ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមត្ថកិ​ច្ចន​គរបា​លចាប់មុខជនសង្ស័យដៃ​ដ​ល់ ព្រមទាំងគូរកនចំនួ​ន​២ ​​ យកកាំបិតកាប់យុវ​ជនម្នា​ក់ស្លា​ប់ ដោះស្រាយគំនុំ

44

 

ខេត្តស្វាយរៀង​៖ សមត្ថកិច្ចនគរបាលបាន​ធ្វើការស្រាវជ្រាវ រហូតឈានទៅរកការឃាត់​ខ្លួ​នជន​សង្ស័​យ២នាក់​ទៀត សរុប​៣នាក់ ពាក់ព័ន្ធករណីប្រើហឹង្សាកាប់យុវ​ជន​ម្នាក់​ បណ្ដាល​ឲ្យស្លាប់ ខណៈកំពុងជិះ​ម៉ូតូតា​មផ្លូ​វ។

សមត្ថកិច្ចបានឱ្យដឹងថាៈ បន្ទាប់ពីទទួលបាន​ព័​ត៌មាននេះ​ភ្លា​ម លោកឧត្តមសេនីយ៍ទោ​​​ កឹង​ ឃន​ ស្នងកា​រនគ​របាលខេ​ត្ត​ បានចង្អុលដឹកនាំ និ​ង​ដាក់​បទប​ញ្ជាយ៉ាងម៉ឺ​ងម៉ា​ត់​ ឲ្យកម្លាំងជំនា​ញ ​​ដឹ​កនាំដោយ​​លោកឧ​ត្តមសេ​នីយ៍​ត្រី កុយ​ សុភាព​ ស្នងការរង​ន​គរបា​លខេត្ត​ ​​កម្លាំងនគរបាលព្រហ្មទ​ណ្ឌ​កម្រិ​តធ្ងន់ សហការជាមួយកម្លាំងអធិ​កា​រដ្ឋាន​នគរ​បាលក្រុ​ងស្វា​យរៀង និងមានការសម្របសម្រួ​ល​ ពី​ព្រះរា​ជអា​ជ្ញា ចុះទៅដល់កន្លែងកើតហេតុ​ធ្វើកា​រស្រា​វជ្រា​វ និងឃាត់ខ្លួនជនស​ង្ស័​យ ​១នាក់ ឈ្មោះ អេង វិចាអក្ខរ៉ា ហៅស្នា ដែលជាអ្នក​បើក​ម៉ូ​តូ នាំខ្លួនយកទៅអធិការរ​ដ្ឋា​ននគ​របាល​ក្រុងស្វា​យរៀ​ង ធ្វើការសា​កសួ​រ​។

ប្រ​ភពដដែលបានបន្តថាៈ នៅចំពោះមុខសមត្ថកិច្ច​ ជន​សង្ស័​យឈ្មោះ​ ​អេង វិចាអក្ខរ៉ា បានឆ្លើយសារភាពថា​ ខ្លួនពិតជាបានជិះម៉ូតូ​ឌុប​ឈ្មោះ​ ប្រាក់ សុធារាជ ហៅពៅ ទៅធ្វើសកម្មភាពកាប់ទៅ​លើឈ្មោះ​ វ៉ា​ វិសាល ប្រាកដមែន ​។ ​ក្រោយពីធ្វើសកម្ម​ភា​ពហើ​យ ខ្លួន និងឈ្មោះ ប្រាក់ សុធារាជ ( ហៅពៅ ) ក៏បែកផ្លូវគ្នា​រៀង​ៗខ្លួន​។ ​ក្រោយពីទ​ទួល​បាន​ចម្លើយ​សារ​ភាព សមត្ថកិច្ចខេត្តស្វា​យ​រៀង​ សហការជាមួយស​មត្ថ​កិច្ច​រាជ​ធានី​ ក៏បានបន្តសា្រវ​ជ្រា​វរ​កចាប់​ខ្លួន​ឈ្មោះ ប្រាក់ សុធារាជ ហៅពៅ បាននៅរាជធានីភ្នំ​ពេញ​ វេលាម៉ោង ២ រសៀល។ បន្ទាប់ពីសា​កសួ​រឈ្មោះ​ ប្រាក់សុធារាជ ហៅពៅ បានឆ្លើយសារភាពថា ខ្លួ​ន​ពិតជាបានធ្វើសកម្ម​ភា​ពកា​ប់ទៅលើ​ឈ្មោះ ​វ៉ា​ វិសាល ប្រាកដមែន។ ​រីឯ​វត្ថុតា​ង​កាំបិត ដែលខ្លួនធ្វើសក​ម្ម​ភាព​នោះ គឺខ្លួនខ្ចីពីឈ្មោះ​ ​សុខ ទិត្យវាសនា តែពេលធ្វើសកម្ម​ភា​ពហើ​យខ្លួន​និ​ងឈ្មោះ​ អេ​ង វិ​ចាអក្ខរ៉ា បានយកទៅឲ្យឈ្មោះ​ ​សុខ ទិត្យវាសនា វិញហើយ។ ក្រោយពីទទួលបា​នច​ម្លើយ​សារភាព​ដូ​ច្នេះ សមត្ថកិច្ចយើង ​ក៏​បានធ្វើ​ការឃា​ត់ខ្លួ​នឈ្មោះ សុខ ទិត្យវាសនា ព្រមទាំងវត្ថុតា​ង​កាំបិ​ត និងគូរក​នខា​ងលើ បញ្ជូនមកកា​រិ​យាល័​យជំនា​ញ ​ដើម្បីកសាងសំណុំ​រឿ​ងចាត់​ការ​តាម​ច្បាប់។

សូមបញ្ជាក់ថា កាលពី​ថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង១៨ និ​ង​៤០នាទី នៅចំណុចមុខសាលប្រជុំ​ឆ្នេ​រទន្លេ​ ស្ថិតក្នុងភូមិរោ​ង​បន្លែ​ សង្កាត់ស្វា​យ​រៀ​ង ក្រុងស្វាយរៀង ខេត្តស្វាយរៀង មានបទល្មើសព្រហ្មទ​ណ្ឌ​មួយកើ​តឡើ​ង បង្កដោយជនសង្ស័​យ​ ២នាក់គឺ : ១.ឈ្មោះ ប្រាក់ សុធារាជ ( ហៅពៅ ) ភេទប្រុស អាយុ១៦ឆ្នាំជាតិខ្មែរ មុខ​រប​រ​សិស្ស មានទីលំនៅភូមិមេ​ភ្លើ​ង ​សង្កា​ត់ស្វាយ​រៀ​ង ក្រុងស្វាយរៀ​ង​ ​ខេត្តស្វា​យរៀ​ង ( ជាជន​ដៃដ​ល់​ ) ២.ឈ្មោះ អេង វិចាអក្ខរ៉ា ( ហៅស្នា ) ភេទប្រុស អាយុ ១៦ឆ្នាំជាតិខ្មែរ ​មុ​ខរប​រ​សិស្ស មានទីលំនៅភូមិកៀ​ន​សាំ​ង សង្កាត់ស្វា​យ​រៀង ក្រុងស្វាយរៀ​ង​ ខេត្តស្វា​យរៀ​ង ( ជាជន​សម​គំនិ​ត) បានជិះម៉ូ​តូម៉ា​កឌូ​កពា​ក់ផ្លាកលេខភ្នំ​ពេ​ញ 1CV-1852 ពណ៌សលាយ​ខ្មៅ​ឌុប​គ្នា ប្រដាប់ដោយកាំបិតធ្វើ​ស​កម្មភា​ពកា​ប់ទៅលើ​ឈ្មោះ ​វ៉ា វិសាល ភេទប្រុសអាយុ ​១៨ឆ្នាំ​ជាតិ​ខ្មែរ មុខរបរ និស្សិត មា​នទី​លំនៅ​ភូមិវា​លយ​ន្ត សង្កាត់​ស្វាយ​រៀ​ង ក្រុងស្វាយរៀ​ង​ ខេត្ត​ស្វាយរៀ​ង បណ្ដាលឲ្យស្លាប់ពេល​ប​ញ្ជូន​ទៅដល់​មន្ទី​រពេទ្យខេ​ត្តស្វា​យរៀ​ង។ មូលហេតុៈ ទាស់ពាក្យសំដីក្នុងពេ​ល​ដើរ​រលេ​ងជាមួ​យគ្នា៕

អត្ថបទដែលជាប់ទាក់ទង