ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជា ដណ្តើមមេដាយសំរិទ្ធ៣គ្រឿង ប្រកួតកីឡាSEA GAMES 2019

70

ភ្នំពេញ៖គិតត្រឹមថ្ងៃទី១ធ្នូ កម្ពុជាដណ្តើមមេដាយសំរិទ្ធ៣គ្រឿង នៃព្រឹត្តិការណ៍ប្រកួតកីឡា SEA GAMES 2019 លើកទី៣០ ដែលកំពុងតែប្រារព្ធធ្វើឡើង នៅទីក្រុង Clark ប្រទេសហ្វីលីពីន ក្នុងខណៈដែលខណៈម្ចាស់ផ្ទះហ្វីលីពីន ដណ្តើមមេដាយចំនួន១៤គ្រឿង។
ម្ចាស់ផ្ទះហ្វីលីពីន ដណ្តើមមេដាយ១៤គ្រឿ រួមមានមេដាយមាស៩គ្រឿង ប្រាក់៣គ្រឿង និងសំរិទ្ធ២គ្រឿង ខណៈវៀតណាម ដណ្តើមមេដាយ១១គ្រឿ រួមមាន មេដាយមាស២គ្រឿង ប្រាក់៥គ្រឿង និងសំរិទ្ធ៤គ្រឿង និងសិង្ហបូរី ដណ្តើមមេដាយ៥គ្រឿង រួមមាន មេដាយមាស១គ្រឿង ប្រាក់២គ្រឿង និងសំរិទ្ធ២គ្រឿង។
ចំពោះម៉ាឡេស៊ី ដណ្តើមមេដាយ៣គ្រឿង រួមមាន មេដាយមាស១គ្រឿង ប្រាក់១គ្រឿង និងសំរិទ្ធ១គ្រឿង ថៃដណ្តើមមេដាយ៥គ្រឿ រួមមាន មេដាយមាស១គ្រឿង និងសំរិទ្ធ៤គ្រឿង ប្រុយណេ ដណ្តើមមេដាយប្រាក់២គ្រឿង មីយ៉ាន់ម៉ា ដណ្តើមមេដាយប្រាក់៣គ្រឿង និងសំរិទ្ធ៣គ្រឿង។
ចំណែកប្រទេសកម្ពុជា ដណ្តើមមេដាយសំរិទ្ធ៣គ្រឿង ស្ថិតលើតារាងចំណាត់ថ្នាក់លេខ១០ លើប្រទេសឥណ្ឌូនេស៊ី ដណ្តើមមេដាយសំរិទ្ធ២គ្រឿង៕

អត្ថបទដែលជាប់ទាក់ទង