ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បើកការប្រកួត ការ៉ាតេជ្រើសរើសជើងឯក​ ថ្នាក់ជាតិប្រចាំឆ្នាំ ២០១៩

78

 

ភ្នំពេញ៖ការប្រកួតកីឡាការ៉ាតេជ្រើសរើសជើងថ្នាក់ជាតិប្រចាំឆ្នាំ២០១៩ បានបើកការប្រកួតហើយនៅព្រឹកថ្ងៃទី ០៣ ខែតុលានេះ នៅសាលការ៉ាតេក្នុងសាកលវិទ្យា ល័យភូមិន្ទភ្នំពេញ ។

លោកលឹមគានហោអនុប្រធានខេមរៈសហព័ន្ធកីឡាការ៉ាតេលោកអ៊ុកសិទ្ធិជាតិ អគ្គនាយកកីឡានៃក្រសួងអប់រំយុវជន និង កីឡាបានអញ្ជើញចូលរួមក្នុងពិធីសម្ភោធន៍បើកការប្រកួតប្រចាំឆ្នាំនេះ ។សូមបញ្ជាក់ថា

នេះជាការប្រកទរដោយប្រើប្រាស់ទាំងស្រុងនូវថវិកា របស់ក្រសួអប់រំយុវជននិងកីឡា។ បើតាមការគ្រោងទុកការប្រកួតនេះនឹងបញ្ចប់នៅថ្ងៃទី ០៦ ខែតុលាឆ្នាំ២០១៩ ។

លោកលឹមគានហោបានមានប្រសាសន៍ថា ការរៀបចំការប្រកួតនេះគឺក្នុងគោលបំណងលើកកម្ពស់ការ អប់រំសុខភាពទាំងផ្លូវកាយទាំងផ្លូវចិត្តនិងបច្ចេកទេសដល់កីឡាករកីឡាការិនី ដើម្បីត្រៀមលក្ខណៈសម្បត្តិចូលរួមប្រកួតកីឡាអាស៊ីអាគ្នេយ៍(ស៊ីហ្គេម)នៅប្រទេសហ្វីលីពីននាចុងឆ្នាំនេះនិងត្រៀមចូលរួមការប្រកួត កីឡាស៊ីហ្គេមលើកទី ៣២ ឆ្នាំ ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

សម្រាប់ការប្រកួតនៅក្នុងឆ្នាំ២០១៩ នេះ មានប្រតិភូសរុបចូលរួមចំនួន១៦៦ នាក់ មកពី២១ក្លឹប ដែលមានកីឡាករកី ឡាការនីចំនួន ១២១ នាក់ ក្នុងនោះកីឡា ការិនី៣៥នាក់ ។ បើតាមរបាយការណ៍បានបញ្ជាក់ថា ក្រៅពីនេះមានប្រតិភូ ១៤ នាក់ អាជ្ញាកណ្ដាល ចៅក្រម ០៦ នាក់ (មកពីក្លិបផ្សេងៗ) គ្រូដឹកនាំ២៥នាក់ និងគណ:កម្មការបច្ចេកទេសចំនួន៥០នាក់។

ចំពោះវិញ្ញាសាដែលដាក់ឲ្យប្រកួតនៅ ក្នុងឆ្នាំ ២០១៩ នេះ មានវិញ្ញាសាប្រកួតចំនួន ០៤ រួមមាន វិញ្ញាសាកាតាឯកត្តជន និង កាតាក្រុម , វិញ្ញាសា ប្រយុទ្ធឯកត្តជន និង ប្រយុទ្ធក្រុម (Kurto) ដែលចែកចេញជា ៣៦ប្រភេទ ។

សូមបញ្ជាក់ថា កាលពីឆ្នាំ ២០១៨ កន្លងមក ការប្រកួតកីឡាការ៉ាតេដូជ្រើស រើសជើងឯកថ្នាក់ជាតិឆ្នាំ២០១៨មានប្រ តិភូចូលរួមចំនួន ១៧៣នាក់ ក្នុងនោះមានកីឡាករកីឡាការនីចំនួន ១៧៣នាក់លើសឆ្នាំនេះចំនួន ០៦ នាក់។

គួររម្លឹកឲ្យដឹងថា លទ្ធផលចំណាត់ថ្នាក់កាលពីឆ្នាំ២០១៨នោះ គឺចំណាត់ថ្នាក់លេខ ១ បានទៅលើសមាគមកីឡាកាវាតក្រសួងការពារជាតិ (ខ. ភ.ម)ចំណាត់ថ្នាក់លេខ ២ បានទៅលើ សមាគមកីឡាការ៉ារតក្រសួងមហាផ្ទៃ ចំណាត់ថ្នាក់លេខ ៣ បានទៅលើសាលាគុនសុរិយាការ៉ាតេ-ដូ សូតូកង់ ៕

 

អត្ថបទដែលជាប់ទាក់ទង