ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប៉ូលីសចាប់វ៉ៃខ្នោះបុរសម្នាក់ ខ្ចីទូរស័ព្ទគេនិយាយទៅសង្សារបែរជាយកគេចខ្លួនបាត់

67

ខេត្តកណ្តាល៖  ខ្ចីទូរស័ព្ទគេនិយាយទៅសង្សារបែរជាយកគេចខ្លួនបាត់ពេលម្ចាស់តាមរកឃើញប្តឹងប៉ូលីសអោយចាប់វ៉ៃខ្នោះករណីនេះកើតហេតុថ្ងៃច័ន្ទ១៥កើតខែកក្ដិកឆ្នាំកុរឯកស័ក.ស២៥៦៣ត្រូវនឹងថ្ងៃទី១១ខែកញ្ញាឆ្នាំ២០១៩វេលាម៉ោង១៦.៥០នាទីនៅចំណុចផ្ទះរបស់ឈ្មោះអេងធី  ស្ថិតក្នុងភូមិត្រពាំងឈូកឃុំព្រែកគយស្រុកស្អាងខេត្តកណ្ដាល។

ជនរងគ្រោះឈ្មោះអេងធីភេទស្រីអាយុ៥៥ឆ្នាំជនជាតិខ្មែរមានទីលំនៅភូមិត្រពាំងឈូកឃុំព្រែកគយស្រុកស្អាងខេត្តកណ្ដាល  មុខរបរកសិករ។

ជនសង្ស័យឈ្មោះផលចាន់ហេងហៅមឺុនភេទប្រុសអាយុ១៩ឆ្នាំមានទីលំនៅភូមិក្បាលជ្រោយឃុំព្រែកគយស្រុកស្អាងខេត្តកណ្ដាលមុខរបរមិនពិតប្រាកដ

សម្ភារបាត់បង់៖ទូរស័ព្ទម៉ាកoppo F9 ចំនួន១គ្រឿង។

ប៉ូលិសប្រាប់ពីសភាពរឿងហេតុ៖នៅថ្ងៃទី១១ខែវិច្ឆិកាឆ្នាំ២០១៩វេលាម៉ោង១៦.៥០នាទីឈ្មោះផលចាន់ហេងហៅម៉ឺនបានចូលទៅដល់ផ្ទះរបស់ឈ្មោះអេងធីហើយបាននិយាយថាខ្ញុំខ្ចីទូរស័ព្ទតេទៅរកសង្សារមួយភ្លែតហើយឈ្មោះអេងធីក៏ហុចទូរស័ព្ទទៅអោយជនសង្ស័យភ្លាមនោះជនសង្ស័យក៏បានយកទូរស័ព្ទគេចខ្លួនបាត់។

   លុះដល់វេលាម៉ោង១៧និង៥០នាទីជនរងគ្រោះក៏បានតាមរកឃើញជនសង្ស័យហើយបានប្ដឹងទៅសមត្ថកិច្ចប៉ុស្ដិ៍អោយឃាត់ឈ្មោះផលចាន់ហេងហៅមឺុនតែម្តង

  ពេលសមត្ថកិច្ចហៅមកសាកសួរបំភ្លឺជនសង្ស័យសារភាពថាខ្លួនពិតជាបានលួចទូរស័ព្ទពីឈ្មោះអេងធីពិតប្រាកដមែន។

  សូមបញ្ជាក់ថា៖កន្លងមកឈ្មោះផលចាន់ហេង  ធ្លាប់ធ្វើសកម្មភាពលួចជាច្រើនករណីនៅក្នុងមូលដ្ឋាន

ករណីនេះកម្លាំជំនាញកំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង