ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចេញពីព្រលានយន្តហោះជនជាតិចិនម្នាក់ត្រូវចោរឆក់កាបូប ក្រឡាប់ម៉ូតូរឺម៉ករងរបួសតែចោរដួលម៉ូតូ

88

ភ្នំពេញ៖ ជនជាតិចិនម្នាក់ជិះម៉ូតូឥណ្ឌាឬផាសអេបត្រូវចោរមួយក្រុមមានគ្នាប្រាំទៅប្រាំមួយនាក់ជិះម៉ូតូបីគ្រឿងទៅធ្វើសកម្មភាពឆក់កាបូបមិនបានសម្រេច បណ្តាលឲ្យក្រឡាប់ម៉ូតូដែលចិនជិះរងរបួស។ចំណែកក្រុមចោរបានជិះម៉ូតូ២គ្រឿងរត់គេចខ្លួនបាត់ ដោយបន្សល់ទុកម៉ូតូមួយគ្រឿង។
អ្នកភូមិឱ្យដឹងថា៖ហេតុការណ៍នេះកើតឡើងកាលពីម៉ោងជិត១០យប់ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ត្រង់ចំណុចខាងកើតស្តុបវត្តអង្កតាមិញប្រមាណ៥០ម៉ែត្រ តាមបណ្តោយផ្លូវ២០០៤ ស្ថិតក្នុងសង្កាត់ ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។

អ្នកបើកម៉ូតូឌុបជនជាតិចិនបានឲ្យដឹងថានៅមុនពេលកើតហេតុគាត់បានបើកម៉ូតូមួយគ្រឿង តាមបណ្តោយផ្លូវ២០០៤ ក្នុងទិសដៅពីលិចទៅកើត ដោយដឹកបុរសជាជនចិនម្នាក់ ទើបតែចេញមកពីអាកាស យន្តដ្ឋានអន្តរជាតិភ្នំពេញហៅពោធិតុង បំណងទៅម្តុំបឹងត្របែក។ លុះជិះមកដល់ចំណុចកើតហេតុស្រាប់តែលេចមុខជនសង្ស័យមួយក្រុម មានគ្នាប្រាំទៅប្រាំមួយនាក់ ជិះម៉ូតូបីគ្រឿង ដោយមួយគ្រឿងម៉ាក ហុងដាឌ្រីម ស៊េរី២០១៨ ពណ៌ខ្មៅ ពាក់ស្លាក លេខ ភ្នំពេញ1HB-2997 និងពីរគ្រឿងទៀតមិនចាំម៉ាក ដោយជិះមកពីក្រោយរួចធ្វើសកម្មភាពឆក់កាបូបយូដៃពីបុរសជាជនជាតិចិនដែលជិះម៉ូតូរឺម៉កកង់បួនតែមិនបានសម្រេចបណ្តាលឱ្យម៉ូតូរបស់គាត់ក្រឡាប់ផ្ងារជើងទៅលើម៉ូតូរបស់ជនសង្ស័យមួយគ្រឿងខាងលើដួលទៅចូលទឹកធ្លុកដែលនៅតាមចិញ្ចើមផ្លូវនិងបណ្តាលឲ្យរូបគាត់ទាំងបុរសជាជនជាតិចិនរងរបួសស្រាល។ក្រោយដួលម៉ូតូក្រុមជនសង្ស័យភ័យក៏ជិះម៉ូតូ២គ្រឿងរត់គេចខ្លួនបាត់ដោយបន្សល់ទុកម៉ូតូមួយគ្រឿងនៅកន្លែងកើតហេតុ។
អ្នកភូមិកើតហេតុក៏បានឱ្យដឹងដែរថា៖ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានសាច់ញាតិដឹកតាមម៉ូតូកង់បីយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ដោយម៉ូតូ របស់ជនសង្ស័យត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យដើម្បីធ្វើការ ស្រាវជ្រាវរកជនសង្ស័យយកមកដាក់ទោសទៅតាមផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង