ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផ្អើល​ហ្វូងកុករាប់លានក្បាលនៅពោធិ៍សាត់មិន​ធ្លាប់មាន អាជ្ញាធរបារម្ភខ្លាច​តែ​គេបំផ្លាញ និងដើរ បរបាញ់

84

 

               

ពោធិ៏សាត់៖  ហ្វូងសត្វកុក​រាប់លានក្បាល​ នៅអាងព្រះពន្លៃ ស្ថិតក្នុងឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ បាន​លេចវត្តមានបង្ក​ជា​ការ​ភ្ញាក់ផ្អើល្អើលជាខ្លាំងដល់អ្នកស្រុកនៅក្នុងតំបន់នោះ ហើយអាជ្ញាធរបារម្ភខ្លាច មានអ្នកដើរបរបាញ់ ។ 

  អាជ្ញាធរ ស្រុកតាលោសែនជ័យ បានបញ្ជាក់ឲ្យដឹងនៅថ្ងៃទី០៧ វិច្ឆិកា ឆ្នាំ២០១៩នេះថា៖  ហ្វូងសត្វកុកទាំងនេះ បានមករស់នៅក្នុងបឹងធម្មជាតិព្រះពន្លាជ័យ (ឬបឹងព្រះពន្លៃ) កាល ពីដើមខែតុលា ឆ្នាំ២០១៩មកម្ល៉េះ ដោយកាល​នោះ​ ពុំសូវ​មាន​ច្រើនប៉ុន្មាន​ទេ តែ​មកដល់ពេលនេះឃើញមានការ​កើនឡើងយ៉ាង​គំហុកដល់ទៅរាប់លានក្បាល។ ពលរដ្ឋ អាច​មក​គយគន់​ហ្វូងសត្វទាំង​នេះ នៅពេល​ព្រលឹមអុរ ឬពេលជិតអស្ដង្គត

 ដែល​មាន​ទីតាំង​តាមផ្លូវជាតិលេខ៥៥ (ក្រាលកៅស៊ូ) ពីផ្លូវជាតិលេខ៥ ស្ពានស្វាយអាត់ កាត់បូជនីយដ្ឋានលោកឧកញ៉ា ឃ្លាំង មឿង ទៅដល់ឃុំសំរោង បត់ស្ដាំឆ្ពោះទៅឃុំផ្ទះរុង ស្រុកតាលោសែនជ័យ នឹងឃើញហើយ ។ 

     អាជ្ញាធរមូលដ្ឋាន បាន​ក៏​អំពាវ​នាវ​ដល់សមត្ថកិច្ចគ្រប់ជាន់ថ្នាក់រួមទាំងពលរដ្ឋ ឲ្យ​រួមគ្នា​ថែរក្សាសត្វកុករាប់លានក្បាល​នេះ កុំ​ឲ្យ​មាន​ការ​បរបាញ់ឬ​បំផ្លាញ​ដោយប្រការណាមួយ ដោយ​ទុកជា​សម្បត្តិរដ្ឋនិង​សម្រាប់អ្នកដំណើរគយគន់​៕ ដោយ៖ សំរិត

អត្ថបទដែលជាប់ទាក់ទង