ការ រំលោភបំពាន អំពើ​កេង​ប្រ​វ​ញ្ច័ ការជួញដូរ និង អំពើ ហិង្សា លើ​កុមារ និង ចំនុច ដៅ ទី ១៦.១ កាត់បន្ថយ​គ្រប់​ទម្រង់​ទាំងអស់ នៃ អំពើ ហិង្សា និង អត្រា មរណៈ ដែល ពាក់ព័ន្ធ​នឹង អំពើហិង្សា​។ នោះ​សុទ្ធតែ ជា​ផែនការ សកម្មភាព ដើម្បី ទប់ស្កាត់ និង ឆ្លើយតប​ចំពោះ​អំពើហិង្សា លើ កុមារ ក្នុង ប្រទេស កម្ពុជា ដែល បាន បង្ហាញ​យ៉ាង​លំអិត អំពី​ការប្តេជ្ញាចិត្ត​របស់ រាជរដ្ឋាភិបាល ក្នុង ការ​ដោះ ស្រាយ បញ្ហា​អំពើហិង្សា​លើ​កុមារ​។ ការដាក់ បញ្ចូល ចំនុច​ដៅ ទី ១៦.១ និង ចំនុច ដៅ ទី​១៦.២ ទៅក្នុង​ក្រប ខណ្ឌ គោលដៅ អភិវឌ្ឍ ប្រកប ដោយ ចីរភាព កម្ពុជា ពិតជា មាន​សារៈសំខាន់ ណាស់ ។​ កម្ពុជា​បាន​ប្តេជ្ញាចិត្ត​ក្នុងការ បញ្ចប់​អំពើ ហិង្សា តាម សាលា រៀន ដោយ មានការ​ចូលរួម​គាំទ្រ​ពី រាជ រដ្ឋាភិបាល គ្រូបង្រៀន ឳ​ពុក​ម្តាយ និង យុវ​វជន ក្នុងការ ធ្វើ សកម្មភាព ដើម្បីអោយ​កុមារ មាន​សុវត្ថិ ភាព ក្នុ ង ការរៀន សូត្រ​។ សាលា​ដែលមាន​សុវត្ថិភាព​នឹង​បង្កើន​នូវ​លទ្ធផល​វិជ្ជមាន និង​ជួយ​សម្រួល ដល់​កុមារ​ក្នុងការ​សិក្សា ជួ​សម្រួល​ដល់​ការវិនិយោគ​ផ្នែក​អប់រំ ដោយ​កុមារ បានទទួល​ការបណ្តុះបណ្តាល​កាន់តែ​ប្រសើរឡើង​ថែមទៀត ក្នុង​បរិស្ថាន​ល្អ និង​មាន​សុខភាព​ល្អ ។ កាលពី ខែកក្កដា ឆ្នាំ​២០១៩​ថ្មីៗ​នេះ ប្រទេស កម្ពុជា​បានអនុម័ត និង​គាំទ្រ​យុទ្ធនាការ សុវត្ថិភាព ក្នុងការ​រៀនសូត្រ បាន ដាក់ ចេញ​នូវ​ការប្តេជ្ញា ចិត្ត​ក្នុង​ការបញ្ចប់​អំពើ ហិង្សា​នៅតាម​សាលារៀន ត្រឹម​ឆ្នាំ ២០២៤ ដែល ជា​កន្លែង​មាន សុវត្ថិភាព សម្រាប់ កុមារ និង​យុវវ័យ ក្នុងការ រៀនសូត្រ ការលូតលាស់ និង​ការ​រីកចម្រើន​ ៕ ដោយ៖ សំរិត

អត្ថបទដែលជាប់ទាក់ទង