ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចោរគាស់បន្ទប់លួចម៉ូតូ៥គ្រឿង

55

ភ្នំពេញ: ម៉ូតូសេ១២៥ចំនួន៥គ្រឿងត្រូវបានចោរលួចគាស់បន្ទប់ជួលលួចយកទៅបាត់អស់ចំនួន៤គ្រឿងចំណែកម៉ូតូមួយគ្រឿងជាប់សោច្រើនជាន់ត្រូវបានជនសង្ស័យដាក់ចោលតាមផ្លូវបង្កឲ្យភ្ញាក់ផ្អើលកាលពីព្រឹកថ្ងៃទី២២ខែតុលាឆ្នាំ២០១៩នៅផ្ទះជួលផ្លូវបេតុងក្រុម៨ភូមិចម្ការឪឡឹក២សង្កាត់កាកាប២ខណ្ឌពោធិ៍សែនជ័យ

ជនរងគ្រោះទាំង៥នាក់ទី១ឈ្មោះផុនសុភាពភេទប្រុសអាយុ២៦ឆ្នាំមុខរបរកម្មករសំណង់មានស្រុកកំណើតក្រុងព្រះសីហនុម៉ូតូដែលបាត់ម៉ាកហុងដាសេ១២៥ស៊េរី២០១៧ពណ៌ខ្មៅពាក់ផ្លាកលេខភ្នំពេញ1DB-7632 ទី២ឈ្មោះផាឌីណាភេទប្រុសអាយុ៣១ឆ្នាំមុខរបរជាងកញ្ចក់មានស្រុកកំណើតស្រុកថ្មគោលខេត្តបាត់ដំបងម៉ូតូចោរលួចបាត់ម៉ាកហុងដាសេ១២៥ស៊េរី២០១៦ពណ៌ក្រហមពាក់ផ្លាកលេខបាត់ដំបង1W-0038 ទី៣ឈ្មោះផេងចាបភេទប្រុសអាយុ២៦ឆ្នាំមុខរបរកម្មករសំណង់មានស្រុកកំណើតនៅក្រុងកំពតខេត្តកំពតម៉ូតូចោរលួចបាត់ម៉ាកហុងដាសេ១២៥ស៊េរី២០១៥ពណ៌ខ្មៅពាក់ផ្លាកលេខភ្នំពេញ1W-6465 ទី៤ឈ្មោះគ្រៀលពិសិដ្ឋភេទប្រុសអាយុ២៣ឆ្នាំមុខរបរបុគ្គលិកក្រុមហ៊ុនមានស្រុកកំណើតភូមិត្រពាំងថ្កូវឃុំពងទឹកស្រុករំដួលខេត្តស្វាយរៀងម៉ូតូចោរលួចបាត់ម៉ាកហុងដាសេ១២៥ស៊េរី២០១៣ពណ៌ខ្មៅពាក់ផ្លាកលេខភ្នំពេញ1BO-1809 ទី៥ឈ្មោះភីគាភេទប្រុសអាយុ២៧ឆ្នាំមុខរបរជាងទងមានស្រុកកំណើតស្រុកព្រៃឈរកំពង់ចាមជួបសំណាងល្អម៉ូតូត្រូវបានជនសង្ស័យអូសយកទៅទុកចោលតាមផ្លូវម៉ាកហុងដាសេ១២៥ស៊េរី២០១៧ពណ៌ខ្មៅពាក់ផ្លាកលេខភ្នំពេញ1DO-8017

ជនរងគ្រោះទាំង៥នាក់ស្នាក់នៅបន្ទប់ជួលផ្ទះកើតហេតុខាងលើហើយម៉ូតូចតទុកដាក់ក្នុងបន្ទប់មួយរួមគ្នាខាងក្រោមផ្ទះជួលកន្លែងកើតហេតុ

អត្ថបទដែលជាប់ទាក់ទង