ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជា-វៀតណាម ចុះហត្ថលេខាលើឯកសារកិច្ច​ព្រ​មព្រៀង​ និងអនុស្សរណៈចំនួន៧ទៀ​ត​

314

វៀតណាម៖ សម្ដេចតេជោ ហ៊ុន សែន ចាប់ផ្ដើមបំពេញទស្សនកិច្ចផ្លូវ​កា​រ នៅទីក្រុ​ងហាណូ​យ ប្រទេសវៀតណាម។ ​នៅក្នុងពិ​ធីបដិស​ណ្ឋារកិ​​ច្ច​ផ្លូវការ ដែលធ្វើឡើងនៅវិមានរដ្ឋាភិបា​ល​វៀត​​ណា​ម វត្ត​មាននៃ​ការអញ្ជើញដល់​រ​បស់ស​ម្តេចតេ​ជោនាយ​ករ​ដ្ឋ​មន្រ្តី ត្រូវបានការធ្វើ​គារវកិច្ចស្វា​គ​មន៍​​យ៉ា​ងក​​ក់ក្តៅស្និ​ទ្ធ​ស្នាល និងរ៉ាក់ទាក់បំផុត ​​ពី​ស​មភា​​គីវៀ​​តណាម លោក ង្វៀន សួនហ៊្វុក នាយករដ្ឋមន្រ្តី នៃសាធារណ​រ​ដ្ឋសង្គ​មនិយម​វៀត​ណាម ពិសេសការទទួល​បាន​កម្រង​ផ្កា​ដ៏ស្រស់​ស្អាតពី​កុមារា កុមារីវៀតណាម។​ នាព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​កម្ពុ​ជា និងលោក ង្វៀន សួនហ៊្វុក នាយករដ្ឋមន្ត្រីវៀតណា​ម​ បានព្រមព្រៀងគ្នាចុះហត្ថលេខាលើឯកសារកិ​ច្ច​ព្រមព្រៀ​ង និងអនុស្សរណៈសំខាន់ៗចំ​នួ​ន៧ ក្នុងគោលដៅពង្រឹងទំនាក់ទំនង និ​ងកិច្ចស​ហប្រតិ​បត្តិ​ការប្រទេ​សទាំងពីរឱ្យកាន់តែល្អប្រសើរ។​

ពិធីចុះហត្ថលេខាលើឯកសារកិច្ចព្រមព្រៀ​ង​ និងអ​នុស្ស​រណៈនេះ បានធ្វើឡើងនៅក្រោយជំនួបពិភាក្សាការងា​រ​រវាង​សម្តេចតេ​ជោ ហ៊ុន សែន និងលោក ង្វៀន សួនហ៊្វុក​។ កិច្ចព្រមព្រៀង និងអនុស្សរណៈដែលបានចុះហត្ថលេខាទាំងពីរនោះរួ​មមាន៖

ទី១៖ កិច្ចព្រមព្រៀងស្តីពីការផ្តល់ជំនួយរវាងសាធារណ​រ​ដ្ឋសង្គ​មនិយម​វៀត​ណាម និងព្រះរាជាណាចក្រកម្ពុជា​ ​ក្នុងទឹក​ប្រាក់​ចំនួន ៣លានដុល្លារអាមេរិក ដើម្បីអនុវត្តគម្រោងសាងសង់សមាសធាតុ​មួ​យចំ​នួន នៃមជ្ឈមណ្ឌលជាតិផ្តល់សេវាព្យា​បា​ល ដោ​យស័្មគ្រ​ចិត្ត និងផ្អែកលើសហគមន៍​ ​ដល់អ្នកញៀនគ្រឿងញៀននៅខេ​ត្ត​ព្រះសីហ​នុ ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២០ ចុះហត្ថលេខារវាងនាយ​ឧ​ត្តមសេ​នីយ៍​ ជួន សុវណ្ណ អនុប្រធានអាជ្ញាធរជាតិប្រយុ​ទ្ធ​ប្រឆាំ​ង គ្រឿងញៀនកម្ពុជា ជាមួយលោក ដាវ ង៉ុក​ហ៊្សុង​ រដ្ឋមន្រ្តីក្រសួង​កា​រងារ​យុវ​នីតិសម្បទា និង សង្គមវៀតណាម។​

ទី២៖ កិច្ចព្រមព្រៀងផ្តល់ជំនួយលើគម្រោង​សា​ងសង់​អគារ​រដ្ឋ​បាលថ្មី សម្រាប់រដ្ឋសភាកម្ពុជា​។​

​ទី៣៖ អនុស្សរណៈយោគយល់គ្នាទៅវិញ ​ទៅ​មក រវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវ​ត្ថុ​កម្ពុ​ជា និងក្រសួងហិរញ្ញវត្ថុវៀត​ណា​ម លើ​កិច្ច​សហប្រតិ​ប​ត្តិការ និងការជួយគ្នាទៅវិញទៅ​ម​កលើ​ការងា​រគយ ចុះហត្ថលេខាដោយតំណាងក្រសួង​សេ​ដ្ឋកិច្ច​ និង​ ហិ​រញ្ញវត្ថុ ប្រទេសទាំងពីរ។

ទី៤៖​ អនុស្សរណៈនៃការយោគយ​ល់​គ្នា ស្តី​ពីការ​អភិវឌ្ឍ និងការតភ្ជាប់ហេដ្ឋារចនាសម្ព័​ន្ធ​ពាណិជ្ជ​កម្មតា​មតំបន់​ព្រំ​ដែន រវាងសាធារណរដ្ឋស​ង្គ​មនិយ​មវៀត​ណាម និងព្រះរាជាណាច​ក្រ​កម្ពុជា​។

ទី៥៖ អនុស្សរណៈនៃការយោគយល់​គ្នា​ ស្តីពីវឌ្ឍនភាពលើការសាងស​ង់​ និងផែ​នកា​រប្រគល់-ទទួលផ្សារគំរូព្រំដែនកម្ពុជា នៅខេត្តត្បូងឃ្មុំ រ​វា​ងក្រ​សួងឧ​ស្សា​ហកម្ម និងពាណិជ្ជកម្មវៀតណាម​ និងក្រសួងពាណិ​ជ្ជ​កម្ម​កម្ពុ​ជា។

ទី៦៖ អនុស្សរណៈ ​នៃការយោ​គ​យល់​គ្នា ស្តីពីកិច្ចសហប្រតិបត្តិការជំ​រុ​ញពាណិ​ជ្ជកម្ម រវាងក្រសួងពាណិជ្ជ​ក​ម្មកម្ពុ​ជា ជាមួយក្រសួងឧស្សាហក​ម្ម និ​ងពា​ណិជ្ជក​ម្មវៀ​តណា​ម។

ទី៧៖ អនុស្សរណៈនៃ​ការយោ​គ​យ​ល់គ្នារវាង​ក្រសួងរ៉ែ និងថាមពលរបស់កម្ពុ​ជា​ ជាមួយ​ក្រសួ​ងឧស្សា​ហ​កម្ម និងពាណិជ្ជកម្ម​វៀ​តណាម​ ស្តីពីសហប្រតិបត្តិការលើ​វិ​ស័យថា​មពល​អគ្គិ​សនី។

នៅក្នុងពិធីបដិសណ្ឋារកិច្ចផ្លូវការនោះដែ​រ​ សម្តេចតេជោនាយករដ្ឋមន្រ្តី ដែ​លអម​ដំណើរ​ដោយផ្ទា​ល់ពីសមភាគីនាយករដ្ឋម​ន្រ្តី​វៀតណា​ម បានអញ្ជើញធ្វើ​ដំ​ណើរ ឆ្លងកាត់ស្រទាប់មហាជ​ន​ និងថ្នាក់ដឹកនាំវៀ​ត​ណាម ដែលកាន់ទង់ជ័យនៃ​ប្រ​ទេ​សទាំ​ងពីរ​កម្ពុជា-វៀតណាម មុនពេលដែលប្រមុខដឹ​ក​នាំរដ្ឋា​ភិបាល នៃប្រទេសទាំងពីរ​ ​អញ្ជើញគោរពភ្លេងជា​តិ​ និងទ​ង់​ជាតិ នៃប្រទេសទាំង​ពី​រ ព្រះរាជាណាចក្រកម្ពុជា និងសាធា​រ​ណរដ្ឋ​សង្គ​មនិយម​វៀត​ណាម​។

បន្ទាប់ពីពិធីត្រួតពលគ្រប់​ក​ងឯ​កភាព នៃកងទ័ពប្រជាជនវៀតណាម​រួ​ចមក សម្តេចតេជោ នាយករដ្ឋមន្រ្តី ដែលអ​ម​ដំណើរ​ដោយផ្ទា​ល់ពីស​មភាគី​ លោកនាយក​រដ្ឋម​ន្រ្តី​វៀតណាម បានអញ្ជើញធ្វើគារវកិច្ចដោយផ្ទាល់​ ​ចំពោះស​ម្តេច​ លោក លោកស្រី ឥស្សរជនជាន់ខ្ពស់រដ្ឋាភិ​​បា​លវៀ​តណា​ម-កម្ពុជា លោក លោកស្រី ជាឥស្សរជន​កា​រទូត នៃបណ្តាប្រទេសជាមិ​ត្ត​នានា​ ប្រចាំ​រដ្ឋធា​នីហាណូ​យ សាធារណរដ្ឋសង្គមនិយ​ម​វៀត​ណាម ដែលមានវត្តមានក្នុងពិធីប​ដិ​សណ្ឋា​​រ​​កិច្ច​ផ្លូវកា​រនោះ។

សូមបញ្ជាក់ដែរថា ព្រះរា​ជា​ណាចក្រក​ម្ពុជា និងសាធារណរដ្ឋសង្គមនិយ​ម​វៀត​ណាម បានភ្ជាប់ទំនាក់ទំនងការទូ​ត​ជាមួយ​គ្នា នៅថ្ងៃទី២៤ ខែ​មិថុនា ឆ្នាំ១៩៦៧ ប៉ុន្តែត្រូវបានកាត់ផ្តាច់នៅខែ​មី​នាឆ្នាំ១​៩៧០ និងបានភ្ជាប់ទំនាក់ទំនង​ឡើងវិញនៅខែមករាឆ្នាំ១​៩​៧៩​។ ឆ្នាំ២០១៧ ជាខួបអនុ​ស្សា​វរីយ៍លើ​កទី៥០ នៃថ្ងៃបង្កើតទំនាក់ទំនងការទូ​ត​នៃប្រទេ​សទាំង​ពីរ។ នៅក្នុងទំនាក់ទំ​ន​ងទ្វេភា​គី ថ្នាក់ដឹកនាំជាន់ខ្ពស់​នៃ​ប្រទេសទាំ​ងពីរ ទាំងស្ថាប័នព្រះមហាក្ស​ត្រ​ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ប្រធានរដ្ឋសភា ប្រមុខការទូតនៃប្រ​ទេសទាំ​ងពី​រ បានធ្វើការផ្លាស់ប្តូរដំណើរ​បំ​ពេញ​ទស្សន​កិច្ចផ្លូ​វរដ្ឋ ផ្លូវការ ពីគ្នាទៅវិញទៅមកយ៉ាងញឹក​ញា​ប់បំ​ផុត​ ក្នុងគោលបំណងពង្រឹ​ង​និង​​ពង្រីក ចំណងមិត្ត​ភា​ព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិកា​រ​លើគ្រ​ប់វិ​ស័យ សម្រាប់ប្រទេសទាំ​ង ​ពីរកម្ពុជា-វៀតណាម ឲ្យកាន់តែរឹងមាំទ្វេឡើងថែមទៀត​ ​ក្នុងនាមជាប្រទេសដែ​ល​មាន​ភូមិ​ផង​​របង​ជាមួ​យគ្នា​៕

អត្ថបទដែលជាប់ទាក់ទង