ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បាល់ទាត់ស្ប៉េស្យាល់អូឡាំពិកកម្ពុជា ដណ្ដើមបាន ជើងឯក ការប្រកួតបាល់ទាត់ស្ប៉េស្យាល់អូឡាំពិក អនុតំបន់មេគង្គលើកទី៩

61


ភ្នំពេញ៖ក្រុមបាល់ទាត់ស្ប៉ាស្យាល់អូឡាំពិកកម្ពុជា គ្រងតំណែងជើងឯក នៃព្រឹត្តិការណ៍ការប្រកួតបាល់ទាត់ស្ប៉េស្យាល់អូឡាំពិក អនុតំបន់មេគង្គលើកទី៩ (9th Mekong Football Tournament) នឹងនាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅទីក្រុងវៀងចន្ទន៍ សាធារណរដ្ឋប្រជាធិប
តេយ្យឡាវ បន្ទាប់ពីឈ្នះក្រុមថៃវគ្គផ្តាច់ព្រ័ត្រ៤ទល់០។
លោកឃ្លាំង ចន្ធូ អគ្គលេខាធិការគណៈកម្មាធិការជាតិស្ប៉ាស្យាល់អូឡាំពិកកម្ពុជា បានប្រាប់ឲ្យដឹងថា ការប្រកួតខាងលើនេះមាន៤
ប្រទេសចូលរួមកម្ពុជា ថៃ វៀតណាម និងម្ចាស់ផ្ទះឡាវ មាន២ក្រុម។ ការប្រកួតជុំទី១ កម្ពុជាយកឈ្នះក្រុមម្ចាស់ផ្ទះឡាវទី១ ក្នុងលទ្ធផល២ទល់០ បន្ទាប់មកកម្ពុជា យកឈ្នះក្រុមថៃ ក្នុងលទ្ធផល ២ទល់០។
លោកបាបន្តថា ក្រោយមកទៀត កម្ពុជាយកឈ្នះក្រុមវៀតណាម ក្នុងលទ្ធផល៤ទល់០ ធ្វើឲ្យកម្ពុជាឈានជើងវគ្គផ្តាចព្រ័ត្រ ប៉ះក្រុមថៃ ក៏យកឈ្នះក្រុមថៃ ក្នុងលទ្ធផល ៤ទល់០ ក៏តំណែងជើងឯក នៃព្រឹត្តិការណ៍នេះតែម្តង។
លោក លោក ឃ្លាំង ចន្ធូ អគ្គលេខាធិការ និងប្រធានប្រតិភូដឹកនាំ បានបន្តទៀតថា ក្នុងការជ្រើសកីឡាករទៅចូលរួមនេះ ត្រូវបានជ្រើសរើស ឆ្លងកាត់ការប្រកួតកីឡាស្ប៉េស្យាល់ អូឡាំពិកថ្នាក់ជាតិ កាលពីខែតុលា ឆ្នាំ២០១៩ កន្លងទៅ ដោយមានកីឡាករ ពីខេត្តស្វាយរៀង ចំនួន ០៥រូប និងគ្រូបង្វឹក ១ ខេត្តបាត់ដំបង កីឡាករ ០២ រូប ខេត្តតាកែវ ០១ រូប និងរាជធានីភ្នំពេញ ០១ រូប៕

អត្ថបទដែលជាប់ទាក់ទង