ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មេខ្លោងជនជាតិវៀតណាមម្នាក់ ជួញដូរគ្រឿងញៀន Cocaine ឆ្លងដែន ជាង ១តោន ត្រូវចាប់ខ្លួន

66

ភ្នំពេញ៖ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានឲ្យដឹងថា មេខ្លោងជនជាតិវៀតណាម សញ្ជាតិកាណាដា ម្នាក់ ពាក់ព័ន្ធករណីជួួញដូរគ្រឿងញៀន Cocaine ឆ្លងដែន ជាង ១តោន ត្រូវចាប់ខ្លួន ដោយសមត្ថកិច្ចជំនាញកម្ពុជា និងសមត្ថកិច្ចឥណ្ឌូនេស៊ី ។

អនុវត្តតាមបញ្ជាដ៏ខ្ពង់ខ្ពស់របស់ លោកនាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ លោក នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរង ទទួលផែនប្រឆាំងគ្រឿងញៀន និង លោក ឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានដឹកនាំបញ្ជាផ្ទាល់ ដល់កម្លាំងជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនធ្វើការស្រាវជ្រាវ ដោយសហការជាមួយនគរបាលអន្តរជាតិ(Interpol) និងសមត្ថកិច្ចប្រទេសឥណ្ឌីនេស៊ី

លុះនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ សមត្ថកិច្ខយើងបានសហការរួមគ្នា ឈានទៅចាប់ខ្លួនមេខ្លោង ឈ្មោះ ឡេ ហុងហ្វី (Le Hong Phi ) ជនជាតិវៀតណាម សញ្ជាតិកាណាដា នៅកោះបាលី ប្រទេសឥណ្ឌនេស៊ី តាមនិវេទន៍ក្រហមរបស់នគរបាលអន្តរជាតិ(Interpol)

នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះសមត្ថកិច្ចកម្ពុជា បានសហការជាមួយសមត្ថកិច្ចនគរបាលប្រទេសឥណ្ឌូណេស៊ី នាំខ្លួនមេខ្លោងឈ្មោះ ឡេ ហុងហ្វី (Le Hong Phi )ពីប្រទេសឥណ្ឌូណេស៊ី មកប្រទេសកម្ពុជា ។

មេខ្លោងនេះត្រូវបានតុលាការកម្ពុជា ផ្ដន្ទាទោសដាក់ពន្ធនាគារ អស់មួយជវិត ពីបទជួញដូរ ដឹកជញ្ជូនដោយខុសច្បាប់ សារធាតុញៀន (កូកេអ៊ីន) ជាង១តោន ឆ្លងដែនពីប្រទេសអេក្វាឌ័រ មកកម្ពុជា តាមផ្លូវកាលពីខែវិច្ឆិកា ឆ្នាំ២០១៦ តាមផ្លូវសមុទ្រ (ត្រូវសមត្ថកិច្ចចិនរឹបអូសគ្រឿងញៀន នៅកំពង់ផែទីក្រុងសៀងហៃ រីឯសមត្ថកិច្ចកម្ពុជាចាប់ខ្លួននាយកក្រុមហ៊ុន ១នាក់ ជនជាតិវៀតណាម នៅរាជធានីភ្នំពេញ) ៕

អត្ថបទដែលជាប់ទាក់ទង